Thứ tư, 26-8-26 21:51:15
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

Báo Cà Mau បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

នៅតាមភ្លឺជុំវិញស្រះចិញ្ចឹមបង្គា លោក  Đoàn Hoàng Vĩnh (ឆ្វេង) មានដាំបន្លែ និងឈឺហូបផ្លែជាច្រើនប្រភេទផងដែរ។

សមមិត្ត Nguyễn Minh Phụng ប្រធានគណៈកម្មាធិការប្រជាជនឃុំ Tân Hưng បានឱ្យដឹង៖ «ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ ស្ថានភាពសេដ្ឋកិច្ច-សង្គមក្នុងស្រុករក្សាបានកំណើនជាវិជ្ជមានផងដែរ។ ក្នុងវិស័យជលផលតែមួយ ផលិតកម្មសរុបបានឈានដល់ ៧.៦៥០ តោន សម្រេចបាន ៥៧% នៃផែនការប្រចាំឆ្នាំ។ លទ្ធផលនេះត្រូវបានអាស្រ័យភូមិភាគបានជំរុញទឹកចិត្តបងប្អូនប្រជាកសិករទាំងឡាយឱ្យចូលរួមអភិវឌ្ឍយ៉ាងខ្លាំងនូវការចិញ្ចឹមបង្គាតាមរបៀបប្រកបដោយចីរភាព សុវត្ថិភាព និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ»។

ជាមួយនឹងដីស្រះចិញ្ចឹមបង្គាចំនួន ៥ កុង លោក Đoàn Hoàng Vĩnh នៅភូមិ Tân Bửu ចិញ្ចឹមបង្គា និងក្តាមរួមផ្សំគ្នា។ ពេញមួយដំណើរការចិញ្ចឹម លោកមិនបានប្រើថ្នាំអង់ទីប៊ីយ៉ូទិក ឬសារធាតុគីមីហាមឃាត់នោះទេ គ្រាន់តែបន្ថែមជាប្រចាំជាមួយនឹងការរៀបចំមីក្រូសជីវសាស្ត្រ ដើម្បីបង្កើនគុណភាពទឹក បង្កើតសារាយ និងប្រភពអាហារធម្មជាតិសម្រាប់បង្គា។ ដោយសារតែប្រព័ន្ធអេកូឡូស៊ីដែលមានក្នុងស្រះចិញ្ចឹម​មានជាប្រចាំ ម៉្លោះហើយទើបបង្គាមានការឆាបើធំ និងលូតលាស់បានល្អ កាត់បន្ថយជំងឺ សាច់មានគុណភាព ផ្អែមឆ្ងាញ់ និងរក្សាបាននូវរសជាតិលក្ខណៈរបស់បង្គាចិញ្ចឹមដោយធម្មជាតិទៀតផង។

ជាមួយនឹងវិធីសាស្រ្តចិញ្ចឹមនេះ បន្ទាប់ពីគិតចំណាយរួចរាល់ លោក Vĩnh ទទួលបានប្រាក់ចំណេញប្រហែល ១២០ លានដុងក្នុងមួយឆ្នាំ។ ទម្រង់នេះ បានបន្តរក្សាប្រសិទ្ធភាពស្ថិរភាពអស់រយៈពេលជាច្រើនឆ្នាំមកហើយ ពោលគឺមិនសូវកើតមានជំងឺ ហើយចំណាយសម្រាប់ក្នុងការវិនិយោគក៏មិនច្រើនណាស់ដែរ ប៉ុន្តែបង្កើតបានផលិតផលធានាគុណភាពខ្ពស់ទៀតផង។

“ការចិញ្ចឹមបង្គាតាមបែបធម្មជាតិតម្រូវឱ្យមានការអត់ធ្មត់ និងការត្រួតពិនិត្យជាប្រចាំនៃបរិស្ថានទឹក ប៉ុន្តែជាថ្នូរវិញ វាអាចជួយកាត់បន្ថយថ្លៃថ្នាំបង្ការ និងសារធាតុគីមីយ៉ាងច្រើន ព្រមទាំងកាត់បន្ថយហានិភ័យកើតមានជំងឺ និងផលិតផលស្អាតផងដែរ” លោក Vĩnh បានចែករំលែកដូច្នេះ។

ផ្តើមពីប្រសិទ្ធភាពដូចខាងលើនេះ ទម្រង់ចិញ្ចឹមបង្គារបស់គ្រួសារលោក Vĩnh ត្រូវបានរដ្ឋអំណាចភូមិភាគជ្រើសរើសសម្រាប់ផ្សព្វផ្សាយទូលាយដល់ភ្ញៀវអតិថិជនទាំងក្នុង និងក្រៅប្រទេសមកទស្សនា និងដើម្បីសិក្សាស្វែងយល់អំពីការចិញ្ចឹមបង្គាអេកូឡូស៊ីដែលផ្សារភ្ជាប់ជាមួយការអភិវឌ្ឍប្រកបដោយចីរភាព។

ភ្ញៀវអន្តរជាតិជាច្រើន បន្ទាប់ពីបានទៅទស្សនាស្រះចិញ្ចឹមបង្គាដោយផ្ទាល់ និងរីករាយជាមួយបង្គាដែលចិញ្ចឹមតាមរបៀបធម្មជាតិទាំងស្រុងនេះខ្លាំងណាស់ ហើយថែមទាំងបានកោតសរសើរយ៉ាងខ្លាំងចំពោះគុណភាព និងរសជាតិរបស់បង្គាទៀតផង។

លោក Đoàn Hoàng Vĩnh (ស្តាំ) ដោះដូរបទពិសោធជាមួយកម្មាភិបាលនៃការិយាល័យសេដ្ឋកិច្ចស្តីពីស្ថានភាពស្រះចិញ្ចឹមបង្គារបស់ខ្លួន។

យោងតាមលោក Đặng Văn Mạnh កម្មាភិបាលឯកទេសនៃការិយាល័យសេដ្ឋកិច្ចឃុំតឹនហឹងទម្រង់ចិញ្ចឹមបង្គា និងក្តាមរួមបញ្ចូលគ្នារបស់លោក Đoàn Hoàng Vĩnh គឺជាទម្រង់ផលិតដ៏មានប្រសិទ្ធភាពប្រចាំភូមិភាគផងដែរ វាមានភាពស្របស្របតាមទិសដៅនៃការអភិវឌ្ឍវារីវប្បកម្មឆ្ពោះទៅរកបរិស្ថានវិទ្យា សុវត្ថិភាពជីវសាស្ត្រ និងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុផងដែរ។ ការប្រើប្រាស់ថ្នាំ និងសារធាតុគីមីមានកម្រិត ការអាទិភាពក្នុងការប្រើប្រាស់ផលិតផលមីក្រូជីវសាស្ត្រ និងឆ្លៀតយកប្រភពអាហារធម្មជាតិ បង្កើតផលិតផលដែលមានគុណភាពខ្ពស់ ឆ្លើយតបតម្រូវការកាន់តែតឹងរ៉ឹងសម្រាប់ទីផ្សារស្តីពីសុវត្ថិភាពចំណីអាហារ។

វិស័យជលផលរបស់ខេត្ត Cà Mau កំពុងមានគោលបំណងបង្កើនតម្លៃ ហើយទម្រង់នេះគឺជាវិធីសាស្រ្តសមស្របមួយដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងតំបន់ និងការពារប្រព័ន្ធអេកូឡូស៊ីនៃតំបន់ចិញ្ចឹម។ ក្នុងពេលជាមួយគ្នានេះ វានឹងជួយបង្កើតម៉ាកយីហោបង្គាអេកូឡូស៊ី Cà Mau ដោយបញ្ជាក់បន្ថែមទៀតអំពីជំហររបស់ខ្លួននៅលើទីផ្សារក្នុងប្រទេស និងអន្តរជាតិផងដែរ៕

Thanh Hải

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

ម្ចាស់ការស្តារឡើងវិញនូវហ្វូងជ្រូកបន្ទាប់ពីកើតមានជំងឺរាតត្បាត

បន្ទាប់ពីរយៈពេលចិញ្ចឹមមានការប៉ះពាល់ដោយសារជំងឺ គ្រួសារ Khmer ជាច្រើនកំពុងបង្កើតឡើងវិញនូវហ្វូងជ្រូករបស់ខ្លួនតាមទំហំសមស្រប ដោយផ្តោតលើការបង្កាត់ពូជ បច្ចេកទេសក្នុងការថែទាំល្អត្រឹមត្រូវ ចាក់វ៉ាក់សាំង និងការប្រើប្រាស់ប្រភពចំណីដែលមានស្រាប់។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

ស្ពានតភ្ជាប់រវាងជាតិ និងសាសនា

ព្រះតេជគុណ Dương Lượng ចៅអធិការវត្តសិរីវង្ស ចេកមាស ហៅអណ្តូងចេក (Đìa Chuối) ស្ថិតនៅឃុំ Vĩnh Mỹ ត្រូវបានគេស្គាល់ថាជា “ស្ពានតភ្ជាប់” រវាងរដ្ឋអំណាច និងប្រជាជន ព្រមទទាំងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋចំពោះបងប្អូនជនរួមជាតិ Khmer ផងដែរ។ នោះគឺជាតួនាទីសដ៏សំខាន់ខណៈពេលដែលព្រះសង្ឃមិនត្រឹមអនុវត្តល្អភារកិច្ចសាសនាប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជាអ្នកតំណាងរាស្ត្រ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅមូលដ្ឋានទៀតផង។

ចិញ្ចឹមមាន់ធ្វើមាននៅលើទឹកដីស្រុកកំណើត

មិនត្រឹមបានរួមចំណែកកសាងកម្មវិធីអភិវឌ្ឍន៍ជនបទថ្មីតាមរយៈកិច្ចការងារសហគមន៍ប៉ុណ្ណោះទេ ប្រជាជនជាច្រើននៅឃុំ Tân Lộc បានបង្ហាញពីស្មារតីហានគិត ហានធ្វើរបស់ខ្លួន តាមរយៈទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីការខិតខំប្រឹងប្រែង និងការស្រេកឃ្លានចង់សិក្សារៀនសូត្រ លោក Nguyễn Văn Luân នៅភូមិ Kinh Ngan បានបង្កើតទម្រង់ចិញ្ចឹមមាន់ពាណិជ្ជកម្មទទួលជោគជ័យ នាំមកនូវប្រាក់ចំណូលស្ថិរភាពនៅក្នុងស្រុកកំណើតរបស់ខ្លួន។

ស្ពានតភ្ជាប់ដើម្បីនាំយកសេចក្តីសម្រេចរបស់បក្សដល់ជនរួមជាតិ

នៅក្នុងពិធីប្រឡងឃោសនិក អ្នកឃោសនាពូកែថ្នាក់ខេត្ត Cà Mau ឆ្នាំ២០២៦ទើបបានប្រព្រឹត្តិឡើងកាលពីចុងខែមិថុនា បេក្ខជន Thạch Thị Hoa ដែលជាអ្នកឯកទេសមកពីគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានរង្វាន់លេខពីរយ៉ាងល្អឥតខ្ចោះ។ ដោយមានទំនុកចិត្ត និងការរៀបចំយ៉ាងហ្មត់ចត់ រួមទាំងមោទនភាពជាតិយ៉ាងជ្រាលជ្រៅផងនោះ នាងមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពផ្ទាល់ខ្លួនរបស់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំមួយដើម្បីនាំយកនូវគោលនយោបាយរបស់បក្សដល់ជនរួមជាតិភាគតិចទៀតផង។

សាយភាយនៃព័ត៌មានពុទ្ធសាសនា

ក្នុងចំណោមការផ្លាស់ប្តូរយ៉ាងសកម្មនៃយុគសម័យបច្ចេកវិទ្យា បណ្តាអង្គការសង្គម និងសាសនាកំពុងសម្របខ្លួនទៅនឹងនិន្នាការប្រព័ន្ធផ្សព្វផ្សាយថ្មីៗផងដែរ។ នៅកាម៉ាវ សមាគមពុទ្ធសាសនា Việt Nam ខេត្តបានជ្រើសរើសទិសដៅផ្ទាល់ខ្លួនខណៈពេលដែលបង្កើតប្រព័ន្ធព័ត៌មានច្រើនភាសានៅលើវេទិកាឌីជីថល ដើម្បីផ្សព្វផ្សាយព័ត៌មានជាផ្លូវការយ៉ាងទូលំទូលាយក្នុងសហគមន៍។