Thứ sáu, 23-10-26 10:03:48
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្តារស្រះបង្គាសម្រាប់ឱ្យរដូវចិញ្ចឹមបន្ត

Báo Cà Mau

Cà Mau ជាខេត្តមួយដែលមានផ្ទៃដីចិញ្ចឹមបង្គាយ៉ាងធំ អាស្រ័យដូច្នេះហើយ តម្រូវការខាងស្តារ និងកែច្នៃស្រះចិញ្ចឹមក៏ច្រើនណាស់ដែរ។ អនុវត្តសេចក្តីសម្រេចចិត្តលេខ 17/2021/QĐ-UBND ចុះថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១របស់គណៈកម្មាធិការប្រជាជនខេត្ត Cà Mau បានចេញសេច្ក្តីកំណត់ស្តីពីការសា្តរករកភក់ កែច្នៃស្រះចិញ្ចឹមជលផលលើភូមិសាស្ត្រខេត្ត រាល់ឆ្នាំ ប្រជាកសិករទាំងឡាយក៏បានអនុវត្តល្អសេច ក្តីកំណត់ស្តីពីរយៈពេលវេលា តំបន់ផ្ទុកទឹក និងដំណើរការកែសម្រួលករកភក់ និងប្រភពទឹក...។

អាស្រ័យលក្ខណៈជាតំបន់ចិញ្ចឹមបង្គាធម្មជាតិសម្រាប់បណ្តាតំបន់ទឹកប្រៃ ដូចជា៖ Đầm Dơi, Năm Căn, Ngọc Hiển…យោងតាមប្រភពទឹកនាច ទឹកជោរ ហើយការបូមទឹកបញ្ចូលក្នុងស្រះចិញ្ចឹមក៏ជាតម្រូវការដ៏ធំផងដែរ ក្នុងនោះ ប្រឡាយទឹកងាយស្រួលដុះកករល្បាប់ណាស់ដែរ ដូច្នេះហើយ ការកែច្នៃស្រះចិញ្ចឹមបង្គាក៏ជាតម្រូវការយ៉ាងចាំបាច់ណាស់ដែរ។

យោងតាមការកំណត់ អ្នកចិញ្ចឹមបង្គារនៅតាមតំបន់ទឹកប្រៃ ជារៀងរាល់ឆ្នាំត្រូវស្តារករកភក់មួយលើក។ ពីព្រោះ មានគ្រួសារអ្នកចិញ្ចឹមជាច្រើនបានប្រើឧបករម៉ាស៊ីនសម្រាប់ស្តារចំណុះ ដើម្បីងាយស្រួលក្នុងការទប់ភ្លឺជៀសវាងការរលេះបាក់ដី ព្រមទាំងធានាជម្រៅសម្រាប់ស្រះចិញ្ចឹមផងដែរ។

ដើម្បីស្តារករកភក់ក្នុងស្រះចិញ្ចឹមបង្គា បងប្អូនប្រជាកសិករទាំងឡាយថែមទាំងបានច្នៃផ្លៃស្វានសម្រាប់ស្វានយកករកភក់។

ឪពុកនិងកូន លោក Võ Văn Út នៅឃុំ Tam Giang Tây ស្រុក Ngọc Hiển ជាអ្នកជំនាញខាងរបរស្តារករកភក់ស្រះចិញ្ចឹមបង្គាដោយប្រើម៉ាស៊ីនស្វាន និងម៉ាស៊ីនស្រូបករកភក់ រដូវស្តារស្រះចិញ្ចឹមបង្គារជាប្រចាំ លោកអាចរកបានប្រាក់ចំណូលរាប់សិបលានដុងផងដែរ។

កសិករ Lê Văn Tùng នៅភូមិ Ba Nhất ឃុំ Tam Giang Tây បានឱ្យដឹង៖​គ្រួសារលោកតែងអនុវត្តល្អតាមច្បាប់សម្រាប់ការស្តារករកភក់ក្នុងស្រះចិញ្ចឹមបង្គា ព្រមទាំងរៀបចំទីតាំងសម្រាប់ផ្ទុកករកភក់ទៀយផង មិនទុកឱ្យមានការខ្ចាត់ខ្ជាយចេញទៅក្រៅព្រែកប្រឡាយ បង្កភាពកកក្វក់បរិស្ថាននោះទេ។

ដើម្បីជំនួយបងប្អូនប្រជាកសិករក្នុងការកែច្នៃស្រះចិញ្ចឹមបង្គា និងឆ្លើយតបតម្រូវការផលិតសម្រាប់រដូវថ្មី បណ្តាផ្នែកសមត្ថកិច្ចក៏បានសហការជាមួយរដ្ឋអំណាចភូមិភាគ ព្រមទាំងស្រុក ឃុំឡើងផែនការយ៉ាងជាក់ស្តែង និងណែនាំអំពីរបៀបកែច្នៃស្រះចិញ្ចឹមបង្គាឱ្យបានត្រឹមត្រូវតាមការកំណត់ ធានាបរិស្ថានសមស្រប។ នេះក៏ជាឱកាសសម្រាប់បងប្អូនប្រជាកសិករទាំងឡាយដែលជាអ្នកប្រកបរបរស្តារករ កភក់មានការងារធ្វើ និងបង្កើនប្រាក់ចំណូលផងដែរ៕

 

អនុវត្តដោយ៖ Huỳnh Lâm

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។