Thứ hai, 19-1-26 04:50:15
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជនរួមជាតិ Khmer នៅតំបន់មាត់សមុទ្រឈានឡើងជីវភាពធូរធារ

Báo Cà Mau រយៈពេលកន្លង ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅនិគមSông Đốc ស្រុក Trần Văn Thời មួយថ្ងៃកាន់តែមានសម្រស់។ លទ្ធផលនេះក៏អាស្រ័យការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធនយោបាយទាំង មូលក្នុងការផ្សព្វផ្សាយ អនុវត្តរាល់បណ្តាគោលនយោបាយជនជាតិ និងសន្តិសុខសង្គម ដោយហេតុនេះហើយ មួយថ្ងៃកាន់តែមានការលើកកម្ពស់ទាំងសម្ភារៈ និងស្មារតីសម្រាប់បងប្អូនជនរួមជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅភូមិភាគ។

នៅលើភូមិសាស្ត្រនិគម Sông Đốc មានជនជាតិភាគតិចរស់នៅចំនួន៥ជនជាតិ រួមមាន៖ Khmer, Hoa, Chăm, Tày, Mường ដោយសរុបទាំងអស់មាន១៦១គ្រួសារ និងចំនួនប្រជាជន៧៥៨នាក់។ ក្នុង​នោះ ជនជាតិ​ Khmer ​មានចំនួនច្រើនជាងគេ ដោយមាន១៣១គ្រួសារ និងប្រជាជន៦៣៨នាក់ រស់ប្រមូលផ្តុំនៅអនុសង្កាត់លេខ១ និងអនុសង្កាត់៦B។

គោលនយោបាយជនជាតិភាគតិចជាច្រើនត្រូវបាននិគម Sốc Đốcធ្វើការផ្សព្វផ្សាយ អនុវត្តទាន់សភាពការ ដើម្បីជួយបងប្អូនជនរួមជាតិទាំងឡាយលើភូមិសាស្ត្រមួយថ្ងៃកាន់តែមានការអភិវឌ្ឍន៍។ (ក្នុងរូបថត៖ អ្នកមីង Kim Thị Phượng នៅអនុសង្កាត់៦B ប្រកបរបរប៉ះដេរមង សេដ្ឋកិច្ចគ្រួសារបានលំនឹងល្អ)។

លោក Trần Thanh Hải អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិនិគម បានឱ្យដឹង៖ “ក្នុងឆ្នាំកន្លង អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិភាគតិចមានការបន្ថយចុះច្រើន ដោយទទួលបានការអាស្រ័យផលរាល់បណ្តាគោលនយោបាយ និងគម្រោងការស្តីលំនៅឋាន ផ្លាស់ប្តូរមុខរបរការងារធ្វើ និងបច្ចេកវិទ្យា ព្រមទាំងរាល់បណ្តាទម្រង់ អភិវឌ្ឍន៍សេដ្ឋកិច្ច... ក្រៅ ពីនេះ ស្មារតីរបស់បងប្អូនជនរួមជាតិមានការផ្លាស់ប្តូរយ៉ាងច្បាស់ក្រឡែត មាមីងបងប្អូនតែងខិតខំរកស៊ី សន្សឹមៗឈានឡើងជីវភាពធូរធា។ បច្ចុប្បន្ន លើភូមិសាស្ត្រនូវមានត្រឹមតែ៦គ្រួសារក្រប៉ុណ្ណោះ បន្ថយបាន៩គ្រួសារប្រៀបជាមួយឆ្នាំ ២០២៣ គ្រួសារប្រកៀកក្រនូវត្រឹម២គ្រួសារ”។

បងប្អូនជនជាតិភាគតិចទូទាំងភូមិសាស្ត្រ ភាគច្រើនក្នុជាអ្នកប្រកបរបរនេសាទ បងប្អូននារីប្រកបរបរខាងប៉ះដេរមង ជីវភាពមិនសូវនឹងនរ។ បង Danh Ca នៅអនុសង្កាត់លេខ១ មានប្រសាសន៍៖  ជីវភាពគ្រួសារខ្ញុំកាលពីមុនជួបលំបាកខ្លាំងណាស់ ខ្ញុំទៅសមុទ្រមួយលើកអារកបានប្រាក់ត្រឹមពី៥-៧លានដុងប៉ុណ្ណោះ ចំណេកប្រពន្ធខ្ញុំវិញ នៅផ្ទះមើលថែកូន។ បន្ទាប់ មក គ្រួសារខ្ញុំទទួលបានការជំនួយឧបត្ថម្ភសង់ផ្ទះតាមកម្មវិធី១៣៤ ផ្តើមពីនោះក៏កាន់តែមានទឹកចិត្តក្នុងការខិតខំ ប្រឹងប្រែងរកស៊ី។ ទន្ទឹមនិងនោះ កម្មាភិបាលភូមិភាគក៏តែងអញ្ជើញមកសាកសួរសុខទុក្ខ និងលើកទឹកចិត្ត ណែនាំអំពីរបៀបរកស៊ី ទើបសព្វថ្ងៃសេដ្ឋកិច្ចគ្រួសារខ្ញុំបានលំនឹងល្អជាងមុន។

លោក Lý Văn Viên អាយុ ៧៥ឆ្នាំ រស់នៅអនុសង្កាត់៦B ដែលជាអ្នករស់នៅភូមិភាគនេះអស់រយៈកាលយូរឆ្នាំ បានឃើញដោយផ្ទាល់ភ្នែកនៅទិដ្ឋភាពភូមិភាគមួយថ្ងៃកាន់តែផ្លាស់ប្តូរសកម្ម ជីវភាពបងប្អូនមាមីងក៏កាន់តែមានភាពធូរធាប្រ សើរឡើង លោកពិតជាមានក្តីសប្បាយរីករាយខ្លាំងណាស់។

លោក Lý Văn Viên រំភើបចិត្ត ខណៈពេលដែលជីវភាពកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

លោក Viên បាន​ចែក​រំលែក​ថា៖ “មុខមាត់និគម Sông Đốc មានការប្តូរ​ផ្លាស់​យ៉ាង​ច្បាស់ ​បើ​ប្រៀប​នឹកាលពី​មុននេះ​។ គម្រោងហេដ្ឋារចនាសម្ព័ន្ធខាងចរាចរណ៍ជាច្រើន ត្រូវបានសាងសង់យ៉ាងទូលំទូលាយ។ លើសពីនោះ បណ្តាគោលនយោ បាយសន្តិសុខសង្គម និងគោលនយោបាយជនជាតិ គ្រួសារក្រីក្រ គ្រួសារជួបលំបាកក៏ត្រូវបានអនុវត្តយ៉ាងល្អផងដែរ។ ផ្តើមពីនោះ ជីវភាពស្មារតីសម្ភរៈរបស់បងប្អូនជនរួមជាតិមួយថ្ងៃកាន់តែមានការលើកកម្ពស់គ្រប់វិស័យ”។

ក្រៅពីលទ្ធផលដែលសម្រេចបាន យោងតាមប្រសាសន៍របស់លោក Trần Thanh Hải ថ្វីត្បិតតែភូមិភាគបានបើកយ៉ាងច្រើនថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈ តែបងប្អូនជនរួមជាតិដែលចូលរួមក៏មិនសូវច្រើន អាស្រ័យហេតុនេះហើយទើបមានការ ជួបលំបាកក្នុងការផ្លាស់ប្តូរមុខរបរការងារធ្វើ ហើយក៏នៅតែមានមួយចំនួនគ្រួសារ Khmer មិនទាន់មានស្មារតីខិតខំ ឈានឡើង នូវមានគំនិតទន្ទឹងរង់ចាំជំនួយឧបត្ថម្ភនៅឡើយ។

“នាពេលខាងមុខ ភូមិភាគនឹងបន្តយកចិត្តទុកដាក់ចំពោះបងប្អូនជនរួមជាតិពង្រីកបន្ថែមទៀតនូវតួនាទីអ្នកមានប្រ ជាប្រិយក្នុងការឃោសនាចលនាបងប្អូនជនរួមជាតិឱ្យខិតខំប្រឹងប្រែងឈានឡើង ពោលគឺមិនទន្ទឹងរង់ចាំជំនួយឧបត្ថម្ភទៀតនោះទេ។​ ផ្តើមពីនោះ សន្សឹមៗ លំនឹងជីវភាព ឈានឡើងរួចចាកក្រចីរភាព” លោក Hải ឱ្យដឹងដូច្នេះ៕

 

 ហឹងថាយ-ភីឡុង

Biển Bạch: អឹកធឹកឈានចូលរដូវស្រូវ-បង្គា

នៅបណ្តាថ្ងៃចុងឆ្នាំ ពេលបុណ្យ Tết កាន់តែកៀកជិតចូលមកដល់ ប្រជាជនឃុំ Biển Bạch ឈានចូលរដូវប្រមូលផលក្នុងស្មារតីរំភើបរីករាយ។ នៅតាមវាលចិញ្ចឹមបង្គា សកម្មភាពពលកម្មប្រព្រឹត្តទៅយ៉ាងមមាញឹក។ នៅឯវាលស្រែ ស្រូវកំពុងទុំ លំអានថានឹងទទួលបានរដូវអំណោយផល។ បរិយាកាសរដូវប្រមូលផលសាយភាយពេញភូមិស្រុក បង្ហាញពីក្តីសប្បាយរីករាយរបស់ប្រជាជន បន្ទាប់ពីមួយឆ្នាំខិតខំ ព្យាយាមផ្សារភ្ជាប់ជាមួយវាលស្រែចម្ការ។

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។