ĐT: 0939.923988
Chủ nhật, 19-1-25 01:36:17
Theo dõi Báo điện tử Cà Mau trên

សមុទ្រ - ជាខ្សែជីវិតរបស់អ្នកនេសាទ

Báo Cà Mau

របរនេសាទសមុទ្រពិតជាពិបាក និងពោរពេញដោយគ្រោះថ្នាក់ នៅពេលដែលអ្នករស់នៅលើដីគោកកំពុងងុបងុយគេងជាមួយដំណេករបស់ខ្លួន គឺការងារនេសាទទើបតែចាប់ផ្តើម។

វត្តមានរបស់អ្នកនេសាទនៅលើសមុទ្រតំណាងឱ្យការបញ្ជាក់ពីសិទ្ធិប្រជាធិបតេយ្យដ៏ពិសិដ្ឋនៃកោះសមុទ្រមាតុភូមិ។

Cà Mau មានច្រកទ្វារសមុទ្រជាច្រើនត ដូចជា៖ Gành Hào, Hố Gùi, Bồ Đề, Rạch Gốc, Bảy Háp, Cái Đôi Vàm, Ông Đốc, Khánh Hội... ព្រមទាំងមានផ្ទៃសមុទ្រសម្រាប់រុករកផ្នែកខាងនេសាទជាង ៧១.០០០គីឡូម៉ែត្រ ត្រូវបានចាត់ទុកថាជាតំបន់នេសាទដ៏សំខាន់មួយក្នុងចំណោមតំបន់នេសាទសំខាន់ៗចំនួនបួនរបស់ប្រទេសដែលមានបរិមាណនៃប្រភពជលផលដ៏ធំ និងសម្បូរបែបគ្រប់ប្រភេទត្រី។នេះ​ជា​សក្តានុពលសម្រាប់ខាងវិស័យសេដ្ឋកិច្ចអភិវឌ្ឍន៍ និង​មាន​សមាមាត្រ​យ៉ាង​សំខាន់​នៃ​រចនាសម្ព័ន្ធ​សេដ្ឋកិច្ចរបស់ភូមិភាគ។

លោក Nguyễn Văn Linh (មកពីខេត្ត Trà Vinh) មានអាយុជិត៦០ឆ្នាំ ផ្សារភ្ជាប់ជាមួយរបរខាងនេសាទសមុទ្រ។

របរសមុទ្របាននាំមកនូវប្រាក់ចំណូលជាប្រចាំសម្រាប់នេសាទករទាំងឡាយ បង្កើនប្រភពចំណូលនឹងនរសម្រាប់អ្នកនេសាទ។

សម្រាប់​អ្នក​នេសាទ ជីវភាព​អាស្រ័យ​លើ​សមុទ្រ ផ្សារភ្ជាប់​នឹង​សមុទ្រ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ សមុទ្រ​មិន​ត្រឹម​​ជា​ប្រភព​សម្រាប់េជីវ ភាពរស់នៅ​ប៉ុណ្ណោះ​ទេ ថែមទាំងបាន​ក្លាយ​ជាដួង​ព្រលឹង​នៃ​មាតុភូមិ​ទៀតផង៕

 

អនុវត្តដោយ៖ Văn Đum

សមុទ្រ - ជាខ្សែជីវិតរបស់អ្នកនេសាទ

ភាពសាមញ្ញនៃតំបន់ព្រៃ U Minh

ឃុំចុងបំផុតរបស់ស្រុកឆ្ពោះទៅគោលដៅនៃជនបទថ្មី

លទ្ធផលនៃដំណើរការជាង១៣ឆ្នាំនៃការអនុវត្តកម្មវិធីកសាងជនបទថ្មី រួមជាមួយស្មារតីសាមគ្គី ប្តេជ្ញាចិត្តកសាងមាតុភូមិមួយថ្ងៃឱ្យកាន់តែមានការអភិវឌ្ឍន៍។ បក្ខភាគ និងប្រជាជនឃុំ Khánh Bình Tây ស្រុក Trần Văn Thời រីករាយខណៈពេលដែលឃុំសម្រេចជាមូលដ្ឋានបាន១៩/១៩បទដ្ឋានជនបទថ្មី។

ទីរួមស្រុកដែលស្ថិតនៅក្បែរច្រកទ្វារធំនៃមាត់សមុទ្រ

ខេត្ត Cà Mau មានទាំងអស់៩ទីរួមស្រុក រួមមាន៖ Thới Bình, Trần Văn Thời (Rạch Gáng) Sông Đốc, Đầm Dơi, Cái Nước, Cái Đôi Vàm, Năm Căn, Rạch Gốc។ បណ្តាទីរួមស្រុកទាំងនេះមានចំណុចតែម្យ៉ាងរួមគ្នា គឺតំបន់ទីផ្សារសុទ្ធតែស្ថិតក្បែរដងព្រែកធំនិងមាត់សមុទ្រ លើសពីនោះថែមទាំងប្រកបដោយសោភ័ណភាពដ៏ស្រស់ស្អាតគួរជាទីចំណាប់អារមណ៍ បង្កប់ភាពស្រស់ឆើតឆាយ ក្នុងនោះ ដែលលេចធ្លោជាងគេគឺទីរួមស្រុក Năm Căn។

ស្តារស្រះបង្គាសម្រាប់ឱ្យរដូវចិញ្ចឹមបន្ត

គ្មានសុវត្ថិភាពដោយសារ "អន្ទាក់" តាមដងព្រែក

សកម្មរាល់កិច្ចការដែលមានផលប្រយោជន៍សម្រាប់ប្រជាជន

សាខាសមាគមមិត្តភាព Việt Nam - Campuchia ក្រុមទី១នៃស្រុកTrần Văn Thời បានបង្កើតនូវឆ្នាំ ២០០៥។ សាខាប្រមូលផ្តុំកម្មាភិបាលចូលនិវត្តន៍ដែលកាលពីមុនធ្លាប់បម្រើកងទ័ពស្ម័គ្រចិត្តនៅសមរភូមិCampuchia អាជីកម្ម អ្នកមានប្រជាប្រិយក្នុងជនរួមជាតិ។ល។ ដើម្បីរួមគ្នាផ្សព្វផ្សាយនូវគោលមាគ៌ា និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ផ្តោតលើស្មារតីសាមគ្គីមិត្តភាពរវាងប្រទេសតាំងពីរ រាល់បណ្តាសកម្មភាពជួយគ្នាទៅវិញទៅមក និងស្ម័គ្រចិត្ត រួមចំណែកកសាងប្រទេសជាតិ។

ខិតខំបន្តកាត់បន្ថយគ្រួសារក្រជាជនជាតិភាគតិច

លោក Trần Hoàng Lê ប្រធានការិយាល័យជនជាតិស្រុក Thới Bình បានឲ្យដឹង៖ “នាប៉ុន្មានឆ្នាំកន្លង បងប្អូនជនរួមជាតិភាគតិចទូទាំងភូមិភាគក៏បានពង្រីកស្មារតីសាមគ្គីជួយគ្នាទៅវិញទៅមក ក្នុដើម្បីឈានឡើងក្នុងការរស់នៅ និងប្តេជ្ញាចិត្តរួមជាមួយរដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ អនុវត្តល្អភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ ជាពិសេស ស្រុកក៏សម្រេចបទដ្ឋាននៃការកាត់បន្ថយក្រក្នុងជនរួមជាតិភាគតិចចាប់ពី៣-៤%ផងដែរ”។

ខិតខំកាត់បន្ថយតំបន់ជួបលំបាកពិសេស

ទិសដៅរួមសម្រាប់ការអនុវត្តកម្មវិធីគោលដៅជាតិរអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល២០២១-២០៣០ តំណាក់កាល១៖ ចាប់ពីឆ្នាំ២០២១-២០៣០ (ហៅកាត់កម្មវិធី) សម្រាប់ខេត្ត Cà Mau គឺដល់ឆ្នាំ២០២៥មានតិចបំផុត៤០%នៃចំនួនឃុំ (ស្មើនឹង២ឃុំ) និង៥១,២%នៃចំនួនភូមិ អនុសង្កាត់ (ស្មើនឹង២២ភូមិ និងអនុសង្កាត់) ចេញផុតពីតំបន់លំបាកពីសេស។

ផ្តើមអាជីព ដើម្បីកាត់បន្ថយក្រចីរភាព

បញ្ជាក់ច្បាស់ការផ្តើមអាជីពគឺជាភារកិច្ចដ៏សំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅតំបន់ជនជាតិភាគតិច ដោយច្រើនវិធីដែលអាចបត់បែនបាន ឃុំ Ngọc Chánh ស្រុក Đầm Dơi ក៏បានយកចិត្តទុកដាក់ និងលើកកំពស់ជីវភាពរស់នៅជូនបងប្អូនជនរួមជាតិជាបណ្តើរៗផងដែរ។