Thứ sáu, 23-10-26 10:03:51
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អឹកធឹកនៃរដូវប្រមូលផលបង្គាទទួលបុណ្យ Tết

Báo Cà Mau ស្រុក Thới Bình ត្រូវបានចាត់ទុកជា “រដ្ឋានីបង្កង” របស់ខេត្ត។ ប៉ុន្មានថ្ងៃនេះ បងប្អូនប្រជាកសិករចាប់ផ្តើមប្រមូលផលបង្កងក្នុងដីស្រែរបស់ខ្លួន។ សូរសម្លេងដ៏ក្អាកក្អាយ បងប្អូនកសិកររីករាយដោយរដូវអំណោយផល និងលក់បានតម្លៃខ្ពស់ទៀតផង មានប្រាក់ចំណូលសម្រាប់ទទួលបុណ្យចូលឆ្នាំ Tết ប្រកបដោយភាពកក់ក្តៅ និងសម្បូរសប្បាយ។

ប្រភពទឹកក្នុងស្រែត្រូវបានបង្ហូតចេញខ្លះ ដើម្បីងាយស្រួលចាប់បង្កង។

បន្ទាប់ពីផ្ទៃទឹកឡើងករកភក់ បង្កងក៏ងើបក្បាលតាមកក្បែរច្រាំង ងាយស្រួលនឹងចាប់វាខ្លាំងណាស់។

ភាពរីករាយរបស់កសិករសម្រាប់ឱ្យរដូវប្រមូលផលបង្កងទទួលបុណ្យ Tết​។

ឈានចូលរដូវភ្លៀងជារៀងរាល់ឆ្នាំ ពេលដែលជាតិទឹកប្រៃធ្លាក់ចុះដល់កម្រិតទាបបំផុត មិនសមប្រាកបសម្រាប់ឱ្យការចិញ្ចឹមបង្គារនោះ បងប្អូនប្រជាកសិករស្រុក Thới Bình ក៏បានលាងជម្រះមុខដីស្រះចិញ្ចឹមបង្គា ដើម្បីបែរមកធ្វើស្រែរួមផ្សំជាមួយចិញ្ចឹមបង្កង។ ខណៈដែលមេឃបង្អាកភ្លៀង ប្រភពទឹកក៏ត្រឡប់ជាប្រៃ ប្រជាកសិករប្រមូលផលបង្កងអូសអន្លាយរហូតដល់បុណ្យ Tết Nguyên đán។

ឈ្មួញមកទិញដល់ទីកន្លែង ដោយតម្លៃចាប់ពី៩០-១០០ពាន់ដុង/គីឡូក្រាម។

បងស្រី Lê Hồng Tím (ខាងស្តាំ) នៅឃុំ Trí Lực ឱ្យដឹង៖ “បន្ទាប់ពីចិញ្ចឹមបានរយៈពេល៥ខែ ខ្ញុំក៏ប្រមូលផលបង្កងបានជាង៥០០គីឡូក្រាម។ គិតចំណាយរួចរាល់នូវសល់ចំណេញប្រមាណ៤០លានដុង។

យោងទៅតាមឆ្នាំនីមួយៗ បណ្តាផ្ទៃដីសម្រាប់ចិញ្ចឹមបង្កងតែងមានការវអភិវឌ្ឍ ប្រមូលផ្តុំច្រើនបំផុតនៅបណ្តាឃុំ៖ Biển Bạch Đông, Tân Bằng, Biển Bạch, Thới Bình, Trí Phải និង​ Trí Lực។ល។ ទម្រង់នៃការចិញ្ចឹមបង្កងរួមផ្សំជាមួយធ្វើស្រែមូលដ្ឋាននេះមាន បានក្លាយជាភ័ស្តុតាងជាក់ស្តែងសម្រាប់តម្លៃខាងវិស័យសេដ្ឋកិច្ច និងជាទម្រង់ផលិតធម្មជាតិទៀតផង។ ភូមិភាគបានឆ្ពោះទៅនៃការបង្កើតផលិតផល បង្កងដែលទទួលស្គាល់ជាបង្កងសារីរាង្គ៕

 

អនុវត្តដោយ៖ Mộng Thường

ឃុំ Vĩnh Lợi ខិតខំឈានដល់នៃគោលដៅជនបទថ្មី

បញ្ជាក់ការកសាងជនបទថ្មីជាភារកិច្ចចម្បង សំដៅលើកកម្ពស់ជីវភាពសម្ភារ និងស្មារតីជូនប្រជាជន ឃុំ Vĩnh Lợi កំពុងប្រមូលផ្តុំគ្រប់ប្រភពកម្លាំង លើកកម្ពស់កម្លាំងនៃប្រព័ន្ធនយោបាយទាំងមូល និងការឯកភាពស្របចិត្តរបស់ប្រជាជន ដើម្បីសម្រេចបណ្តាលក្ខណៈវិនិច្ឆ័យដែលនៅសេសសល់ ប្តេជ្ញាចិត្តឈានដល់គោលដៅជនបទថ្មីក្នុងឆ្នាំ ២០២៦ នេះតែម្តង។

ភ្ជាប់ដងព្រែកនៃសេចក្តីរីករាយ

ឃុំ Long Điền គឺជាតំបន់មួយដែលមានព្រែកបឹងទន្លេ និងប្រឡាយជាច្រើន ធ្វើឱ្យការដឹកជញ្ជូន និងការជួញដូររបស់បងប្អូនប្រជាជនជួបនឹងការលំបាកខ្លាំង។ ដោយយល់ឃើញពីរឿងនេះ គណៈកម្មាធិការបក្ស គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ បានកៀរគរធនធានទាំងអស់ ជាពិសេសឧបត្ថម្ភពីអង្គការ និងបុគ្គលជាច្រើនទាំងក្នុង និងក្រៅតំបន់ ដើម្បីសាងសង់ស្ពានជាច្រើនខ្សែសម្រាប់ប្រជាជន ដោយជំនួសស្ពានបណ្តោះអាសន្ន និងស្ពានទ្រុឌទ្រោមមិនអាចដំណើរការបាន។

រួចចាកក្រផ្តើមពីរបរលក់ដូរកំប៊ិចកំប៉ុក

តូបលក់គ្រឿងទេសតូចមួយនៅមុខផ្ទះ សម្ភារៈសំខាន់ៗមួយចំនួនដែលសម្រាប់បម្រើដល់មាមីងក្នុងភូមិ ឬក៏បណ្តាឆ្នាំងបិទស្រាប្រចាំថ្ងៃ បានក្លាយជាទីបង្អែកដែលជួយបងប្អូនស្ត្រី Khmer ជាច្រើននៅតំបន់ជនបទឱ្យជម្នះលើការលំបាកជាសន្សឹមៗ ធ្វើឱ្យជីវិតមានស្ថេរភាព និងឈានឡើងរួចផុតពីភាពក្រីក្រ។

ព្រួតដៃកសាងជីវភាពរស់នៅបៃតង

បំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ" បានក្លាយជារបៀបរស់នៅសម្រាប់គ្រប់គ្រួសារ គ្រប់ភូមិ គ្រប់អនុសង្កាត់ និងគ្រប់ភូមិទៀតផង។ នៅឃុំ Hưng Hội ការចលនានេះត្រូវបានធ្វើឱ្យមានលក្ខណៈជាក់ស្តែងទៅជាសកម្មភាពប្រចាំថ្ងៃ ដោយបង្កើតរបៀបរស់នៅបៃតង និងកសាងតំបន់លំនៅដ្ឋានធានាសុវត្ថិភាព ស្អាត ស្រស់ស្អាត និងស៊ីវិល័យ។

រដូវវិស្សមកាលដ៏ស្ងប់ស្ងាត់

សម្រាប់កុមារនៅតំបន់ជនបទ ជាពិសេសកុមារត្រូវជាកូនក្មួយជនរួមជាតិភាគតិច រដូវវិស្សមកាលមិនពោរពេញទៅដោយពន្លឺចែងចាំងនៃសួនកម្សាន្តនោះទេ ហើយក៏មិនមានវគ្គសិក្សាជំនាញណាមួ ឬក៏ផ្សារភ្ជាប់ជាមួយម៉ាស៊ីនកំព្យូទ័រ ឧបករទំនើបអ្វីនោះដែរ។ ផ្ទុយទៅវិញ នៅទីនេះគឺភាពសាមញ្ញ និងស្ងប់ស្ងាត់ ប៉ុន្តែពោរពេញដោយសំណើច និងបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបាន។

បំបាត់ការស្រេកទឹកស្អាត

Cà Mau ជាភូមិភាគតែមួយគត់នៅតំបន់ដីសណ្តទន្លេមេគង្គដែលគ្មានប្រភពទឹកសាបបន្ថែមពីទន្លេមេគង្គ។ អស់ជាច្រើនជំនាន់មកហើយ ពឹងផ្អែកទាំងស្រុងលើទឹកភ្លៀង និងទឹកក្រោមដី។ រៀងរាល់រដូវប្រាំងម្តងៗ តម្រូវការខាងទឹកសាបរបស់បងប្អូនប្រជាជនកាន់តែជួបបញ្ហាលំបាកខ្លាំង។

Khánh Bình ផ្លាស់ថ្មី

ដោយសារការប្តេជ្ញាចិត្តរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគ រួមជាមួយនឹងការឯកភាពគ្នា ព្រមទាំងការខិតខំប្រឹងប្រែងរួមកម្លាំងគ្នារបស់ប្រជាជន ក្នុងនោះមានជនរួមជាតិភាគតិច ឃុំ Khánh Bình មានការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមយ៉ាងទូលំទូលាយលើគ្រប់វិស័យផងដែរ។

បង្កើតមូលដ្ឋានគ្រឹះសម្រាប់ជនរួមជាតិ Khmer រួចចាកក្រ

នៅឃុំ Khánh Lâm ការកាត់បន្ថយភាពក្រីក្រលែងជាចំនួនលេខក្នុងប្រជាជនទៀតហើយ ប៉ុន្តែវាកំពុងបានក្លាយជាដំណើរការផ្លាស់ប្តូរផ្នត់គំនិតក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត និងវិធីសាស្ត្រដើម្បីឈានឡើងរបស់បងប្អូនប្រជាជន។ តាមរយៈទម្រង់ជាក់ស្តែងនេះ គ្រួសារខ្មែរជាច្រើនបានរួចផុតពីការលំបាកដែលអូសអន្លាយ ហើយកំពុងមានស្ថិរភាពជីវភាពរបស់ខ្លួនជាសន្សឹមៗទៀតផង។

ទិសដៅថ្មីសម្រាប់សេដ្ឋកិច្ចគ្រួសារកសិករ

មិនត្រឹមតែទទួលបានជោគជ័យត្រឹមតែទម្រង់បង្កាត់ពូជក្តាមដើម្បីបញ្ជាក់ពីពាណិជ្ជសញ្ញាប៉ុណ្ណោះទេ ថ្មីៗនេះដែរ សហករណ៍បង្កាត់ក្តាមពូជ Cái Trắng នៅភូមិ Chống Mỹ ឃុំ Năm Căn ថែមទាំងបានបន្តបង្កើតស្នាដៃរបស់ខ្លួនជាមួយនឹងគំរូសម្រាប់ការចិញ្ចឹមគ្រែងឈាមផងដែរ។ ងាយស្រួលអនុវត្ត ចំណាយតិច ប៉ុន្តែមានផលចំណេញខ្ពស់ ទម្រង់នេះបានបើកទិសដៅថ្មីដ៏ជោគជ័យសម្រាប់សេដ្ឋកិច្ចគ្រួសារ។

“របាំងការពារ” ថែទាំសុខភាពជូនប្រជាជន

ធានារ៉ាប់រងសុខភាព កាន់តែលើកកម្ពស់តួនាទីជាស្នូលក្នុងការថែទាំសុខភាពជូនបងប្អូនប្រជាជន ជាពិសេសចំពោះបងប្អូនជនជាតិភាគតិចនៅខេត្ត Cà Mau។ មិនត្រឹមតែជួយប្រជាជនកាត់បន្ថយបន្ទុកចំណាយលើការពិនិត្យ និងព្យាបាលជំងឺប៉ុណ្ណោះទេ គោលនយោបាយនេះថែមទាំងបង្កលក្ឋណៈដើម្បីលើកកម្ពស់គុណភាពរស់នៅទៀតផង។ ទន្ទឹមនឹងនោះក៏ពង្រឹងទំនុកចិត្តលើការយកចិត្តទុកដាក់ និងការថែទាំរបស់បក្ស និងរដ្ឋផងដែរ។