មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

បងស្រី Thạch Thị Kim Mến ថែទាំចម្ការបន្លែរបស់គ្រួសារ ដើម្បីបង្កើនប្រភពប្រាក់ចំណូល។
បន្ទាប់ពីតស៊ូអស់រយៈពេលជាច្រើនឆ្នាំជាមួយនឹងផ្ទៃដីចំនួន ២ ហិចតាសម្រាប់ដាំបន្លែ និងចិញ្ចឹមកូនតូចចំនួន ៣ នាក់ គ្រួសារបងស្រី Thạch Thị Kim Mến នៅភូមិ Sóc Đôn ឃុំ Hưng Hội ទទួលបានការលើកទឹកចិត្តកាន់តែច្រើនដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួននៅពេលដែលដែលទួលបានឥណទានផ្អែកលើគោលនយោបាយតាមរយៈសមាគមសហព័ន្ធនារីភូមិភាគ។ ជាមួយនឹងប្រាក់កម្ចីចំនួន ២៥ លានដុង បងស្រីបានវិនិយោគលើការទិញបន្លែសម្រាប់តាំងលក់នៅផ្សារ Cầu Xáng សង្កាត់ Bạc Liêu និងដាំបន្លែឆ្លោះ ៣ រដូវរៀងរាល់ឆ្នាំផងដែរ។ អាស្រ័យហេតុនេះហើយ ទើបគ្រួសារបងស្រីមានប្រាក់ចំណូលស្ថិរភាពជាង ៦ លានដុងក្នុងមួយខែ។
«មានដើមទុន ខ្ញុំបានពង្រីកអាជីវកម្មរបស់ខ្លួនដោយការទិញ និងលក់ ព្រមទាំងដាំបន្លែនៅផ្ទះ។ ជារៀងរាល់ថ្ងៃ ខ្ញុំអាចរកបានប្រាក់ចំណូលស្ថិរភាព។ ដូច្នេះហើយ ជីវិតគ្រួសារខ្ញុំបានប្រសើរឡើងជាលំដាប់ និងកាន់តែរីកចម្រើឆ្ពោះទៅមុខផងដែរ» បងស្រី Kim Mến បានចែករំលែកដូច្នេះ។
មិនត្រឹមតែគ្រួសាររបស់បងស្រី Kim Mến នោះទេ សម្រាប់ប្រភពឥណទានដែលផ្អែកលើគោលនយោបាយកំពុងផ្តល់អំណោយផលដល់គ្រួរាប់ពាន់គ្រួសារនៅឃុំ Hưng Hội ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់រៀងខ្លួន។ រហូតមកដល់បច្ចុប្បន្ន ភូមិភាគបានផ្សព្វផ្សាយ ១៤ កម្មវិធីឥណទានរបស់រដ្ឋាភិបាល ដោយសរុមចំនួនប្រាក់បំណុលជាង ១៥១ ពាន់លានដុង ព្រមទាំងឧបត្ថម្ភដល់គ្រួសារអ្នកទទួលផលចំនួន ៣.៤៣៨ គ្រួសារ។
នៅសង្កាត់ Hiệp Thành នារីជនជាតិជាច្រើនកំពុងប្រើប្រាស់ដើមទុនអនុគ្រោះយ៉ាងក្លាហាន ដើម្បីពង្រីកផលិតកម្ម និងអាជីវកម្ម។ ពីមុន បងស្រី Lý Thị Chí Linh នៅភូមិ Giồng Giữa ចូលរួមតែក្នុងការជួញដូរខ្នាតតូចប៉ុណ្ណោះ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត។ បងស្រី Linh បាននិយាយប្រាប់ថា៖ ចាប់តាំងពីទទួលបានឥណទានផ្អែកលើគោលនយោបាយមក គាត់ក៏មានលក្ខណៈពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើពិពិធកម្មទំនិញ និងបង្កើនប្រាក់ចំណូលនឹងនរសម្រាប់គ្រួសារទៀតផង៖ «ដោយមានដើមទុន អាជីវកម្មកាន់តែងាយស្រួល ទំហំធំជាងមុន ហើយខ្ញុំលក់ទំនិញបានកាន់តែច្រើនទៀតដែរ»។

អាស្រ័យបានបុនប្រភពទុនឥណទានគោលនយោបាយ បងស្រី Lý Thị Linh (ស្តាំ) មានលក្ខណៈដើម្បីពង្រីកការលក់ដូររបស់ខ្លួន និងបង្កើនប្រភពចំណូលផងដែរ។
តាមរយៈសកម្មភាពដែលបានប្រគល់ជូនធនាគារគោលនយោបាយសង្គម សមាគមសហព័ន្ធនារីសង្កាត់ Hiệp Thành បច្ចុប្បន្នកំពុងគ្រប់គ្រង ២៤ ក្លឹបប្រឹតសំចៃ និងបុលទុន ដោយសរុបបំណុលទាំងអស់ចំនួន ៤១ ពាន់លានដុង និងជំនួយឧបត្ថម្ភ ១.២១៥ គ្រួសារប្រជាជន។ ក្នុងនោះ សមាជិកនារីចំនួន ៧៥៥ នាក់បានបុលប្រាក់ជាង ២០ ពាន់លានដុង និងនារីជាជនជាតិភាគតិចចំនួន ១៨៨ នាក់បានចូលរួមកម្មវិធីឥណទានអនុគ្រោះ។
យោងតាមលោកស្រី Hà Quách Kim Đông អនុប្រធានសមាគមសហព័ន្ធនារីសង្កាត់ Hiệp Thành ប្រភពទុនដែលបងប្អូននារីបានវិនិយោគលើទម្រង់ជាច្រើន ដូចជា៖ ចិញ្ចឹមសត្វ ដាំដំណាំ របរធ្វើសក់ ចិញ្ចឹមបង្គា និងការពង្រីកអាជីវកម្ម ផលិតកម្ម ដោយហេតុនេះហើយទើបបង្កើនប្រាក់ចំណូល និងកែលម្អជីវភាពរបស់ពួកគេផងដែរ។
ផ្តើមពីដើមទុនតិចតួចដែលផ្តល់ជូននៅពេលវេលាត្រឹមត្រូវ ជីវភាពរស់នៅជាច្រើនកំពុងត្រូវបានចិញ្ចឹមបីបាច់ ដោយបើកឱកាសសម្រាប់ការផ្លាស់ប្តូរសម្រាប់គ្រួសារដែលកំពុងប្រឈមមុខនឹងការលំបាក។ ដោយមានការគាំទ្រទាន់ពេលវេលា ការខិតខំប្រឹងប្រែង និងឆន្ទៈរបស់ប្រជាជនកំពុងបង្កើតផលផ្លែជារៀងរាល់ថ្ងៃ កសាងជីវិតដែលមានស្ថិរភាព និងរីកចម្រើនជាងមុននៅលើទឹកដីស្រុកកំណើតរបស់ខ្លួនទៀតផង៕
Kim Trúc - Anh Tuấn

Truyền hình



Xem thêm bình luận