Chủ nhật, 11-1-26 02:54:06
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជីវភាពជនរួមជាតិ Khmer នៅ Vĩnh Hậu មួយថ្ងៃកាន់តែមានភាពរីកចម្រើន

Báo Cà Mau ឃុំ Vĩnh Hậu បច្ចុប្បន្នមាន ១.៧៧៧ គ្រួសារជនរួមជាតិភាគតិច ដោយមានចំនួនប្រជាជន ៧.៦៦៩ នាក់។ ក្នុងនោះមាន ៣៥ គ្រួសារក្រីក្រ ដោយមានចំនួនប្រជាជន ១៧២ នាក់ និងមាន ២៤ គ្រួសារប្រកៀកបន្ទាត់ក្រ ដោយមានចំនួនប្រជាជន ១០០ នាក់។ បងប្អូនជនរួមជាតិភាគតិចទូទាំងឃុំ ភាគច្រើនជាកសិករ ចិញ្ចឹមជលផល ធ្វើស្រែអំបិល និងលក់ដូរកំប៊ិចកំប៉ុក។ ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាគម្រោងការ គោលនយោបាយ កម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចក៏សន្សឹមៗមានការជំរុញយ៉ាងខ្លាំងខ្លាសម្រាប់ខាងជីវភាពរស់នៅរបស់បងប្អូននៅទីនេះ។

មូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទក៏ត្រូវបានវិនិយោគកសាង ជំនួយបងប្អូនធ្វើដំណើរទៅមក និងអភិវឌ្ឍន៍ផលិតប្រកបដោយភាពងាយស្រួល។

យោងតាមសេចក្តីសម្រេចចិត្តលេខ ៨៦១ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋភិបាល ឃុំ Vĩnh Hậu មានទាំងអស់ ១៣ ភូមិ (ដែលស្ថិតលើការគ្រប់គ្រងរបស់ឃុំ Vĩnh Hậu និងឃុំ Vĩnh Thịnhចាស់) ស្ថិតក្នុងតំបន់ជនជាតិភាគតិច និងតំបន់ភ្នំដំណាក់កាល ២០២១-២០២៥ ព្រមទាំងបានអាស្រ័យផលគ្រប់បណ្តាគោលនយោបាយដែលស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច ដំណាកកាល ២០២១-២០៣០ (ដំណាក់កាលទី១ ឆ្នាំ ២០២១-២០២៥)។

លោក Trần Hoàng Khải ប្រធានគណៈកម្មាធិការប្រជាជនឃុំ Vĩnh Hậu  បានឱ្យដឹង៖ “ការវិនិយោគសម្រាប់អភិវឌ្ឍន៍ចីរភាពខាងវិស័យសេដ្ឋកិច្ច-សង្គមផ្សារភ្ជាប់ជាមួយការការពាប្រទេស និងធានាសន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងរាលបណ្តាកម្មវិធី គម្រោងការដែលអាទិភាព មានដូចជា៖ គម្រោងការឧបត្ថម្ភផ្ទះស្នាក់នៅ ដោះស្រាយការងារធ្វើ ទឹកស្អាតសម្រាប់ប្រើប្រាស់ ផ្លាស់ប្តូរការងារធ្វើ បុលទុនសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច ព្រមទាំងកម្មវិធីកសាងជនបទថ្មី កម្មវិធីកាត់បន្ថយក្រចីរភាព នងបណ្តាកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍ស្តីពីសុខាភិបាល អប់រំ វប្បធម៌...ក៏បានផ្តើមកនូវប្រសិទ្ធភាព រួមចំណែកធ្វើឱ្យផ្លាស់ប្តូរជីវភាពរស់នៅ សម្ភារៈ និងស្មារតីរបស់បងប្អូនជនរួមជាតិភាគតិចទាំងឡាយលើភូមិសាស្ត្រឃុំផងដែរ”។

លំនៅឋានសមរម្យ បងស្រី Thạch Thị Sưol ក៏បានផ្តើមបើកហាងលក់ដូរកំប៊ិចកំបុកនៅផ្ទះរបស់ខ្លួនដើម្បីរកប្រភពប្រាក់ចំណូលបន្ថែម ផ្តើមពីនោះ ជីវភាពគ្រួសារក៏បានលំនឹងល្អផងដែរ។

ជាពិសេស ដែលផ្តើមពីការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច ឃុំ Vĩnh Hậuទទួលមុខងារខាងផ្សព្វផ្សាយនិងអនុវត្តរាល់បណ្តាខ្លឹមសាររបស់គម្រោងការទី១ “ដោះស្រាយករណីខ្វះដីធារសម្រាប់សង់ផ្ទះ និងលំនៅឋាន ដីផលិត ទឹកស្អាតប្រើប្រាស់” ដោយសរុបប្រភពទុនដែលត្រូវបានធ្វើការចែកចាយមានជិត ១៥ ពាន់លានដុង។ ឆ្លងតាមនោះ ក៏មាន ២១១ គ្រួសារដែលទទួលបានការឧបត្ថម្ភសង់ផ្ទះស្នាក់នៅ និង ៣៩២ គ្រួសារបានជំនួយឧបត្ថម្ភផ្លាស់ប្តូរមុខរបរការងារធ្វើ ១១៥ គ្រួសារបានឧបត្ថម្ភប្រភពទឹកស្អាតសម្រាប់ប្រើប្រាស់រាយប៉ាយ។​ ក្រៅពីនោះ ក្នុងរយៈពេល ២ ឆ្នាំ (២០២៣-២០២៤ ) ឃុំ Vĩnh Hậu  ថែមទាំងបានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈខាងចិញ្ចឹមចសត្វ និងបង្ការជំងឺបសុសត្វសម្រាប់ពកករជនបទដែលស្ថិតក្នុងកម្មវិធីទៀតផង។

លោក Trần Hoàng Khải បានឱ្យដឹងបន្ថែមទៀតថា៖ “រួមជាមួយធនាគារជាតិដែលបានជំនួយឧបត្ថម្ភក្នុងការអនុវត្តកម្មវិធី ឃុំថែមទាំងសកម្មក្នុងការប្រមូលផ្តុំរាល់បណ្តាប្រភពធនធានសង្គម និងកម្លាំងផ្ទៃក្នុងសម្រាប់គិតគូរដល់ជីវភាពរបស់នៅជូនបងប្អូនប្រជាជន។ ជាពិសេស តែងសកម្មក្នុងការដោះស្រាយការងារធ្វើ ឧទ្ទេសនាមការងារធ្វើនៅនឹងកន្លែងសម្រាប់ពលករជនបទ និងពលករជាជនជាតិភាគតិច។ អាស្រ័យហេតុនេះហើយ ទើបជីវភាពបងប្អូនប្រជាជនទូទាំងឃុំនិយាយរួម បងប្អូនជនរួមជាតិផាគតិចនិយាយដោយឡែក មួយថ្ងៃកាន់តែបានលើកកម្ពស់”។

ដើម្បីស្វែងយល់ និងក្តាប់បានលម្អិតពីគោលបំណងក្នុងការរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅភូមិភាគ កម្មាភិបាលឃុំ Vĩnh Hậu ក៏បានចុះទៅផ្ទាល់តាមបណ្តាគ្រួសារដើម្បីមានវិធានការជំនួយឧបត្ថម្ភទាន់ពេល និងត្រឹមត្រូវតាមមុខសញ្ញានីមួយៗ។

បងស្រី Thạch Thị Sươl នៅភូមិ Vĩnh Mẫu រីករាយ ឱ្យដឹង៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចយើងខ្ញុំ ត្រូវបានគ្រប់បណ្តាគណៈផ្នែកយកចិត្តទុកដាក់យ៉ាងពិសេស អាស្រ័យហេតុនេះហើយ ទើបគ្រួសារខ្ញុំត្រូវបានរដ្ឋជំនួយឧបត្ថម្ភទឹកប្រាក់ ៦០ លានដុងសម្រាប់សង់ផ្ទះថ្មី ព្រមទាំងជូនស៊ីទែនទឹកសម្រាប់ផ្ទុកទឹកប្រើប្រាស់។​ក្រៅពីនោះ ខ្ញុំថែមទាំងត្រូវបបានបង្កើតលក្ខណៈ ឱ្យបុលទុនសម្រាប់ប្រកបមុខរបរលក់ដូរកំប៊ិចកំប៉ុកនៅផ្ទះទៀតផង។ ខ្ញុំពិតជាអរគុណរដ្ឋអំណាចភូមិភាគខ្លាំងណាស់ដែលបានជំនួយឧបត្ថម្ភគ្រួសារខ្ញុំមានជីវភាពនឹងនរដូចសព្វថ្ងៃនេះ”។

ក្នុងពេលអនាគត ឃុំ Vĩnh Hậu នឹងបន្តអនុវត្តយ៉ាងព្រមគ្នា និងមានប្រសិទ្ធភាពចំពោះកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច។  ប្រមូលផ្តុំការត្រួតពិនិត្យ និងរៀបចំផែនការ ដើម្បីសម្រេចគ្រប់ជ្រុងជ្រោយរាល់បណ្តាបទដ្ឋានទាំងឡាយ និងភារកិច្ចដែលបានដាក់ចេញ ព្រមទាំងពង្រឹង និងលើកកម្ពស់បណ្តាខ្លឹមសារផ្សេងៗទាំងឡាយ។ ផ្តើមពីនោះ ប្រើប្រាស់ប្រភពធនធានឱ្យមានមានប្រសិទ្ធភាព ដើម្បីវិនិយោគលើផ្នែកសំខាន់ៗ ដោយមានគោលបំណងបង្កើនថែមទៀតខាងជីវិតរស់នៅរបស់បងប្អូនជនរួមជាតិ ភាគតិចឱ្យកាន់តែល្អប្រសើរឡើង៕

Tuyết Mỉnh

ភាពផ្លាស់ថ្មីនៅតំបន់ជនរួមជាតិភាគតិចឃុំ Tân Tiến

ប៉ុន្មានឆ្នាំកន្លងមកនេះ បណ្តាតំបន់ដែលមានបងប្អូនជនរួមជាតិភាគតិចដូចជាឃុំ Tấn Tiến ឃើញថាមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ខាងសេដ្ឋកិច្ច និងជីវភាពរស់នៅក្នុងសង្គមរបស់ ប្រការនេះបានបញ្ជាក់ឱ្យឃើញច្បាស់ថាបណ្តាគេហដ្ឋានថ្មីដែលចំណុះឱ្យផ្ទះទ្រុឌទ្រោម និងប្រព័ន្ធផ្លូវបេតុងដ៏ធំទូលាយស្អាត បង្កើតភាពងាយស្រួលសម្រាប់ការដឹកជញ្ជូននិងធ្វើដំណើរទៅមកទៀតផង។

ជីវភាពរបស់ជនរួមជាតិភាគតិច និងសាសនាបានលើកកម្ពស់

ឆ្នាំ ២០២៥ ក្នុងបរិបទប្រមូលផ្តុំអនុវត្តការសម្រួលក្បាលម៉ាស៊ីនប្រព័ន្ធនយោបាយ បង្រួបបង្រួមខេត្ត និងដំណើរការរដ្ឋអំណាចមូលដ្ឋាន ២ ថ្នាក់ ខេត្តកាម៉ាវបានខិតខំ និងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការងារជនជាតិ និងជំនឿ សាសនានៅលើភូមិសាស្រ្ត។

ឧបត្ថម្ភគ្នាដើម្បីចាក់ផុតក្រ

ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការអចិន្ត្រៃយ៍នៃសមាគមសហព័ន្ធនារីឃុំ Sông Đốc តែងយកចិត្តទុកដាក់ និងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនៃការឧបត្ថម្ភ ជំនួយសមាជិក និងស្ត្រីដែលជាគ្រួសារក្រីក្រ និងមានជីវភាពជួបលំបាក រួមចំណែកជាមួយគណៈកម្មាធិការបក្សសម្រេចជោគជ័យនូវគោលដៅនៃការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព។

សម្រស់ភូមិស្រុកបៃតង ល្អ ស្អាត

នៅតាមបណ្តាភូមិស្រុក Khmer ជាច្រើនក្នុងខេត្ត ប្រពៃណីចលនាកសាងភូមិស្រុកបៃតង ល្អ ស្អាតបានស៊ីជម្រៅក្នុងជីវភាព បង្កើតបានជាតំបន់ប្រជុំជនគំរូ ផ្លូវលំជនបទក៏ត្រូវបានពង្រីកយ៉ាងទូលំទូលាយផងដែរ។

រួបរួមគ្នាកសាងមាតុភូមិ

ជាមួយស្មារតីសាមគ្គីភាព និងការតាំងចិត្តខ្ពស់ គណៈកម្មាធិការរណសិរ្ស និងប្រជាជនភូមិលេខ ៦ ឃុំ Khánh Bình បានអនុវត្តជោគជ័យរាល់បណ្តាប្រពៃណីស្នេហាជាតិ។ ផ្តើមពីនោះ ជីវភាពតសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនក៏បានកែលម្អគួរឱ្យកត់សម្គាល់ ចំនួនគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រក៏ត្រូវបានថយចុះ ចំនួនគ្រួសារធូរធាក៏កើនឡើងជាលំដាប់ ហើយមុខមាត់ជនបទក៏មានភាពផ្លាស់ថ្មីគ្រប់វិស័យ។

លំនឹងជីវភាពលើតំបន់ "Đất Mới"

ឃុំ Đất Mới ជាភូមិសាស្ត្រមួយដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករ។ ហើយក៏ជាតំបន់ដែលជួបលំបាកខ្លាំងណាស់ដែរ បងប្អូនប្រជាជនស្លូតត្រង់ អត់ធ្មត់ និងមានការព្យាយាមយ៉ាងមុះមុត ដោយអះអាងនូវឆន្ទៈរបស់ខ្លួន។ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ រួមជាមួយការព្រួតដៃរបស់រដ្ឋអំណាចភូមិភាគ សម្រស់ Đất Mới នាពេលបច្ចុប្បន្នកំពុងមានការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ។

តំបន់ជនរួមជាតិភាគតិចផ្លាស់ថ្មី

ផ្តើមពីគោលនយោបាយវិនិយោគរបស់កម្មវិធីគោលដៅជាតិដែលបានផ្សព្វផ្សាយអនុវត្តលើភូមិសាស្ត្រខេត្ត មុខមាត់ជនបទខេត្តកាម៉ាវ ជាពិសេសតំបន់ជនជាតិភាគតិច មួយថ្ងៃកាន់តែមានភាពប្រសើរឡើង ជីវភាពរស់នៅរបស់បងប្អូនប្រជាជនក៏បានកែលម្អ និងលើកកម្ពស់ផងដែរ។

លើកកម្ពស់សមភាពយេនឌ័រនៅតាមតំបន់ជនជាតិភាគតិច

ប៉ុន្មានឆ្នាំកន្លង ការអនុវត្តគម្រោងទី៨ “អនុវត្តសមភាពយេនឌ័រ និងការដោះស្រាយបញ្ហាជាបន្ទាន់សម្រាប់ស្ត្រី និងកុមារ” បាននាំមកយ៉ាងច្រើនការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះកររបស់ខេត្ត Cà Mau។ តាមរយៈទម្រង់នៃការឃោសនាចម្រុះ និងបង្កភាពជិតស្និទ្ធ បានរួមចំណែកដល់ការលើកកម្ពស់ចំណេះដឹង និងផ្លាស់ប្តូរអាកប្បកិរិយា លុបបំបាត់ការប្រកាន់ភេទជាបណ្តើរៗ បង្កលក្ខណៈដើម្បីបងប្អូនស្ត្រី និងកុមារពង្រីកតួនាទី និងមុខតំណែងរបស់ពួខ្លួនក្នុងគ្រួសារ និងសង្គម។

ស្ពានតភ្ជាប់នៃក្តីសោមនស្ស

រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ គណៈសប្បុរសធម៌សង្គមនៃសមាគមព្រះពុទ្ធសាសនា Việt Nam ខេត្ត បានផ្តើមចលនាកសាងស្ពានគមនាគមន៍ជនបទរាប់រយខ្សែ ដើម្បីជំនួសស្ពានឈើឥតបង្កាន់ដៃដ៏លំបាកលំបិន ដោយស្ពានបេតុងដ៏រឹងមាំតភ្ជាប់ត្រើយទាំងសង្ខាង។

បងប្អូននារីចូលរួមបណ្តាកម្មវិធីគោលដៅជាតិ

ការបំផុសចលនា “កសាងគ្រួសារ ៥ គ្មាន ៣ស្អាតស្អំ” ក៏ត្រូវបានគ្រប់បណ្តាថ្នាក់សមាគមសហព័ន្ធនារីក្នុងខេត្តចាត់តាំងអនុវត្តយ៉ាងមឹងម៉ាត់។ ដោយមានច្រើនទង្វើជាក់ស្តែងផ្សារផ្ជាប់ជាមួយការចង្អុលណែនាំរបស់គ្រប់បណ្តាថ្នាក់ និងរដ្ឋអំណាចភូមិភាគ រួមចំណែកផ្លាស់ប្តូរផ្នត់គំនិត និងរបៀបធ្វើក្នុងបណ្តាគ្រួសារ ពង្រីកល្អតួនាទីរបស់នារី ចូលរួមអនុវត្តបណ្តាកម្មវិធីគោលដៅជាតិសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមលើភូមិសាស្ត្រខេត្ត។