Thứ bảy, 24-10-26 15:14:13
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រីកសាយភាយនៃស្មារតីការពារបរិស្ថាន

Báo Cà Mau ជាតិកក្វក់នៃកាកសំណល់ប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមមុខសម្រាប់បរិស្ថានដ៏ធំបំផុតមួយក្នុងចំនោមបញ្ហាបរិស្ថានទាំងបីទូទាំងពិភពលោកនាលពេលបច្ចុប្បន្ន។ ការប្រយុទ្ធប្រឆាំងនឹងកាកសំណល់ប្លាស្ទិកគឺជាការប្រយុទ្ធប្រឆាំងដ៏យូរអង្វែង ហើយមិនមែនជាការសាមញ្ញធម្មតានោះទេ។ ដំបូងបង្អស់ រាល់ប្រជាពលរដ្ឋម្នាក់ៗត្រូវលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវចំពោះបរិស្ថាននៃការរស់នៅ លុបបំបាត់ កាកសំណល់ប្លាស្ទិកចេញពីទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន។

យុវជនស្រុក Thới Bình បំផុសចលនាការប្រឡងផ្នែកខាងស្មារតី ការច្នៃប្រតិដ្ឋដែលផ្តើមពីប្រភេទនៃកាកសំណល់ដើម ដើម្បីពង្រីកសាយភាយនូវស្មារតីការពារបរិស្ថានសម្រាប់ក្នុងសមាជិកយុវជន។

សមាគមនារីគ្រប់បណ្តាថ្នាក់ តែងបន្តអនុវត្តទម្រង់យួរកន្រ្តកទៅផ្សារ ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់នីឡង់។

កម្មាភិបាល និងសមាគមនារីសង្កាត់ Tân Thành ក្រុង Cà Mau សកម្មក្នុងការអនុវត្តទម្រង់នៃការសន្សំសំចៃវត្ថុកាកសំណល់ដើម្បីបង្កើតមូលនិធិសម្រាប់ជំនួយកុមារកំព្រារ និងប្អូនៗជួបលំបាកលើភូមិសាស្ត្រ។

កាកសំណល់ផ្លាស្ទិក គឺជាផលិតផលដែលផលិតចេញពីផ្លាស្ទិក ដូចជា៖ ពែងប្លាស្ទិក ស្លាបព្រាប្លាស្ទិក ថង់ប្លាស្ទិក ប្រអប់ស្នោ ដបទឹកភេសជ្ជៈ ដបទឹកសុទ្ធ។ល។​ ដែលត្រូវបានប្រើប្រាស់ម្តងរួចសម្រាប់ឆ្លើយតបតម្រូវការប្រចាំថ្ងៃរបស់មនុស្សគ្ប់រូប។ បណ្តាផលិតផលទាំងនេះ ត្រូវការ​រយៈពេល​តយូរអង្វែងឆ្នាំទើបរលួយ​យូរ។​អាចនិយាយបានថា ប្រហែលជា​រាប់រយ ឬ​រាប់ពាន់​ឆ្នាំ​ក៏ថាបាន។ ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃកាកសំណល់ប្លាស្ទិកលើបរិស្ថាននៃការរស់នៅ និងសុខភាពមនុស្សគឺវាធំធេងក្រៃលែងណាស់។

ដំណើររថយន្តនៃគម្រោងការបង្កើតមូលនិធិសម្រាប់ជំនួយឧបត្ថម្ភមិត្តរួមភក្តិនៅសាលាបឋមសិក្សា Biển Bạch ស្រុក Thới Bình។

អ្នកមីង Huỳnh Thị Bé នៅភូមិលេខ១១ ឃុំ Nguyễn Phích ស្រុក U Minh ឆ្លៀតយកដបប្លាស្ទិកសម្រាប់ធ្វើជាថូផ្កាតុបតែងលម្អខាងមុខទីធ្លារផ្ទះ។

ប៉ុន្មានឆ្នាំកន្លងមកនេះ​ បណ្តាគណៈផ្នែកគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបានអនុវត្តយ៉ាងច្រើនគម្រោង និងកិច្ចការងាផ្សេងៗ​ ដូចជា៖ ចេញយុទ្ធនាការប្រមូលសំរាមកាកសំណល់ប្លាស្ទិក។ បែងភាគកាកសំណល់នៅតាមផ្ទះ ឆ្លៀតយកពែង និងដបប្លាស្ទិកដើម្បីដាំរុក្ខជាតិ ព្រមទាំងច្នៃឡើងវិញសម្រាប់ធ្វើជាវត្ថប្រើប្រាស់ និងតុបតែងជាថូផ្កាជាដើម។ ព្រមទាំងប្តូរកាកសំណល់ប្លាស្ទិកយកអំណោយ ទម្រង់រថ យន្តប្រមូលបែងភាគសំរាមបង្កើតជាមូលនិធិ ដើម្បីជួយបងប្អូននារីផ្តើមអាជីព។ ព្រមទាំងជំនួយឧបត្ថម្ភកុមារកំព្រារជាដើម។ ផ្តើមពីនោះ រួមចំណែកកាត់បន្ថយកាកសំណល់ប្លាស្ទិក ព្រមទាំងពង្រីកសាភាយនូវស្មារតីការពារបរិស្ថាន បង្កើតបានទង្វើដ៏ល្អក្នុងសហគមទៀតផង៕

 

អនុវត្តដោយ៖ Mộng Thường

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។