Thứ ba, 8-9-26 07:00:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

តំបន់ជនរួមជាតិផ្លាស់ថ្មី

Báo Cà Mau នៅភូមិលេខ៧ ឃុំ Tân Lộc Bắc ស្រុក Thới Bình ជាភូមិលំបាកពិសេស និងមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករទៀតផង។ ប៉ុន្មានឆ្នាំកន្លងមកនេះ សម្រស់ជនបទភូមិកាន់តែមានការផ្លាស់ប្តូរយ៉ាងសកម្ម។ ដោយទទួលបានលទ្ធផលបែបនេះក៏អាស្រ័យការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋរួមជាមួយការខិតខំប្រឹងប្រែងរបស់បងប្អូនប្រជាជននៅទីនេះផងដែរ។

ពេលបាយដែលពេញដោយភាពកក់ក្តៅរបស់ប្តីប្រពន្ធលោកពូ Thạch Ngọc Đức ខណៈពេលដែលកូនៗរបស់ខ្លួនបានទៅរកស៊ីស្រុកឆ្ងាយ

គ្រួសារលោកពូ Thạch Ngọc Đức ក៏ជាអ្នកធ្លាប់ក្រដោយសារជីវភាពត្រឹមតែជាអ្នកស្រែ ផលិតស្រូវ ប្រភពចំណូលមិននឹងនរ ថែមទាំងចិញ្ចឹមកូន៥នាក់ទៀត​ផង។ ប៉ុន្តែ មិនរង់ចាំជំនួយឧបត្ថម្ភតែម្យ៉ាងនោះទេ លោកឌឹងថែមទាំងមានគំនិតគិតថា ប្រសិនបើចង់រួចចាកក្រត្រូវ ផ្តើមពីកម្លាំងរបស់ខ្លួន។ លោកក៏ក្លាហានបង្វែទៅចិញ្ចឹមបង្គា និងប្រកបរបរស៊ីឈ្នួល ឆ្លៀតពេលវេលានិងកម្លាំងរបស់ខ្លួនដើម្បីបង្កើនប្រភពចំណូល។

“ចាប់តាំងពីបង្វែមកចិញ្ចឹមបង្គា ក៏មានភាពរីកចម្រើនគួរឱ្យកត់សម្កល់ផងដែរ។ កាលពីមុន ធ្វើស្រែមិនបានផល តែខណៈពេលដែលបង្វែមកចិញ្ចឹមបង្គាក៏មានសភាពធូរធាជាង ពោលគឺមិនសូវពិបាកដូចមុនទៀត ប្រភពចំណូលកើនដល់ពី ៧០-៨០%។ ប៉ុន្មានឆ្នាំកន្លងមកនេះ កូនៗរបស់ខ្ញុំបានទៅធ្វើកម្មករនៅខេត្ត Bình Dương អស់ ចំណែកខ្ញុំនៅផ្ទះចិញ្ចឹមបង្គា។ គ្រួសារខ្ញុំមានគ្រប់គ្រាន់ហូប ទើបបណ្តាគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ ខ្ញុំសូមផ្ទេរឱ្យទៅអ្នកដទៃដែលជួបពិបាកជាងខ្ញុំ” លោកពូ Đức មានប្រសាសន៍បែបនេះ។

ក្រៅពីចិញ្ចឹមបង្គា ជារៀងរាល់ថ្ងៃ ប្តីប្រពន្ធលោកពូ Đức រៀបចំផ្ទះសម្បែង និងដាំបន្លែសម្រាប់ផ្គត់ផ្គង់ប្រចាំថ្ងៃ។

អាស្រ័យដូច្នេះហើយ លោកពូ Đức មិនត្រឹមក្លាយជាគំរូដ៏ល្អក្នុងជនរួមជាតិ Khmer របស់ភូមិលេខ៧ដែលជាអ្នកមានឆន្ទៈក្នុងការខិតខំឈានឡើងប៉ុណ្ណោះទេ ថែមទាំងខាងស្មារតីចេះជួយចែករំលែកគ្នាទៅវិញទៅមកទៀតផង។ របៀបគិតគូរ និងរបៀបធ្វើរបស់លោកពូក៏បានរួមចំណែកបង្ករីកសាយភាយយ៉ាងសកម្ម​ក្នុងសហគមផងដែរ។

ក៏នៅភូមិលេខ៧ដូចគ្នា មានយ៉ាងច្រើនគ្រួសារកំពុងមានលក្ខណៈឈានឡើងផ្លាស់ប្តូរជីវភាពអាស្រ័យគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ។ អ្នកមីង Thạch Thị Bảy ក្នុងចំណោមគ្រួសារជនជាតិភាគតិចដែលទទួលបានការឧបត្ថម្ភពូជសត្វចិញ្ចឹម បានឱ្យដឹង៖ ខ្ញុំទទួលបានការឧបត្ថម្ភពពូជជ្រូកចិញ្ចឹមជាច្រើនលើកផងដែរ ចិញ្ចឹមដល់កាលណាជ្រូកកើតក៏លក់កូនវិញ ព្រមទាំងទុកមកវិញខ្លះសម្រាប់ចិញ្ចឹមបន្តពូជ ដោយសារតែបែបនេះហើយ ទើបមានលក្ខណៈសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

យោងតាមស្ថិតិ ដល់ចុងឆ្នាំ២០២៤ ភូមិលេខ៧នូវត្រឹម៦គ្រួសារក្រ និង៧គ្រួសារប្រកៀកបន្ទាត់ប៉ុណ្ណោះ បន្ថយចុះយ៉ាងសកម្មប្រៀបជាមួយ២០គ្រួសារក្រីក្រ និង៤០គ្រួសារប្រកៀកបន្ទាត់ក្រនៃឆ្នាំ២០២១។ ក្នុងនោះ គ្រួសារក្រជាជនជាតិ Khmer មានត្រឹម៣គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ២គ្រួសារប៉ុណ្ណោះ។ ប្រការនេះបានឆ្លុះឱ្យឃើញអំពីប្រសិទ្ធភាពជាក់ស្តែងដែលផ្តើមពីបណ្តាកម្មពីធីគោលដៅជាតិ៖ ឧបត្ថម្ភការរស់នៅ វិនិយោគហេដ្ឋរចនាសម្ព័ន្ធគមនាគមជន បទ​ព្រមទាំងជមនួយឧបត្ថម្ភពូជសត្វចិញ្ចឹម និងសាងសង់ផ្ទះសម្រាប់ស្នាក់នៅយ៉ាងសមរម្យទៀតផង។

លោក Nguyễn Việt Bắc ប្រធានភូមិលេខ៧ ឱ្យដឹង៖ យើងខ្ញុំបានផ្សព្វផ្សាយអំពីគោលនយោបាយដោយផ្តោតលើស្មារតីប្រជាជនយល់ ប្រជាជនវិភាគ ប្រ ជាជនធ្វើ ប្រជាជនត្រួតពិនិត្យ។ រាល់ការជំនួយឧបត្ថម្ភសុទ្ធតែត្រូវបានបើកជំហរជាសាធារណៈ លាតត្រដាង ត្រឹមត្រូវចំមុខសញ្ញា។ ប្រជាជនអាចមានសិទ្ធិក្នុងការជ្រើសរើសអ្នកទទួលផល។

អ្នកស្រី Lâm Thị Trúc Mai ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Lộc Bắc ឱ្យដឹង៖ ភូមិលេខ៧ជាភូមិលំបាកពិសេស តែកំពុងមានជំហានផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។ ឆ្នាំនេះ ឃុំនឹងវិនិយោគដងផ្លូវដែលមានប្រវែង១.០០០ម៉ែត្រផ្តើមពីប្រភពទុនមជ្ឈិម បន្តការឧបត្ថម្ភផ្ទះ និងបង្គន់អនាម័យដើម្បីលើកកម្ពស់ជីវភាពរស់នៅជូនមាមីងបងប្អូន។

បងប្អូនប្រជាជនភូមិលេខ៧ត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពដោយកម្រិត១០០% បង្កលក្ខណៈងាយស្រួលក្នុងការថែទាំសុខមាលភាពបានល្អប្រសើរ។

យោងតាមខ្សែសង្វាក់នៃការអភិវឌ្ឍន៍ បងប្អូនប្រជាជនមិនត្រឹមយល់បានច្បាស់ពីរបៀបធ្វើមានសម្រាប់ខ្លួនផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងចេះជួយចែករំលែកជាមួយសហគមទៀតផង។ តួយ៉ាងដូចជាលោកពូ Thạch Ngọc Đức កំពុងបន្តបង្កើនទំនុកចិត្តសម្រាប់ដំណើរការកាត់បន្ថយក្រចីរភាព បញ្ជាក់បានស្មារតីខិតខំប្រឹងប្រែងឈានឡើងដោយខ្លួនឯងរបស់បងប្អូនជនរួមជាតិ Khmer នៅលើតំបន់ដែនដីមាតុភូមិរបស់ខ្លួន។

ភូមិលេខ៧ ឃុំ Tân Lộc Bắc បច្ចុប្បន្នមិនមែនជាតំបន់ដីតម្លុកដូចកាលពីមុនទៀតនោះទេ។ បណ្តាអាគារទាំងឡាយដ៏ស្កឹមស្កៃ និងដងផ្លូវធំទូលាយ និងផ្តើម ពីក្រខ្សែភ្នែកពោរពេញដោយក្តីសប្បាយរីករាយរហូតដល់ឆន្ទៈយ៉ាងមុះមុតក្នុងការខិតខំឈានឡើងបង្កើតបាននូវផ្ទាំងរូបភាពដ៏ស្រស់ស្អាតស្តីពីតំបន់ដែលកំពុងមានការផ្លាស់ប្តូរយ៉ាងសកម្ម ចីរភាព និងពោរពេញដោយក្តីសង្ឃឹមផងដែរ៕

 

Hồng Phượng - Hằng My

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។