ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ក្លឹបនារីកាន់សាសនា បានក្លាយជាស្ពានតភ្ជាប់យ៉ាងសាយភាយនៃស្មារតី “ជាតិល្អ បវរសាសនា” ផ្សារភ្ជាប់ជាមួយសមាជិកក្នុងការកសាងផែនមហាសាមគ្គីទូទាំងជនជាតិនៅអនុសង្កាត់ Gành Hào សង្កាត់ Hoà Thành ផងដែរ។
"ក្លឹបនារីកាន់សាសនា" ដែលបង្កើតឡើងដោយសមាគមសហព័ន្ធនារីសង្កាត់ Hoà Thành មានសមាជិក ៣២ នាក់ ដែលសុទ្ធសឹងជាសាសនិក Bạch Chơn Đàn ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សមាគមសាសនា Cao Đài Minh Chơn Đạo។ បន្ទាប់ពីដំណើរការបានជាង ៣ ខែ ទម្រង់នេះបានក្លាយជាស្ពានតភ្ជាប់រវាងអង្គការ និងអ្នកកាន់សាសនា ដោយជំរុញសមាជិកឱ្យអនុវត្តចលនា "៥ គ្មាន ៣ អនាម័យ" ការតម្រៀបកាកសំណល់នៅទីកន្លែង កសាងគ្រួសារសុភមង្គល និងឆ្លើយតបទៅនឹងកម្មវិធីផ្លាស់ប្តូរឌីជីថលរបស់ភូមិភាគ។
ជារៀងរាល់ខែ សមាជិកទាំងឡាយបានជួបជុំគ្នានៅវិហារ Thánh Thất Bạc h Chơn Đàn ដែលមាទីតាំងស្ថិតនៅអនុសង្កាត់Gành Hào ដើម្បីចែករំលែកពីបទពិសោធក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ការពារបរិស្ថាន និងការធ្វើបច្ចុប្បន្នភាពលើឧបករណ៍ប្រើប្រាស់ឌីជីថលដូចជាសេវាសាធារណៈតាមអ៊ីនធឺណិត និងការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ជាដើម រួមចំណែកនាំការផ្លាស់ប្តូរឌីជីថលឱ្យកាន់តែខិតជិតប្រជាជន។
យោងតាមអ្នកមីង Nguyễn Thị Ái ជាសមាជិកក្លឹប រាល់កិច្ចប្រជុំនីមួយៗគឺជាឱកាសសម្រាប់បងប្អូននារីបានចែករំលែកពីបទពិសោធន៍ក្នុងអាជីវកម្ម កសាងគ្រួសារដ៏មានសុភមង្គល និងចូលរួមក្នុងចលនារបស់ភូមិភាគ។ ផ្តើមពីនោះ ស្មារតីសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមក និងប្រពៃណីនៃ "ជីវិតល្អ បវរសាសនា" ត្រូវបានចិញ្ចឹមបីបាច់ថែរក្សាកាន់តែខ្លាំងឡើង។
នេះមិនត្រឹមជាស្ពានតភ្ជាប់សម្រាប់ផ្សព្វផ្សាយ "ក្លឹបនារីកាន់សាសនា" ប៉ុណ្ណោះទេ ថែមទាំងបានលើកកម្ពស់ទម្រង់មូលនិធិបង្វិលជុំប្រកបដោយប្រសិទ្ធភាពផងដែរ ដើម្បីគាំទ្រដល់សមាជិកក្នុងការអភិវឌ្ឍជីវភាពរស់នៅរបស់ពួកគេ។ ជាមួយនឹងដើមទុននេះ មាននារីជាច្រើនអាចវិនិយោគលើការចិញ្ចឹមសត្វ ដាំដំណាំ ជួញដូរខ្នាតតូច និងកែលម្អស្ថានភាពសេដ្ឋកិច្ចគ្រួសារទៀតផង។
យោងតាមបងស្រី Lê Kiều Lil ប្រធានសាខាសមាគមនារីភូមិ Gành Hào ដើមទុនប្រហែល ៤ លានដុងក្នុងមួយខែ ទោះបីជាមិនច្រើនក៏ដោយ ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងត្រឹមត្រូវ ជួយឱ្យសមាជិកជាច្រើនរូបមានឱកាសកាន់តែច្រើនសម្រាប់ក្នុងការអភិវឌ្ឍផលិត។ អ្វីដែលមានតម្លៃជាងនេះទៅទៀតនោះគឺថា ទម្រង់នេះត្រូវបានពង្រីកសាយភាយខាងស្មារតីនៃការគាំទ្រគ្នាទៅវិញទៅមក និងលើកទឹកចិត្តបងប្អូននារីគ្រប់រូបឱ្យជួយគ្នាទៅវិញទៅមក ដើម្បីធានាថាគ្មាននរណាម្នាក់ត្រូវបានទុកចោលឡើយ។

ជាទៀតទាត់រៀងរាល់ខែ “ក្លឹបកាន់សាសនា” តែងចាត់តាំងការចូលរួមដើមទុន ចាប់ឆ្នោតបង្វិកជុំ បង្កើតជាប្រភពទឹកប្រាក់សម្រាប់ជួយសមាជិកទាំងឡាយមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។
លោក Trần Thiện Hòa អនុប្រធានគណៈកម្មការទទួលបន្ទុកលើសាសនិក Bạch Chơn Đàn បានឱ្យដឹង៖ “វិន័យរបស់សាសនានេះតែងដាស់តឿនដល់សាសនិកទាំងឡាយគ្រប់រូបឱ្យរស់នៅប្រកបដោយមេត្តាករុណា ទទួលខុសត្រូវលើគ្រួសារ និងសង្គម បម្រើមនុស្សជាតិ និងបម្រើមាតុភូមិ។ ដូច្នេះ នៅពេលដែលចលនាក្នុងស្រុកនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់សហគមន៍ ប្រជាជនទាំងអស់គ្នានឹងយល់ព្រមឆ្លើយតប និព្រមទាំងចូលរួមចំណែកក្នុងការកសាងមាតុភូមិឱ្យកាន់តែមានការអភិវឌ្ឍប្រសើរឡើង”។
យោងតាមលោកស្រី Trang Hồng Thẩm ប្រធានសមាគមសហភាពនារីសង្កាត់ Hoà Thành “ក្លឹបនារីកាន់សាសនា” គឺទម្រង់ថ្មីមួយដែលរួមចំណែកដល់ការច្នៃប្រតិដ្ឋខាងការងារនៃការប្រមូលផ្តុំ និងចលនាបងប្អូនានរីស្ថិតក្នុងតំបន់ដែលកាន់សាសនា។ តាមរយៈសកម្មភាពជាក់ស្តែងនេះ សមាជិកមិនត្រឹមតែបង្កើនការយល់ដឹងរបស់ខ្លួនអំពីការគោរពច្បាប់ប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងការការពារបរិស្ថាន ផ្លាស់ប្តូរឌីជីថល កសាងរបៀបរស់នៅស៊ីវិល័យ និងការគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់គ្នាទៅវិញទៅមកទៀតផង។
រហូតមកដល់បច្ចុប្បន្ន លែងមានគ្រួសារក្រីក្រក្នុងសហគមន៍សាសនានៅ Gành Hào ទៀតហើយ។ នេះគឺជាភស្តុតាងនៃប្រសិទ្ធភាពនៃការរួមបញ្ចូលសាសនាជាមួយការរស់នៅ។ នារីដែលរស់នៅតាមតំបន់មានកាន់សាសនា មិនត្រឹមតែផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសាររបស់ពួកគេប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍រួបរួម និងស៊ីវិល័យផងដែរ។ ទម្រង់ «ក្លឹបនារីកាន់សាសនា» កំពុងលើកកម្ពស់តម្លៃជាវិជ្ជមាននៃសាសនា កសាងផែនមហាសាមគ្គីទូទាំងជនជាតិ និងរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាពទៀតផង៕
TRỊNH HẢI

Truyền hình



Xem thêm bình luận