បន្ទាប់ពីរយៈពេលចិញ្ចឹមមានការប៉ះពាល់ដោយសារជំងឺ គ្រួសារ Khmer ជាច្រើនកំពុងបង្កើតឡើងវិញនូវហ្វូងជ្រូករបស់ខ្លួនតាមទំហំសមស្រប ដោយផ្តោតលើការបង្កាត់ពូជ បច្ចេកទេសក្នុងការថែទាំល្អត្រឹមត្រូវ ចាក់វ៉ាក់សាំង និងការប្រើប្រាស់ប្រភពចំណីដែលមានស្រាប់។
ហ្វូងជ្រូកធំធាត់ល្អ គឺជាលទ្ធផលអាស្រ័យម្ចាស់ការបង្ការជំងឺ និងថែទាំបានល្អត្រឹមត្រូវ ព្រមទាំងការខិតខំរកស៊ីរបស់គ្រួសារអ្នកមីង Võ Thị Tuyết Nhung ផងដែរ។
អស់រយៈពេលជាង ១០ ឆ្នាំដែលផ្សារភ្ជាប់ជាមួយរបរ អ្នកមីង Võ Thị Tuyết Nhung នៅអនុសង្កាត់លេខ ១៧ សង្កាត់ Láng Tròn បានផ្តើមចិញ្ចឹមជ្រូងត្រឹមតែប៉ុន្មានក្បាលប៉ុណ្ណោះ។ ចំណាយកម្លាំងដើម្បីសន្សំដើមទុន និងបទពិសោធន៍តាមរយៈចិញ្ចឹមរបស់ខ្លួន។ មកទល់ពេលនេះ ជ្រូកមេរបស់គ្រួសារមានទាំងអស់ជិត ១០ ក្បាលផងដែរ បានក្លាយជាប្រភពចំណូលដ៏សំខាន់ ជួយគ្រួសារឱ្យមានស្ថិរភាពជីវិតជាំសន្សឹមៗទៀតផង។
ការផ្ទុះឡើងនៃជំងឺកាលពីឆ្នាំមុនបានបង្ខំឱ្យផ្អាកការចិញ្ចឹមជ្រូករបស់គ្រួសារត្រូវផ្អាក់ដំណើរការមួយរយៈពេលផងដែរ។ ខណៈពេលដែលបានលំនឹង អ្នកមីង Nhung ក៏បានបង្កើនហ្វូងជ្រូករបស់ខ្លួនឡើងវិញ។ សព្វថ្ងែ ហ្វូងជ្រូកកំពុងលូតលាស់ល្អ ទ្រុងត្រូវបានសម្អាតជាប្រចាំ ហើយជ្រូកកូនក៏ត្រូវបានថែទាំដោយប្រើបច្ចេកទេសយ៉ាងល្អត្រឹមត្រូវ និងទទួលបានការចាក់វ៉ាក់សាំងចាំបាច់ទាំងអស់។ សម្រាប់បន្លែបង្ការដែលមានស្រាប់នៅក្នុងស្រុកត្រូវបានប្រើប្រាស់ជាចំណីបន្ថែម ជួយគ្រួសារកាត់បន្ថយប្រាក់សម្រាប់ចំណាយក្នុងការទិញចំណីទៀតផង។
ថ្មីៗនេះ គ្រួសារអ្នកមីងលក់បានជ្រូកកូនចំនួន ២០ ក្បាលផងដែរ។ តម្លៃជ្រូកកូននាបច្ចុប្បន្ន គឺជាង ២ លានដុងក្នុងមួយក្បាល ជួយធ្វើឱ្យហ្វូងជ្រូកមេក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃ ដែលផ្តល់ទាំងវិធីសាស្រ្តយ៉ាងសកម្មក្នុងការបង្កាត់ពូជ និងផ្តល់ប្រាក់ចំណូលសម្រាប់គ្រួសារ។
អ្នកមីង Võ Thị Tuyết Nhung បានចែករំលែកថា៖ «ដោយបានចិញ្ចឹមជ្រូកអស់រយៈពេលជាច្រើនឆ្នាំុំកហើយ ខ្ញុំយល់ថាបន្ទាប់ពីការកើតមានជំងឺរាតត្បាត យើងមិនអាចបន្តជាមួយវិធីសាស្រ្តចាស់បាននោះទេ។ កម្មាភិបាលពេទ្យសត្វបានមកណែនាំដល់ផ្ទះ ដូច្នេះហើយ គ្រួសារខ្ញុំត្រូវប្រុងប្រយ័ត្នចាប់ពីការថែទាំរហូតដល់ការបង្ការជំងឺផងដែរ។ នៅពេលដែលជ្រូកធំធាត់ ជីវិតគ្រួសារខ្ញុំកាន់តែមានស្ថេរភាពជងមុន»។
វិធីសាស្រ្តរបស់អ្នកមីង Nhung ក៏កំពុងទាក់ទាញការចាប់អារម្មណ៍ពីគ្រួសារជាច្រើនផងដែរ ពីព្រោះបន្ទាប់ពីការរាតត្បាតនៃជំងឺ សំណួរមិនត្រឹមតែថាតើត្រូវបន្តចិញ្ចឹមជ្រូកដែរឬទេ ប៉ុន្តែតើត្រូវធ្វើវាតាមរបៀបណាដែលអាចកាត់បន្ថយហានិភ័យបាន។ នៅឃុំ Ninh Thạnh Lợi អ្នកមីង Trần Kim Loan បានរួមផ្សំការបិតស្រាជាមួយនឹងចិញ្ចឹមជ្រូកដើម្បីបង្កើតប្រភពប្រាក់ចំណូលបន្ថែម។
អ្នកមីង ត្រឹនគីមឡង បានឆ្លៀតយកកាកបាយស្រាសម្រាប់ធ្វើជាចំណីជ្រូក រួមចំណែកកាត់បន្ថយប្រាក់ចំណាយក្នុងការចិញ្ចឹមផង និងពង្រីកប្រសិទ្ធភាពខាងទម្រង់រួមផ្សំជាមួយរបរបិតស្រា និងចិញ្ចឹមសត្វទៀតផង។
ដោយបានចូលរួមជាមួយគំរូនេះអស់រយៈពេលជាច្រើនឆ្នាំ អ្នកមីង Loan បានឆ្លៀតយកកាកបាយស្រាសម្រាប់ឱ្យជ្រូកស៊ី បង្វែផលិតផលរងទៅជាធនធានសម្រាប់ឱ្យការផលិត និងកាត់បន្ថយប្រាក់ចំណាយទៀតផង។ ក្នុងអំឡុងពេលកើតមានជំងឺយ៉ាងស្មុគស្មាញនៅក្នុងតំបន់ជាច្រើនក៏ដោយ ក៏ហ្វូងជ្រូករបស់គ្រួសារអ្នកមីងតែងមានស្ថេរភាព។ នេះគឺជាមូលដ្ឋានគ្រឹះសម្រាប់អ្នកមីងបន្តពង្រីកហ្វូងជ្រូករបស់ខ្លួន ក្នុងគោលបំណងលក់ក្នុងឱកាសបុណ្យចូលឆ្នាំ Tết។ ប្រសិនបើរបរបិតស្រាផ្តល់ប្រាក់ចំណូលទៀងទាត់ ការចិញ្ចឹមជ្រូកក៏ជាឱកាសសម្រាប់អ្នកមីងសន្សំប្រាក់ដែលផ្តោលើហ្វូងជ្រូកមួយលើកៗរបស់ខ្លួនផងដែរ ព្រមទាំងបង្កើតទីបង្អែកដ៏រឹងមាំសម្រាប់ខាងវិស័យសេដ្ឋកិច្ចគ្រួសារទៀតផង។
លោក Nguyễn Nam Duy អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Láng Tròn បានមានប្រសាសន៍ថា៖ «រដ្ឋអំណាចភូមិភាគបានណែនាំគ្រួសារអ្នកចិញ្ចឹមជ្រូកទាំងឡាយមិនគួរពង្រីកហ្វូងជ្រូករបស់ខ្លួនលឿនពេកនោះទេ។ ត្រូវជ្រើសរើសពូជដែលមានប្រភពដើមច្បាស់លាស់ ធានាការចាក់វ៉ាក់សាំងពេញលេញ រក្សាទ្រុងស្អាត និងផ្តល់ដំណឹងដល់ផ្នែកសមត្ថកិច្ចដែលពាក់ព័ន្ធភ្លាមៗនៅពេលរកឃើញសញ្ញាមិនធម្មតាណាមួយលើសត្វពាហនៈរបស់ខ្លួន»។
ផ្តើមពីកសិដ្ឋានចិញ្ចឹមជ្រូកខ្នាតតូច ប្រជាជនកំពុងបង្ហាញពីភាពបត់បែនរបស់ខ្លួនតាមរយៈបទពិសោធន៍ផ្ទាល់ខ្លួនរបស់៖ ចិញ្ចឹមជ្រូកតាមលទ្ធភាពរបស់ពួកគេ ប្រើប្រាស់ធនធានក្នុងស្រុក និងផ្តល់អាទិភាពដល់សុវត្ថិភាពសត្វពាហនៈរបស់ខ្លួនជាងប្រាក់ចំណេញ។ ការចិញ្ចឹមហ្វូងសត្វឡើងវិញមិនមែនគ្រាន់តែជាការវិលត្រឡប់ទៅរកវិជ្ជាជីវៈនោះទេ ប៉ុន្តែវាជាការកសាងជីវភាពរស់នៅប្រកបដោយសុវត្ថិភាព និងចីរភាព ជួយគ្រួសារនីមួយៗអាចទប់ទល់នឹងការប្រែប្រួលនៃជំងឺរាតត្បាតផ្សេងៗនាពេលអនាគតទៀតផង៕
Nguyễn Đào - Chí Thức

Truyền hình



Xem thêm bình luận