Thứ ba, 8-9-26 02:45:52
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រួមគ្នាការពារបរិស្ថាន

Báo Cà Mau ក្នុងស្ថានភាពនៃអាកាសធាតុប្រែប្រួលនិងបង្កភាពកក្វក់បរិស្ថានមួយថ្ងៃកាន់តែកើនឡើង លើភូមិសាស្ត្រខេត្តក៏មានយ៉ាងច្រើនទម្រង់ និងរបៀបធ្វើដ៏ពូកែៗក្នុងការការពារបរិស្ថាន ព្រមទាំងទទួលបានការគាំទ្រយ៉ាងសកម្មពីសហគម ក្នុងនោះមានបងប្អូនជនរួមជាតិ Khmer បានរួមចំណែកកសាងបរិស្ថានរស់នៅប្រលបដោយភាពសុខសាន្តផងដែរ ។

ក្នុងចំណោមប្រការដែលគួរឱ្យចាប់អារម្មណ៍នោះគឺមួយថ្ងៃកាន់តែមានច្រើនគ្រួសារ Khmer បង្កើតបរិយាកាសបៃតង-ស្អាត-ល្អ ដោយមានដាំផ្កាលម្អសម្រាប់ធ្វើជារបង កែច្នៃដីធារ ដំឡើងរងដាំបន្លែ។ល។ ក្នុងការផលិត មាមីងបងប្អូនក៏បានអនុវត្តយ៉ាងល្អចំពោះការប្រមូលសំបកថ្នាំកាំពាររុក្ខជាតិដើម្បីការពារសុខភាពនិងរួមចំណែកអភិវឌ្ឍន៍កសិកម្មចីរភាព។

ចម្ការបណ្តុះពូជឈើម្លប់របស់សម្ព័ន្ធយុវជនឃុំ Khánh Hoà ស្រុក U Minh រួមចំណែកបង្កើយភាពរីកសាយភាយអំពីការរស់នៅយ៉ាងល្អក្នុងសហគមន៍។

បង Thạch Thái Quân នៅឃុំ Khánh Bình Đông ស្រុក Trần Văn Thời ​ឱ្យដឹង៖ គ្រួសារខ្ញុំមានដីស្រែចំនួន១០កុង រួមផ្សំជាមួយការដាំបន្លែជាច្រើនប្រភេទតាមរដូវ។ បន្ទាប់ពីប្រើប្រាស់ថ្នាំការពាររុក្ខជាតិសម្រាប់បាញ់ឱ្យផលដំណាំ ខ្ញុំក៏ប្រមូលសំបកកំប៉ុងមកវិញ​ពេលដែលបានច្រើនក៏ដុតនៅតាមវាលស្រែ។​ អាស្រ័យបានចូលរួមថ្នាក់ហ្វឹកហ្វឺន ខ្ញុំក៏យល់បានច្បាស់ពីគ្រោះមហន្តរាយដែលកើតមានអំពីសំបកថ្នាំប្រសិនបើមិនបានប្រព្រឹត្តិកម្មត្រឹមត្រូវអាចជ្រាបចូលបាតដី ឬក៏ទឹកនិងខ្យល់អាកាសបណ្តោយឱ្យប៉ះពាល់ដល់សុខភាពទៀតផង។

ទន្ទឹមនិងនោះ មាមីងបងប្អូន Khmer នៅ Cà Mau ថែមទាំងបានអនុវត្តច្រើនរបៀបច្នៃប្រតិដ្ឋក្នុងការការពារបរិស្ថានដែលផ្តើមពីទង្វើដ៏ប្រចាំរៀងរាល់ថ្ងៃរបស់ខ្លួន។ មានគ្រួសារជាច្រើនបានសាងឡសម្រាប់ដុតសម្រាំ និងបែងភាគប្រភេទសម្រាំ ចូលរួមបណ្តាអង្គការចាត់តាំង សមាគមនារីអនុវត្តទម្រង់ថ្ងៃអាទិត្យបៃតង យួរកន្ត្រកទៅផ្សារ កាតើបន្ថយការប្រើកន្ត្រកនីឡុង ប្រមូលសម្រាំប្លាស្ទិកលក់យកប្រាក់បង្កើតមូលនិធិសម្រាប់ជំនួយឧបត្ថម្ភកុមារកំព្រា និង​បងប្អុននារីក្រីក្រ។

បងស្រី​ Lâm Tuyết Kha សមាជិកក្លឹបនារី Khmer នៅសង្កាត់១ ក្រុង Cà Mau​ ឱ្យដឹង៖ យើងខ្ញុំទទួលបានការណែនាំអំពីការបែងភាគសម្រាំនៅផ្ទះផ្ទាល់។ ជាមួយបណ្តាប្រភេទសម្រាំដែលអាចលក់អេដចាយនិងត្រូវបានប្រមូលទុកវិញ បន្ទាប់ពីនោះយកទៅលក់បង្កើតជាមូលនិធិសម្រាប់ជំនួយសមាជិកនារីដែល​ជួបលំបាកដើម្បីទិញប័ណ្ណធានារ៉ាប់រងសុខភាពឬក៏ទៅសួរសុខទុកអ្នកជំងឺ។ ខ្ញុំយល់ថាសកម្មភាពនេះពិតជាមានអត្ថន័យមនុស្សធម៌ខ្លាំងណាស់ ថែមទាំងបានរួមចំណែកកាត់បន្ថយសម្រាំប្លាស្ទិកទៀតផង។

សកម្មភាពការពារបរិស្ថានថែមទាំងត្រូវបានអនុវត្តយ៉ាងសកម្មយោងតាមប្រពៃណីរបស់យុវវ័យ មានដូចជា៖ ការច្នៃសម្រាំប្លាស្ទិកដោយឆ្លៀតយកដបប្លាស្ទិកធ្វើថូដាំផ្កា ប្រឡងប្រណាំងបង្កើតជ្រុងព័ណ៌បៃតងក្នុងសាលារៀន ប្តូរសម្រាំប្លាស្ទិកយកពូជឈើដាំឬក៏យកអំណោយ ចេញយុទ្ធនាការដាំឈើព្រៃ។ល។ បណ្តាសកម្មភាពទាំងនេះមិនត្រឹមសម្តែងនូវស្មារតីនៃការស្ម័គ្រចិត្តរបស់បញ្ញវន្តប៉ុណ្ណោះទេ​ ថែមទាំងរីកសាយភាយនូវស្មារតីការពារបរិស្ថានចំពោះសង្គមទៀតផង។

ក្នុងបណ្តាចំណុចដ៏គួរឱ្យកត់សម្កល់នៅះគឺមួយថ្ងៃកាន់តែមានច្រើនគ្រួសារ Khmer បង្កើតបរិយាកាសបៃតង-ស្អាត-ល្អ។

ដើម្បីសម្រេចបានលទ្ធផលយ៉ាងសកម្មក្នុងការការពារបរិស្ថាន ការផ្សព្វផ្សាយនិងលើកកម្ពស់ចំណេះដឹងតែងត្រូវបានផ្សព្វផ្សាយជាររឿយៗ បង្កើនកម្លាំងរីកសាយភាយ។ ពិសេសតួនាទីរបស់ព្រះសង្ឃ អ្នកមានប្រជាប្រិយរួមជាមួយរាល់គ្រប់បណ្តាគណៈផ្នែក អង្គភាពគឺមានសារៈសំខាន់ខ្លាំងណាស់។ ដោយសារតែបេះនេះហើយ ទើបបងប្អូនប្រជាជនបានយល់ច្បាស់ផលប៉ះពាល់របស់បរិស្ថានដល់សុខភាព ការរស់នៅនិងសេដ្ឋកិច្ច ព្រួតដៃគ្នារួមដំណើរការដើម្បីជីវភាពរស់នៅប្រកបដោយភាពសុខក្សេមក្សាន្តនិងចីរភាព៕

 

Mộng Thường

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។

នាំយកបុណ្យចូលឆ្នាំថ្មីដោយពេញលេញជូនជនរួមជាតិ

ខេត្ត Cà Mau សព្វថ្ងៃមាន ១៩៧ អ្នកមានកិត្យានុភាពដែលជាជនជាតិភាគតិចចំនួន ១៩៧ រូប ក្នុងនោះដែលច្រើនជាងគេគឺជនរួមជាតិខ្មែរ ដោយមានទាំងអស់ ១២៧ រូប។ ពួកគាត់រសើនៅប្រកបកិច្ចការងារ និងផ្សារភ្ជាប់ជាមួយបងប្អូនរួមជនជាតិជាបងប្អូនផងដែរ ទន្ទឹមនិងនោះក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់ដែលផ្តល់នូវ “ជំនោរខ្យល់ថ្មី” សម្រាប់ភូមិស្រុកដែលយោងតាមការពង្រីកនូវតួនាទី និងភារកិច្ចក្នុងការឃោសនាផ្សព្វផ្សាយអំពិគោលការណ៍ណែនបាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋ ព្រមទាំងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងគិតគូរដល់ជីវភាពរស់នៅរបស់សហគមន៍ និងអភិរក្សនូវអត្តសញ្ញាណវប្បធម៌ប្រពៃណី។