Thứ năm, 27-8-26 04:35:51
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សាយភាយនៃព័ត៌មានពុទ្ធសាសនា

Báo Cà Mau ក្នុងចំណោមការផ្លាស់ប្តូរយ៉ាងសកម្មនៃយុគសម័យបច្ចេកវិទ្យា បណ្តាអង្គការសង្គម និងសាសនាកំពុងសម្របខ្លួនទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយថ្មីៗផងដែរ។ នៅកាម៉ាវ សមាគមពុទ្ធសាសនា Việt Nam ខេត្តបានជ្រើសរើសទិសដៅផ្ទាល់ខ្លួនខណៈពេលដែលបង្កើតប្រព័ន្ធព័ត៌មានច្រើនភាសានៅលើវេទិកាឌីជីថល ដើម្បីផ្សព្វផ្សាយព័ត៌មានជាផ្លូវការយ៉ាងទូលំទូលាយក្នុងសហគមន៍។

ប្រព័ន្ធសារព័ត៌មានពុទ្ធសាសនាកាម៉ាវត្រូវបានផ្សាយជាភាសា Việt Nam  និង Khmer  ផងដែរ។

ជារៀងរាល់ថ្ងៃ លើទំព័រ Fanpage "ពុទ្ធសាសនា Cà Mau" រួមមានខ្លឹមសារជាច្រើនដោយប្រើជាភាសា Việt Nam, tiếng Anh និងភាសា Khmer ​ជាបន្តបន្ទាប់។ ចាប់ពី​សកម្មភាព​ព្រះពុទ្ធសាសនា ​ការងារ​សប្បុរសធម៌ រហូតដល់​ព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗ និងគោលនយោបាយ​របស់បក្ស និងក្រឹត្យ​ច្បាប់​រដ្ឋ។ល។ ទាំងអស់​ត្រូវបាន​បង្ហាញ​តាមរបៀប​ដែល​អាច​ចូលទៅ​ប្រើប្រាស់​បាន និង​ទាក់ទង​ទៅនឹងមុខសញ្ញាខុសៗគ្នា។

ចំណុចពិសេសនោះគឺអ្នកដែលទទួលបន្ទុកលើ​ព័ត៌មាន​ទាំងនេះ​សុទ្ធតែជា​ព្រះសង្ឃ។ ចាប់ពី​ការនិពន្ធ និងរៀបរៀង​ខ្លឹមសារ និង​ការបកប្រែ​រហូតដល់​ការបង្ហោះ​ព័ត៌មាន ជំហាន​នីមួយៗ​ត្រូវបាន​អនុវត្ត​យ៉ាង​ប្រុងប្រយ័ត្ន ដោយ​មាន​បំណង​ផ្សព្វផ្សាយ​ភាពវិជ្ជមាន និង​តភ្ជាប់​ជាមួយសហគមន៍។

យោងតាមព្រះតេជគុណ Thích Đồng Tâm សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau មានសង្ឃដីការថា “ទម្រង់សារគំនាគមន៍នេះនៅតែប្រឈមនឹងការលំបាកជាច្រើន។ បុគ្គលិកមានកម្រិត ខណៈពេលដែលតម្រូវការកម្រិតខ្ពស់ ជាពិសេសជំនាញខាងភាសាបរទេស និងចំណេះដឹងខាងវិជ្ជាជីវៈ។ ទន្ទឹមនិងនោះ សម្ពាធក្នុងការរក្សាខ្លឹមសារជាប្រចាំ ថវិកាក៏មានកម្រិត ហើយបច្ចេកទេសគឺជាបញ្ហាដ៏ធំមួយសម្រាប់អ្នកអនុវត្តផងដែរ”។

ទោះបីយ៉ាងណាក្តី ប្រសិទ្ធភាពនៃជំហានដំបូងរបស់ទម្រង់នេះបានឆ្លុះបញ្ជាក់ឱ្យឃើញថា ដំណើរការមានលក្ខណៈសមស្របទៅនឹងយុគ្គសម័យបច្ចុប្បន្នផងដែរ។ ប្រសិនប់កាលពីមុននេះ ព័ត៌មានភាគច្រើនសម្រាប់បម្រើប្រជាពុទ្ធបរិស័ទក្នុងខេត្ត ឥឡូវនេះបែរជាពង្រីកទូលាយជាងច្រើនណាស់ដែរ។ បងប្អូនជនរួមជាតិ Khmer អាចងាយស្រួលតាមដានព័ត៌មានជាភាសារបស់ខ្លួន ដោយខណៈពេលព័ត៌មានជាភាសា tiếng Anh ក៏ទទួលបានការយកចិត្តទុកដាក់ពីសិស្សនិស្សិត និងសហគមន៍បងប្អូនជនជាតិ Việt Nam នៅបរទេសផងដែរ។

មិនបញ្ឈប់ត្រឹមការនាំសារ និងបញ្ជូនព័ត៌មានប៉ុណ្ណោះទេ បណ្តាសារព័ត៌មានពហុភាសាទាំងនេះក៏បានរួមចំណែកបង្កើតបានជាស្ពានតភ្ជាប់រវាងសាសនា និងសង្គមផងដែរ។ តាមរយៈនេះ រូបភាពរបស់ព្រះសង្ឃមិនត្រឹមតែជាប់ទាក់ទងជាមួយវត្តអារាម និងសកម្មភាពសាសនាប៉ុណ្ណោះទេ ថែមទាំងមានវត្តមានយ៉ាងសកម្មក្នុងការផ្សព្វផ្សាយពីតម្លៃមនុស្សធម៌នៅលើអ៊ីនធឺណិតទៀតផង។

ព្រះតេជគុណ Thích Đồng Tâm បានបញ្ជាក់ដែរថា៖ “ដើម្បីពង្រីកប្រសិទ្ធភាពខាងសារព័ត៌មានពុទ្ធសាសនាក្នុងសម័យ ៤.០ គួរតែបង្កើនការអនុវត្តបច្ចេកវិទ្យាឌីជីថល ផ្តើមពីនោះកសាងយុទ្ធសាស្ត្រខាងស្លឹមសារសមស្របជាមួយមុខសញ្ញាអ្នកទទួលព័ត៌មាន”។

បណ្តាខ្លឹមសារព័ត៌មានដែលត្រូវបានសមាគមពុទ្ធសាសនា Việt Nam ខេត្ត Cà Mau ជម្រើស និងពង្រីកសាយភាយដល់សហគមន៍បរទេស និងជនរួមជាតិ Khmer។

វាយតម្លៃពីទម្រង់នេះ លោក Bùi Minh Hải អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានឱ្យដឹង៖ “ប្រព័ន្ធសារព័ត៌មានពុទ្ធសាសនាខេត្តបានពង្រីកតួនាទីជាស្ពានតភ្ជាប់រវាងសមាគមនឹងពុទ្ធបរិស័ទ ព្រមទាំងគ្រប់ស្រទាប់វណ្ណៈប្រជាជនផងដែរ។ នេះមិន​ត្រឹមឆ្លុះបញ្ចាំងពីសកម្មភាពខាងកិច្ចការសាសនាប៉ុណ្ណោះទេ បណ្តាសារព័ត៌មានទាំងនេះថែមទាំងបានផ្សព្វផ្សាយនូវរូបភាពដ៏ល្អប្រពៃរបស់ប្រជាជន Cà Mau ដែលយោងតាមបណ្តាកម្មវិធីសុខុមាលភាពសង្គម និងមនុស្សធម៌ស្ម័គ្រចិត្តដើម្បីសហគមន៍ទៀតផង”។

ជាពិសេស ការបន្ថែមជាភាសា tiếng Anh និងភាសា Khmer បានជួយឱ្យព័ត៌មានលើសពីវិសាលភាពក្នុងស្រុក ពង្រីកសាយភាយពីសមត្ថភាពរបស់ខ្លួនទៅកាន់សហគមន៍អន្តរជាតិ និងបងប្អូនជនរួមជាតិ Khmer ផងដែរ។ ផ្តើមពីនោះ នឹងរួមចំណែកដល់ការពង្រឹងចំណងសាមគ្គីទូទាំងជនជាតិ ព្រមទាំងផ្សព្វផ្សាយអំពីរូបភាពនៃតំបន់ដែនដីចុងជ្រោយបង្អស់របស់ប្រទេសជាតិដល់មិត្តភក្តិជិតឆ្ងាយទាំងឡាយផងដែរ។

ក្នុងយុគ្គសម័យដែលទូរសព្ទមួយៗសុទ្ធមានសមត្ថភាពអាចក្លាយទៅជា "ការិយាល័យព័ត៌មានខ្នាតតូច” បណ្តាព្រះសង្ឃគ្រប់អង់នៅ Cà Mau កំពុងបញ្ជាក់ពីសមត្ថភាពរបស់ខ្លួនពីវិធីសាស្ត្របង្កើតសារព័ត៌មានបែបថ្មី និងប្រកបដោយអត្ថន័យទៀតផង៕

Lam Khánh – Tiến Luận

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

ម្ចាស់ការស្តារឡើងវិញនូវហ្វូងជ្រូកបន្ទាប់ពីកើតមានជំងឺរាតត្បាត

បន្ទាប់ពីរយៈពេលចិញ្ចឹមមានការប៉ះពាល់ដោយសារជំងឺ គ្រួសារ Khmer ជាច្រើនកំពុងបង្កើតឡើងវិញនូវហ្វូងជ្រូករបស់ខ្លួនតាមទំហំសមស្រប ដោយផ្តោតលើការបង្កាត់ពូជ បច្ចេកទេសក្នុងការថែទាំល្អត្រឹមត្រូវ ចាក់វ៉ាក់សាំង និងការប្រើប្រាស់ប្រភពចំណីដែលមានស្រាប់។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

ស្ពានតភ្ជាប់រវាងជាតិ និងសាសនា

ព្រះតេជគុណ Dương Lượng ចៅអធិការវត្តសិរីវង្ស ចេកមាស ហៅអណ្តូងចេក (Đìa Chuối) ស្ថិតនៅឃុំ Vĩnh Mỹ ត្រូវបានគេស្គាល់ថាជា “ស្ពានតភ្ជាប់” រវាងរដ្ឋអំណាច និងប្រជាជន ព្រមទទាំងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋចំពោះបងប្អូនជនរួមជាតិ Khmer ផងដែរ។ នោះគឺជាតួនាទីសដ៏សំខាន់ខណៈពេលដែលព្រះសង្ឃមិនត្រឹមអនុវត្តល្អភារកិច្ចសាសនាប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជាអ្នកតំណាងរាស្ត្រ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅមូលដ្ឋានទៀតផង។

ចិញ្ចឹមមាន់ធ្វើមាននៅលើទឹកដីស្រុកកំណើត

មិនត្រឹមបានរួមចំណែកកសាងកម្មវិធីអភិវឌ្ឍន៍ជនបទថ្មីតាមរយៈកិច្ចការងារសហគមន៍ប៉ុណ្ណោះទេ ប្រជាជនជាច្រើននៅឃុំ Tân Lộc បានបង្ហាញពីស្មារតីហានគិត ហានធ្វើរបស់ខ្លួន តាមរយៈទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីការខិតខំប្រឹងប្រែង និងការស្រេកឃ្លានចង់សិក្សារៀនសូត្រ លោក Nguyễn Văn Luân នៅភូមិ Kinh Ngan បានបង្កើតទម្រង់ចិញ្ចឹមមាន់ពាណិជ្ជកម្មទទួលជោគជ័យ នាំមកនូវប្រាក់ចំណូលស្ថិរភាពនៅក្នុងស្រុកកំណើតរបស់ខ្លួន។

ស្ពានតភ្ជាប់ដើម្បីនាំយកសេចក្តីសម្រេចរបស់បក្សដល់ជនរួមជាតិ

នៅក្នុងពិធីប្រឡងឃោសនិក អ្នកឃោសនាពូកែថ្នាក់ខេត្ត Cà Mau ឆ្នាំ២០២៦ទើបបានប្រព្រឹត្តិឡើងកាលពីចុងខែមិថុនា បេក្ខជន Thạch Thị Hoa ដែលជាអ្នកឯកទេសមកពីគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានរង្វាន់លេខពីរយ៉ាងល្អឥតខ្ចោះ។ ដោយមានទំនុកចិត្ត និងការរៀបចំយ៉ាងហ្មត់ចត់ រួមទាំងមោទនភាពជាតិយ៉ាងជ្រាលជ្រៅផងនោះ នាងមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពផ្ទាល់ខ្លួនរបស់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំមួយដើម្បីនាំយកនូវគោលនយោបាយរបស់បក្សដល់ជនរួមជាតិភាគតិចទៀតផង។

សាយភាយនៃព័ត៌មានពុទ្ធសាសនា

ក្នុងចំណោមការផ្លាស់ប្តូរយ៉ាងសកម្មនៃយុគសម័យបច្ចេកវិទ្យា បណ្តាអង្គការសង្គម និងសាសនាកំពុងសម្របខ្លួនទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយថ្មីៗផងដែរ។ នៅកាម៉ាវ សមាគមពុទ្ធសាសនា Việt Nam ខេត្តបានជ្រើសរើសទិសដៅផ្ទាល់ខ្លួនខណៈពេលដែលបង្កើតប្រព័ន្ធព័ត៌មានច្រើនភាសានៅលើវេទិកាឌីជីថល ដើម្បីផ្សព្វផ្សាយព័ត៌មានជាផ្លូវការយ៉ាងទូលំទូលាយក្នុងសហគមន៍។