Thứ hai, 19-1-26 04:50:18
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជំនួយជនរួមជាតិឈានឡើងជីវភាពសុខក្សេមក្សាន្ត

Báo Cà Mau ជាភូមិភាគដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករ ឃុំ Khánh Bình Đông ស្រុក Trần Văn Thời តែងយកចិត្តទុកដាក់ដល់ការអនុវត្តប្រកបដោយភាពស៊ីសង្វាក់គ្នា និងមានប្រសិទ្ធភាពនូវវិធានការគោលនយោបាយ របស់បក្ស និងរដ្ឋដោយយកចិត្តទុកដាក់លើគ្រប់ជ្រុងជ្រោយ។ ក្នុងចំណោមលទ្ធផលដែលគួរឱ្យចាប់អារម្មណ៍របស់ឃុំ Khánh Bình Đông គឺសកម្មភាពនៃការកាត់បន្ថយក្រចីរភាព និងកាត់បន្ថយក្រក្នុងជនជាតិភាគតិច។

ដែលជាគ្រួសារ Khmer ទើបបានរួចចាចកក្រនាចុងឆ្នាំ២០២៤ បងស្រី Trần Thị Bé នៅភូមិលេខ៧ រីករាយឱ្យដឹង៖ ទទួលបុណ្យតេតឆ្នាំនេះ គ្រួសារខ្ញុំបានរួចចាកក្រ។ សង្ឃឹមថាគ្រួសារនឹងបន្តទទួលបានការឧបត្ថម្ភទម្រង់ចិញ្ចឹមសត្វថែមទៀត សម្រាប់បង្កើនប្រភពប្រាក់ចំណូលបន្ថែម ដើម្បីសេដ្ឋកិច្ចគ្រួសារបានលំនឹងល្អ។

បងប្អូនជនរួមជាតិ Khmer នៅភូមិលេខ៧ ឃុំ Khánh Bình Đông រីករាយខណៈពេលដែលបានរួចាចកក្រ ទទួលបុណ្យចូលឆ្នាំ Tết ក្នុងគេហដ្ឋានថ្មីដ៏ស្កឹមស្កៃរបស់ខ្លយន។

សម្រាប់បងប្អូនជនរួមជាតិ Khmer នៅភូមិលេខ៧ ឃុំ Khánh Bình Đông យុវជនវ័យក្មេង Thạch Văn Tôi បានក្លាយជាគំរូក្នុងការផលិត អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ជាមួយទម្រង់ចិញ្ចឹមត្រីក្រាញ់ និងត្រីកន្ធ បងតូយក៏បង្កើតបានប្រភពចំណូលស្ថិតក្នុងក្តីស្រមៃ។ បងតូយ មានប្រសាសន៍៖ ភាពក្រីក្រអ្នកណាក៏មានការភ័យខ្លាចដែរ ប្រសិនបើចង់រួចចាកក្រត្រូវឧស្សាហ៍ព្យាយាមខិតខំរកស៊ី។ សំខាន់គឺការជម្រើសនូវបណ្តាទម្រង់ដែលសមស្របតាមកម្លាំង និងការគិតគូរ អនុវត្តបច្ចេកវិទ្យាដើម្បីសម្រេចលទ្ធផល។

ជាមួយផ្ទៃដីជាង៧.០០០ម៉ែត្រការេ ស្រះចិញ្ចឹមត្រីកន្ធ៣ស្រះ គួបផ្សំជាមួយនិងអណ្តូងចិញ្ចឹមត្រីក្រាញ់ យោងតាមការគ្រោងគិតរបស់ បង Tôi មធ្យមនៃចំណូលប្រចាំឆ្នាំកើនដល់រាប់រយលានដុង ប្រសិនបានផល ត្រូវថ្លៃ។ មិនត្រឹមធ្វើមានសម្រាប់ខ្លួនប៉ុណ្ណោះទេ បង Tôi សព្វថ្ងៃនេះថែមទាំងមានតួនាទីជាលេខាសម្ព័ន្ធយុវជនភូមិលេខ៧ទៀតផង បងតែងខ្នះខ្នែងជួយឧបត្ថម្ភ រួមដំណើរការជាមួយបងប្អូនជន ជាតិភាគតិចនៅភូមិភាគក្នុងដំណើរការឈានឡើង។

ការឧស្សាហ៍ព្យាយាមរបស់លោក Thạch Văn Tôi បានអនុវត្តសម្រេចជោគជ័យចំពោះទម្រង់ចិញ្ចឹមត្រីកន្ធ និងត្រីក្រាញ់ដែលផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

លោក Huỳnh Văn Chiến ប្រធានភូមិលេខ៧ ឱ្យដឹង៖ ទូទាំងភូមិមាន២៨គ្រួសារជនជាតិភាគតិច តែសព្វថ្ងៃនៅត្រឹម២គ្រួសារក្រីក្រប៉ុណ្ណោះ ពោលគឺគ្មានគ្រួសារក្បែរបន្ទាត់ក្រនោះទេ។ ដូចជាគ្រួសារបងស្រី Bé ទើបទទួលបានការជំនួយឧបត្ថម្ភផ្ទះដោយតម្លៃ ៥០ លានដុង គ្រប់លក្ខណៈដើម្បីរួចចាកក្រក្នុងឱកាសបុណ្យតេត។​ ការប្តេជ្ញាចិត្តរបស់ភូមិលេខ៧ គឺកាត់បន្ថយគ្រួសារក្រីក្រក្នុងជនរួមជាតិ ផាគតិចក្នុងឆ្នាំ២០២៥នេះ។

លោក Trần Trọng Thể អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ឱ្យដឹង៖ ឆ្នាំ២០២៣ ក្នុងចំណោម៣១៥គ្រួសារខ្មែរទូទាំងឃុំ នូវ សល់ ២២គ្រួសារក្រ និង៦គ្រួសារក្បែរបន្ទាត់ក្រ គឺក្នុងឆ្នាំ២០២៤ ចំនួនគ្រួសារក្រនៅត្រឹម១០គ្រួសារ និងគ្រួសារក្បែរបន្ទាត់ក្រ៤គ្រួសារប៉ុណ្ណោះ។​ បើ​ធៀប​នឹង​ពេល​មុននេះ មានជួនកើនជាង៥០%ជនជាតិភាគតិចដែលក្រីក្រ​និងក្បែរបន្ទាត់ក្រ គ្រួសារជួបលំបាក នេះ​ពិត​ជា​សមិទ្ធ ផលដ៏អស្ចារ្យផងដែរ។

យោងតាមលោកប្រសាសន៍របស់លោក Thể ក្នុងសកម្មភាពនៃការកាត់បន្ថយក្រសម្រាប់ជនជាតិភាគតិច ភូមិភាគបានធ្វើការពិនិត្យអង្កេតយ៉ាងច្បាស់ថា ដែលបានរួចចាកក្រ គឺត្រូវលំនឹងចីរភាព មិនត្រូវទុកឱ្យកើតមានករណីត្រឡប់ក្រសាជាថ្មីជាដាច់ខាត។ បណ្តាគ្រួ សារដែលទើបរួចាចកក្រនឹងបន្តទទួលបានការឧនត្ថម្ភដើម្បីមានលក្ខណៈងាយស្រួលផ្នែកខាងដើមទុន និងទម្រង់នៃការរស់នៅ ព្រមទាំងទម្រង់ផលិត... ដើម្បីជាជំហានឈានឡើង។

ជាមួយផ្ទៃដី៧.០០០ម៉ែត្រការេ និងស្រះចិញ្ចឹមត្រីកន្ធចំនួន៣ស្រះ គួបផ្សំជាមួយបណ្តាគំរូចិញ្ចឹមត្រីក្រាញ់ បង Tôi ក៏មានប្រភពប្រាក់ចំណូលយ៉ាងសមគួរតាមក្តីស្រមៃរបស់ខ្លួន ដោយរាប់រយលានដុងក្នុងមួយឆ្នាំទៀតផង។

លោក Thể ឱ្យដឹង៖ របរចិញ្ចឹមត្រីកន្ធ និងត្រីក្រាញ់ ព្រមទាំងបណ្តាទម្រង់ពហុបែបផ្សេងៗទៀត កំពុងសន្សឹមៗពង្រីកគ្រប់ទិសទីទូទាំង ឃុំ Khánh Bình Đông ហើយក៏ត្រូវបានគ្រួសារ Khmer ជាច្រើនអនុវត្តផងដែរ។

"ក្តីសង្ឃឹមរបស់ភូមិភាគគឺបង្កើតបណ្តាទម្រង់ផលិតមានប្រសិទ្ធភាព និងសមស្រប ដើម្បីពង្រីកទូលាយក្នុងបណ្តាមុខសញ្ញាគ្រួសារជន ជាតិ ភាគតិចក្រីក្រ និងក្បែរបន្ទតាត់ក្រ ឬគ្រួសារដែលទើបរួចចាកក្រថ្មីៗនេះ ផ្តើមពីនោះ ក៏កំណត់ទិសដៅនៃការកាត់បន្ថយក្រចីរភាព កាត់បន្ថយក្រ និងជំនួយបងប្អូនជនរួមជាតិឈានឡើងជីវភាពធូរធារ ប្រកបដោយភាពសុខក្សេមក្សាន្តទៀតផង លោក Thể បានប្តេជ្ញាចិត្តបែបនេះ៕

 

Quốc Rin

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។