Thứ bảy, 24-10-26 16:55:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឧបត្ថម្ភជាក់ស្តែង ជីវភាពផ្លាស់ថ្មី

Báo Cà Mau នៅឃុំ Khánh Lâm ស្រុក U Minh អាស្រ័យការណែនាំយ៉ាងអស់ពីចិត្តរបស់គណៈកម្មាធិការបក្ស​ និងរដ្ឋអំណាចភូមិភាគ និងមានច្រើនគោលនយោបាយឧនត្ថម្ភជាក់ស្តែងដែលត្រូវបានផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាព។ ផ្តើមពីនោះ មុខមាត់ជនបទក៏មានការផ្លាស់ប្តូរយ៉ាងសកម្ម ជីវភាពបងប្អូនជនរួមជាតិ Khmer មានការលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ គ្រួសារក្រក៏បានបន្ថយចុះ។

លោក Lê Thanh Mãi អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Khánh Lâm ឱ្យដឹង៖ ទូទាំងឃុំមាន៥៥២គ្រួសារ Khmer។ បញ្ជាក់ច្បាស់នូវតួនាទីរបស់ជនរួមជាតិ Khmer ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅភូមិភាគ។ គណៈកម្មាធិការបក្សឃុំបាននាំយកនូវខ្លឹមសារលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer ចូលក្នុងសេចក្តីសម្រេចចិត្តដើម្បីធ្វើជាមូលដ្ឋានគ្រប់ជ្រុងជ្រោយ។ បណ្តាកម្មវិធី គម្រោងការដែលត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងរាល់គ្រប់បណ្តាគណៈផ្នែក រណសិរ្សមាតុភូមិ និង​អង្គការ​មហាជន។​ដោយ​សារ​តែ​ការ​សម្របសម្រួល​ត្រូវ​បាន​ពង្រឹង​បង្កើត​កម្លាំង​រួម​គ្នា​ក្នុង​ការ​ចលនាឧបត្ថម្ភ និង​ការរួម​ដំណើរការ​ជាមួយ​បងប្អូនជនរួមជាតិ Khmer ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច លំនឹង​ជីវភាព​រស់នៅ។

សាលាទានទទួលបានការកែជួសជុលឡើងវិញកាលពីដើមឆ្នាំ២០២៥។

អាស្រ័យភូមិភាគបានផ្សព្វផ្សាយព្រមគ្នារាល់បណ្តាគោលនយោបាយ៖​ ឧបត្ថម្ភដីធារ បណ្តុះបណ្តាលមុខរបរការងារធ្វើ​ និងផ្តល់ឥណទានអនុគ្រោះ ជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer ក៏មានភាពប្រសើរឡើងជាលំដាប់។​ ចំនួនគ្រួសារក្រីក្របានថយចុះគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។

តួយ៉ាងដូចជាគ្រួសារ​លោក Nguyễn Văn Giàu ជាជនជាតិ Khmer នៅភូមិលេខ៦ ពីមុនជាគ្រួសារក្រជួបលំបាក ប្រភពចំណូលក៏មិននឹងនរ អាស្រ័យបានចូលរួមថ្នាក់ហ្វឹកហ្វឺនខាងបច្ចេកទេស និងបានចូលជិតគោលនយោបាយឧបត្ថម្ភរបស់រដ្ឋនិងការក្លាហានផ្លាស់ប្តូររបៀបរកស៊ី លោកបានអនុវត្តជោគជ័យទម្រង់ផលិតចម្រុះ។

“បច្ចុប្បន្នគ្រួសារខ្ញុំធ្វើស្រែ២រដូវមានក៏មានការលំរៀងរាល់ឆ្នាំផងដែរ គួបផ្សំជាមួយដាំដូង ក្រូចថ្លុងតាមភ្លឺប្រឡាយ ដើម្បីការពារសំណឹកដីផង និងបង្កើនប្រ ភពចំណូលដែលផ្តើមពីឈើហូបផ្លែផងដែរ។ ជាពិសេស ឆ្លៀតយកស្រះចម្ការសម្រាប់ចិញ្ចឹមត្រីទឹកសាប ផ្តល់មកនូវប្រភពសេដ្ឋកិច្ចគួរឱ្យចាប់អារម្មណ៍។​ អាស្រ័យទម្រង់នេះ គ្រួសារមួយជំហានឈានឡើងជីវភាពធូរធា និងទទួលបានប្រាក់ចំណូលនឹងនរ”​ លោក Giàu បានចែករំលែកដូច្នេះ។

ប្រពៃណីប្រឡងប្រណាំងផលិតក្នុងជនរួមជាតិ Khmer មួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍ និងពង្រីកទូលំទូលាយក្នុងសហគម។ អាស្រ័យការយកចិត្តទុកដាក់ជំនួយឧបត្ថម្ភពីរដ្ឋអំណាចភូមិភាគនិងបណ្តាអង្គការចាត់តាំង អង្គការមហាជន និងច្រើនគ្រួសារដទៃទៀតបានក្លាហានក្នុងការផ្លាស់ប្តូរផលិត សកម្មអនុវត្ត​ល្បឿនខាងបច្ចេកវិទ្យាចូលក្នុងការផលិត និងចិញ្ចឹមសត្វ។ តួយ៉ាងដូចជាគ្រួសារលោក Lương Văn Nghi នៅភូមិលេខ៦ ជាកសិករ Khmer ផលិតពូកែរបស់ភូមិភាគ។ ទន្ទឹមជាមួយការផលិតស្រូវ២រដូវប្រចាំ លោកថែមទាំងឆ្លៀតយកផ្ទៃដីជុំវិញផ្ទះសម្រាប់ដាំបន្លែបង្ការគួបផ្សំជាមួយចិញ្ចឹមមាន់ ទា។ល។ ដើម្បីបង្កើនប្រាក់ចំណូល។

លោក Trần Văn Sĩ លេខាបក្សភូមិ និងជាប្រធានភូមិលេខ៦ ឱ្យដឹង៖ ទូទាំងភូមិមាន២០៥គ្រួសារ Khmer។ ប៉ុន្មានឆ្នាំកន្លង អាស្រ័យការអនុវត្តកម្មវិធីកសាងជនបទថ្មី មានដងផ្លូវជាច្រើនទទួលបានការវិនិយោគកសាង សាលារៀនក៏សាងសង់យ៉ាងធំទូលាយស្អាតផងដែរ បង្កលក្ខណៈងាយស្រួលសម្រាប់កូនក្មួយសិក្សារៀនសូត្រ។ គ្រប់សង្គមគ្រួសារនីមួយៗសុទ្ធតែបានប្រើប្រាស់ប្រព័ន្ធអាគ្គីសនីជាតិ និងប្រភពទឹកស្អាតស្របអនាម័យទៀតផង។ ដោយសារបែបនេះហើយ សម្រស់ភូមិស្រុកមួយថ្ងៃកាន់តែមានការផ្លាស់ប្តូរគ្រប់វិស័យ គេហដ្ឋានធំស្កឹមស្កៃ ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនប្រជាជនក៏មានការលើកកម្ពស់ ឆ្ពោះទៅជីវភាពសុខក្សេមក្សាន្ត និងសុភមង្គល។

ទន្ទឹមនិងការលើកកំពស់ជីវភាពសម្ភារៈ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ និងរដ្ឋអំណាចភូមិភាគថែមទាំងយកចិត្តទុកដាក់ដល់ការរស់នៅ​បង្កលក្ខណៈដើម្បីបងប្អូនជនរួមជាតិអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌។ ឆ្នាំ២០១៣ នៅភូមិលេខ៦ សំណង់សាលាទានក៏ត្រូវបានសាងសង់និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ជារៀងរាល់ឆ្នាំ សាលាទានទទួលបានការវិនិយោគធ្វើពីពិធកម្មនិងកែជួសជុលឡើងវិញដើម្បីឆ្លើយតបបានល្អតាមត្រូវការសកម្មភាពសហគមន៍និងជំនឿរបស់បងប្អូនជនរួមជាតិ Khmer។

បណ្តាដងផ្លូវដែលត្រូវបានកែលម្អឡើងវិញយ៉ាងធំទូលាយ បងប្អូនប្រជាជនសកម្មចូលរួមដាំផ្កាលម្អសម្រាប់ធ្វើជារបង និងតុបតែងភាពស្រស់ស្អាតផងដែរ អាស្រ័យហេតុនេះហើយទើបសម្រស់ភូមិស្រុកមួយថ្ងៃកាន់តែមានភាពស្រស់ស្អាត។

បច្ចុប្បន្ន ឃុំ Khánh Lâm ទាំនូវមាន៧៥គ្រួសារក្រជាជនជាតិ Khmer។ លោក Lê Thanh Mãi បានឱ្យដឹងបន្ថែមទៀតថា៖ “នាពេលខាងមុខ ភូមិភាគនិងបន្តប្រមូលផ្តុំ និងរួមបញ្ចូលយ៉ាងមានប្រសិទ្ធភាពដើម្បីគ្រួសារក្រមានឱកាសអភិវឌ្ឍន៍ផលិត និងលើកកម្ពស់ប្រភពប្រាក់ចំណូល។ ទន្ទឹមនិងនោះ យកចិត្តទុក ដាក់ក្នុងការពង្រីកបណ្តាទម្រង់នៃការកាត់បន្ថយក្រមានប្រសិទ្ធភាព សមស្របជាមួយលក្ខណៈជាក់ស្តែងនិងលក្ខណៈនៃគ្រួសារនីមួយៗ។ កម្មាភិបាល​បក្ខ ជនត្រូវបានចាត់វិធានការឱ្យតាមដាន និងរួមដំណើរការជាមួយគ្រួសារក្រ បន្តណែនាំអំពីរៀបចាត់តាំងផ្សព្វផ្សាយ និងប្រើប្រាស់មានប្រសិទ្ធភាពបណ្តាប្រ ភពនៃការជំនួយឧបត្ថម្ភ"៕

 

Tiểu Ái

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។