ĐT: 0939.923988
Chủ nhật, 20-4-25 04:31:48
Theo dõi Báo điện tử Cà Mau trên

ឃុំចុងបំផុតរបស់ស្រុកឆ្ពោះទៅគោលដៅនៃជនបទថ្មី

Báo Cà Mau លទ្ធផលនៃដំណើរការជាង១៣ឆ្នាំនៃការអនុវត្តកម្មវិធីកសាងជនបទថ្មី រួមជាមួយស្មារតីសាមគ្គី ប្តេជ្ញាចិត្តកសាងមាតុភូមិមួយថ្ងៃឱ្យកាន់តែមានការអភិវឌ្ឍន៍។ បក្ខភាគ និងប្រជាជនឃុំ Khánh Bình Tây ស្រុក Trần Văn Thời រីករាយខណៈពេលដែលឃុំសម្រេចជាមូលដ្ឋានបាន១៩/១៩បទដ្ឋានជនបទថ្មី។

Khánh Bình Tây ជាតំបន់កោះ និងជាឃុំសុវត្ថិភាព ចម្ងាយពីមណ្ឌលស្រុកប្រមាណ២៥គីឡូម៉ែត្រ។ ដោយសរុបទាំងអស់មាន១២ភូមិ។ សក្តានុពលសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចចម្បងរបស់ឃុំគឺវិស័យកសិកម្ម នេសាទកម្ម ពាណិជ្ជកម្ម និងសេវាកម្មទេសចរណ៍។ ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគជាបន្តបន្ទាប់ តួយ៉ាងដូចជាបណ្តាដងផ្លូវគមនាគមតភ្ជាប់ពីភូមិមួយទៅភូមិមួយ ព្រមទាំងបណ្តាដងផ្លូវពីមណ្ឌល ធានាពាណិជ្ជកម្មទំនិញ។ ផ្លូវ​ឃុំ​មាន​ផ្លូវចាក់​កៅស៊ូ ២០/២០គីឡូម៉ែត្រ សម្រេច​១០០%។ ប្រព័ន្ធ​អគ្គិសនី​ត្រូវ​បាន​តភ្ជាប់​ស្រប​គ្នា អត្រា​គ្រួសារ​ដែល​បានប្រើប្រាស់​បណ្តាញ​អគ្គិសនី​ជាតិ​ឡើង​ដល់​ជិត១០០%។ សកម្មភាពផ្នែកខាងធារាសាស្ត្រ ជលផល និងកសិផលក៏ទទួលបានការវិនិយោគ ធានាស្រស់ឆ្ងាញ់។

បងស្រី Ngô Kim Đính នៅភូមិ Cơi 6B មានប្រសាសន៍៖ “ពីមុនផ្លូវតូចចង្អៀត ការធ្វើដំណើរក៏ពិបាក ហើយជីវភាពបងប្អូនប្រជាជននៅតំបន់នេះក៏មានការអភិវឌ្ឍន៍យឺតយ៉ាវផងដែរ។ តែអាស្រ័យបានរដ្ឋវិនិយោគសាងសងផ្លូវ និងរដ្ឋអំណាចភូមិភាគចលនាបងប្អូនប្រជាជនដាំផ្កាធ្វើជារបង រក្សាការពារអនាម័យបរិស្ថាន។ សព្វថ្ងៃ អ្វីៗគឺអំណោយផលណាស់ដែរ បងប្អូនប្រជាជនលំនឹងចិត្តពលកម្ម បង្កើនប្រភពប្រាក់ចំណូល ជីវភាពឈានឡើងធូរធារ”។

ដោយផ្ទៃដីកសិកម្មប្រមាណជាង៥.០០០ម៉ែត្រការេ គ្រួសារបងស្រី Đính ដាំដំចាប់ណាំពី៣-៤ រដូវក្នុងមួយឆ្នាំ ដាំបន្លែជាច្រើនប្រភេទ មានដូចជា៖ ស្ពៃ ម្រះ ត្រសក់ ស្ពៃក្តោបជាដើម។ បន្ទាប់ពីគិតចំណាយរួចរាល់នូវសល់ជិត១០០លានដុង។

ចំណុចសំខាន់របស់ឃុំគឺលទ្ធផលនៃការកាត់បន្ថយភាពក្រីក្រ។ ចាប់ពីឆ្នាំ២០១១ មកទល់ដល់បច្ចុប្បន្ន ចំនួនគ្រួសារក្រីក្របានថយចុះជាសន្សឹមៗពីមួយឆ្នាំទៅមួយឆ្នាំ។ តាមការពិនិត្យខាងអត្រាគ្រួសារក្រតាមខ្សែបន្ទាត់ក្រីក្រពហុទិសឆ្នាំ២០២៤ ទូទាំងឃុំនូវមានគ្រួសារក្រីក្រចំនួន១៦គ្រួសារ និងគ្រួសារក្បែរបន្ទាត់ក្រ៧២គ្រួសារ (ក្នុងនោះមាន១២គ្រួសារខ្វះសមត្ថភាពពលកម្ម) ស្រូបអត្រា១,៩៣% ។ 

កោះដាបាក (Hòn Đá Bạc) ជាតំបន់ទេសចរណ៍ដ៏ចំណាប់អារម្មណ៍របស់ឃុំ Khánh Bình Tây។

ក្រៅពីប្រភពទុនវិនិយោគរបស់បណ្តាកម្មវិធីទិសដៅជាតិ ភូមិភាគក៏បានធ្វើការផ្សព្វផ្សាយបណ្តាទម្រង់នៃការកាត់បន្ថយក្រចីរភាព និងមានប្រសិទ្ធភាពសម្រាប់មុខសញ្ញាទទួលផល។ ជាមួយភាពសម្បូរបែបនៃទម្រង់ផ្សេងៗដូចជា៖ ចិញ្ចឹមកញ្ជ្រោងក្រអូប ត្រីក្នុងសំណាញ់ ដាំបន្លែបង្ការ។ល។ ផ្តល់ប្រសិទ្ថភាពជាក់ស្តែង ហើយក៏ជំនួយស្មារតីក្នុងការរួចចាកក្រសម្រាប់គ្រួសារជាច្រើនទៀតោង។ ភាគច្រើន បណ្តាគ្រួសារទាំងឡាយពេលដែលអនុវត្តបណ្តាទម្រង់ទាំងនេះ ក៏សន្សឹមៗមានលក្ខណៈស្តារជីវភាពខាងការផលិត អនុវត្តបច្ចេក វិទ្យា លើកកម្ពស់គុណភាពផលិតផល ទើបតម្លៃ និងការនាំចេញបានលំនឹងល្អ ជីវភាពមយយថ្ងៃកាន់តែប្រសើរឡើង បណ្តាគ្រួសារ ធូរធារមយយថ្ងៃកាន់តែកើនឡើង ចំណែកគ្រួសារក្រលំបាកក៏បន្ថយចុះផងដែរ។

សេដ្ឋកិច្ចមានការអភិវឌ្ឍន៍ ជីវភាពស្មារតីនិងសម្ភារៈរបស់បងប្អូនប្រជាជនមួយថ្ងៃកាន់តែល្អប្រសើរឡើង។ បច្ចុប្បន្ន ប្រាក់ចំណូលមធ្យនៃមនុស្សម្នាក់ៗរបស់ឃុំសម្រាប់បាន៦១,៩លានដុងក្នុងមួយឆ្នាំ។

លោក Nguyễn Cảnh Hạnh ប្រធានគណៈកម្មាធិការប្រជាជនឃុំ មានក្តីរំភើបថា៖ “ពេលដែលចាប់ផ្តើមកសាងជនបទថ្មីនាឆ្នាំ២០១១ ឃុំមានចំណុចចាប់ផ្តើមទាប ដោយសារជាតំបន់ឃុំកោះ ការរស់នៅរបស់បងប្អូនប្រជាជនក៏មានការជួបលំបាក។ តែទោះជាយ៉ាងណាក្តី រយៈពេលជាង១៣ឆ្នាំនៃការខិតខំតស៊ូ រហូតមកដល់ចំណុចនេះ ឃុំ Khánh Bình Tây មានមោទនភាពពេលដែលសម្រេចជាមូលដ្ឋានបាន១៩/១៩បទដ្ឋានកសាងជនបទថ្មី។ សម្រេចបាននូវលទ្ធផលទាំងនេះ កឺអាស្រ័យភូមិភាគ និងទទួលបានការយកចិត្តទុកដាក់របស់ផ្នែកសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទូទាំងខេត្ត ព្រមទាំងស្រុក ដើម្បីវិនិយោគទានពេលខាងហេដ្ឋារចនាសម្ព័ន្ធជនបទ បង្កលក្ខណៈងាយស្រួលសម្រាបបងប្អូនប្រជាជនក្នុងការផលិត។ ផ្តើមពីនោះ មុខមាត់ជនបទក៏មានសម្រស់ស្រស់ស្អាត ជីវភាពរស់នៅរបស់បងប្អូនប្រជាជនមួយថ្ងៃកាន់តែឈានឡើងឆ្ពោះទៅមុខជាលំដាប់”។

បច្ចុប្បន្ន បណ្តាជំហាននៃការវាយតម្លៃជាមូលដ្ឋានក៏ត្រូវបានបញ្ចប់ ភូមិភាគកំពុងទន្ទឹងរង់ចាំការទទួលស្គាល់។ Khánh Bình Tây ជាឃុំចុងបំផុតរបស់ស្រុក Trần Văn Thời ដែលឆ្ពោះទៅកាន់ព្រត្រនៃជនបទថ្មី។

 “ជម្នះរាល់គ្រប់បញ្ហាប្រឈម រហូតទល់ពេលនេះ ដំណើរការឆ្ពោះទៅកាន់ព្រត្រនៃឃុំជនបទថ្មីក៏សម្រេចជាស្ថាពរ នេះជាការជំរុញទឹកចិត្តរបស់បក្ខភាគ និងប្រជាជនបន្តប្តេជ្ញាចិត្តក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិ ជាពិសេសខាងសេវាសេដ្ឋកិច្ច សេវាកម្ម ទេសចរណ៍ ដើម្បីឃុំ Khánh Bình Tây ក្លាយជាតំបន់ដ៏ចំណាប់អារម្មណ៍សម្រាប់ភ្ញៀវទេសចរណ៍ទាំងឡាយផងដែរ” លោក Nguyễn Cảnh Hạnh បានសង្កត់ធ្ងន់ថាដូច្នេះ។

Hằng My

 

ប្រអប់៖

សរុបថវិកាសម្រាប់កសាងជនបទថ្មីចាប់តាំងពីឆ្នាំ២០១២ រហូតដល់ពេលនេះរបស់ឃុំ Khánh Bình Tây គឺមានទាំងអស់ ១.០១៦ ពាន់លានដុង និង៥៧៥លានដុង។​ ក្នុងនោះ ប្រជាជនបានចូលរួមវិភាគទានចំនួន៦៤៨ពាន់លានដុង និង៣២០លានដុង ស្រូបអត្រា៦៣,៧៧%៕

ជនរួមជាតិ Khmer នៅ Gò Công រីករាយទទួលបុណ្យចូលឆ្នាំ

ស្រុក Phú Tân មានគ្រួសារជនជាតិភាគតិចសរុបទាំងអស់ជាង ៧៨០ គ្រួសារ ដោយមានចំនួនប្រជាជនប្រមាណជាង ៣.៤០០ នាក់ ប្រមូលផ្តុំនៅតាមបណ្តាឃុំនិងនិគមទូទាំងស្រុករួមមានដូចជាជនជាតិ៖ Khmer, Hoa, Thái, Mường, Nùng, Tày, Ê-đê, Dao, Lào ជាដើម។ ឃុំង្វៀតវៀតខាយ ជាឃុំមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះកររបស់ស្រុក Phú Tân។ ទូទាំងឃុំមាន១៣១គ្រួសារ Khmer និងមានចំនួនមនុស្ស ៥៨៧ នាក់ ក្នុងនោះភូមិហ្កកុងមានច្រើនជាងគេបង្អស់។

ត្រឡប់មកកាន់ “ភូមិមហាវិទ្យាល័យ”

ភូមិ Đường Đào ឃុំ Hồ Thị Kỷ ស្រុក Thới Bình ជាភូមិមួយដែលមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ តាំងពីយូរយាណាស់មកហើយគេតែងនិយមហៅថា “ភូមិមហាវិទ្យាល័យ” (Xóm đại học) ពីព្រោះបងប្អូនប្រជាជនទាំងឡាយនៅទីនេះមានប្រពៃណីខាងសិក្សារៀនសូត្រ និងព្យាយាមពលកម្ម ផលិត អភិវឌ្ឍន៍សេដ្ឋកិច្ច។ ផ្តើមពីលក្ខណៈនេះដែរ ក៏បានជួយឱ្យភូមិស្រុកដែលកាលពីមុនធ្លាប់ជាភូមិក្រលំបាកកាន់តែមានភាពផ្លាស់ប្តូរ វិស័យសេដ្ឋកិច្ចកាន់តែមានការអភិវឌ្ឍន៍ បញ្ជាក់បានខាងចំណេះដឹងរបស់ការរស់នៅរបស់បងប្អូនប្រជាជន។

ខាញ់ប៊ិញ គ្មានគ្រួសារ Khmer ក្រីក្រនិងប្រកៀកបន្ទាត់ក្រទៀតទេ

យោងតាមការផ្សព្វផ្សាយអនុវត្តយ៉ាងល្អគោលនយោបាយជនជាតិ រួមជាមួយបណ្តាដំណោះស្រាយជាក់ស្តែងជាច្រើន និងមានប្រសិទ្ធភាពផងនោះ ឃុំ Khánh Bình ស្រុក Trần Văn Thời ក៏បានជំនួយឧបត្ថម្ភបងប្អូនជនរួមជាតិភាគតិមានលក្ខណៈឈានឡើងរួចចាកក្រចីរភាព។

រីកសាយភាយនៃស្មារតីការពារបរិស្ថាន

ជាតិកក្វក់នៃកាកសំណល់ប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមមុខសម្រាប់បរិស្ថានដ៏ធំបំផុតមួយក្នុងចំនោមបញ្ហាបរិស្ថានទាំងបីទូទាំងពិភពលោកនាពេលបច្ចុប្បន្ន។ ការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិកគឺជាការប្រយុទ្ធប្រឆាំងដ៏យូរអង្វែង ហើយមិនមែនជាការសាមញ្ញធម្មតានោះទេ។ ដំបូងបង្អស់ រាល់ប្រជាពលរដ្ឋម្នាក់ៗត្រូវលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវចំពោះបរិស្ថាននៃការរស់នៅ លុបបំបាត់កាកសំណល់ប្លាស្ទិកចេញពីទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន។

អឹកធឹកនៃរដូវប្រមូលផលបង្គាទទួលបុណ្យ Tết

ស្រុក Thới Bình ត្រូវបានចាត់ទុកជា “រដ្ឋានីបង្កង” របស់ខេត្ត។ ប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាកសិករចាប់ផ្តើមប្រមូលផលបង្កងក្នុងដីស្រែរបស់ខ្លួន។ សូរសម្លេងដ៏ក្អាកក្អាយ បងប្អូនកសិកររីករាយដោយរដូវអំណោយផល និងលក់បានតម្លៃខ្ពស់ទៀតផង មានប្រាក់ចំណូលសម្រាប់ទទួលបុណ្យចូលឆ្នាំ Tết ប្រកបដោយភាពកក់ក្តៅ និងសម្បូរសប្បាយ។

បាចអណ្តូងចាប់ត្រីទទួលបុណ្យ Tết

ឱកាសចុងឆ្នាំ បងប្អូនកូនក្មួយទាំងឡាយក្នុងសង្គមគ្រួសារក៏បានមកជួបជុំគ្នាដើម្បីបាច់អណ្តូងចាប់ត្រី។ នៅផ្ទះរបស់បង Chín Long (Đường Hải Long នៃភូមិ Bảy Ghe ឃុំ Khánh Hải ស្រុក Trần Văn Thời) មានបងប្អូន៩នាក់។ រដូវបាច់អណ្តូងឆ្នាំនេះ បងប្អូនគាត់ក៏បានមកជួយចាប់ត្រីតែមួយពេលព្រឹកក៏រួចរាល់។

ផ្តើមអាជីពដោយរបរសាមញ្ញ

បន្ទាប់ច្រើនឆ្នាំស្វែងយល់អំពីទិសដៅនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច បងស្រី Trần Thị Tìm នៅភូមិ Hữu Thời ឃុំ Biển Bạch Đông ស្រុក Thới Bình ក៏បានក្លាហានបុលប្រាក់សម្រាប់វិនិយោគបង្កើតមូលដ្ឋានផលិតអំបោស។

ការផ្លាស់ប្តូរផ្តើមពីមនសិការ

ឃុំ Lâm Hải ស្រុក Năm Căn មានគ្រួសារ Khmer ៥១គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ បងប្អូនជនរួមជាតិតែងសកម្មអភិវឌ្ឍន័សេដ្ឋកិច្ច រួមកម្លាំងកសាងជនបទថ្មីទៀតផង។

លើកកម្ពស់គុណភាពរស់នៅសម្រាប់ស្ត្រី និងកុមារ

នៅភូមិ Kinh Đứng B ឃុំ Khánh Hưng ស្រុក Trần Văn Thời មាន១៥៨គ្រួសារជនរជាតិ ភាគតិច ដែលភាគច្រើនជាអ្នកប្រកបរបរស៊ីឈ្នួល ដោយគ្មានដីផលិត។ តែអា ស្រ័យលើការខិតខំប្រឹងប្រែងមិនឈប់ឈររបស់រដ្ឋអំណាចភូមិភាគ និងអង្គ ការចាត់តាំងសង្គម ភូមិគិញឌឹង B ក៏សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងការលើកកម្ពស់គុណភាពរស់នៅជូនបងប្អូនស្ត្រីនិងកុមារ។ ក្នុងចំណោមប្រការមួយដ៏សំខាន់សម្រាប់ជំរុញការផ្លាស់ប្តូរនៅភូមិគិញឌឹង B ថាជាការបង្កើតនូវសកម្មភាពរបស់ក្លឹបសារគមនាគមភូមិ ដែលត្រូវបានបង្កើតកាលពីខែធ្នូ ឆ្នាំ២០២២ ដោយមានសមាជិកចំនួន៩រូប។

ទម្រង់ជាក់ស្តែងផ្តើមពីប្រពៃណីនៃមហាសាមគ្គី