Chủ nhật, 11-10-26 10:51:52
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពឱឡារិកនៃពិធីស្រង់ព្រះ

Báo Cà Mau នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។

ពិធីស្រង់ព្រះក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីរបស់ថេរវាទ Khmer។

ពិធីស្រង់ព្រះមិនត្រឹមជាទង្វើចាក់ទឹកលើរូបសំណាកដើម្បីសម្អាតធូលីខាងក្រៅប៉ុណ្ណោះទេ។ កាន់តែស៊ីជម្រៅថែមទៀត ពីព្រោះវាជាការរំលឹកដាស់តឿនដល់មនុស្សគ្រប់រូបឱ្យត្រឡប់ទៅរកធម្មជាតិដ៏បរិសុទ្ធវិញ ដើម្បីសម្អាតខ្លួនឯងពីភាពកខ្វក់នៃភាពលោភលន់ កំហឹង និងការភាន់ច្រឡំក្នុងចិត្ត។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានឱកាសបានទៅទស្សនាវត្តអារាមខាងឧត្តរនិកាយ និងវត្តថេរវាទខ្មែរ អ្នកនឹងសម្គាល់ឃើញភាពខុសគ្នាគួរឱ្យចាប់អារម្មណ៍ និងលក្ខណៈប្លែកដ៏ឡែករៀងខ្លួន។

ក្នុងព្រះពុទ្ធសាសនាឧត្តរនិកាយ ពិធីស្រង់ព្រះតែងបានប្រព្រឹត្តិឡើងនៅថ្ងៃ ៨ ឬថ្ងៃ ១៥ កើតពេញបូណ៌មីខែវិសាខ ដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត្រ។ ចំពោះប្រពៃណីខាងឧត្តរនិកាយ នេះគឺជាពិធីបុណ្យរំលឹកដល់ថ្ងៃខួបកំណើតរបស់មហាបុរសដ៏ប្រសើរអស្ចារ្យមួយរូប ដែលបាននាំមកនូវពន្លឺនៃការត្រាស់ដឹងដល់ជីវិតសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនា។

ចំណែកប្រពៃណីខាងថេរវាទវិញ ពិធីនេះគឺជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងថ្ងៃបុណ្យវិសាខបូជា ដែលតែងបានប្រារព្ធឡើងនៅថ្ងៃ ១៥ កើតពេញបូណ៌មី ខែវិសាខ។ នេះមិនត្រឹមជាពិធីសម្រាប់រំលឹកដល់ថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត្រ និយាយរួម ជាថ្ងៃដើម្បីរំលឹក ៣ ព្រឹត្តិការណ៍ដ៏សំខាន់នៃដំណើរជីវិត្តរបស់ព្រះសម្មាសម្ពុទ្ធ៖​ ប្រសូត្រ ត្រាស់ដឹង និងចូលនិព្វាន។ ដូច្នេះ ការរៀបចំពិធីសម្រាប់ខាងថេរវាទ គឺមានលក្ខណៈរួម ដោយឆ្លុះបញ្ចាំងពីដំណើរទាំងមូលចាប់ពីប្រសូត្ររហូតដល់ការរំដោះដ៏ពេញបរិបូណ៌នៃព្រះរតនៈត្រ័យ។

ជាមួយព្រឹត្តិការណ៍ដូចបានពោលខាងលើ នៅតាមវត្តឧត្តរនិកាយទាំងឡាយ យើងនិយមបានឃើញព្រះបដិមាករទ្រង់ប្រសូត្រតែម្យ៉ាងគត់។ នោះគឺជារូបសំណាកព្រះសិទ្ធត្ថៈកុមារទ្រង់ប្រសូត្រ ដោយព្រះហស្ថម្ខាងចង្អុលទៅលើមេឃ ម្ខាងទៀតចង្អុលចុះផែនដី ដើរលើផ្កាឈូកបានប្រាំពីរជំហាន រួចទ្រង់បន្លើអាសភិវាចាថា៖ “យើងជាបុគ្គលដ៏ខ្ពង់ខ្ពស់លើលោក អញជាបុគ្គលធំបំផុតលើលោក យើងជាបុគ្គលប្រសើរបំផុតលើលោក នេះជាកំណើតចុងបំផុតរបស់យើង ភពថ្មីតពីនេះទៅទៀតមិនមានឡើយ”។

ពិធីស្រង់ព្រះក្នុងថ្ងៃបុណ្យវិសាខបូជារបស់ឧត្តរនិកាយ។

ចំណែកនៅតាមវត្តថេរវាទ ពិធីនេះធម្មតាត្រូវបានធ្វើឡើងលើរូបសំណាកព្រះពុទ្ធដែលបានត្រាស់ដឹង ឬគង់ប្រថាប់ជាទូទៅ មិនចាំបាច់លើរូបសំណាកព្រះពុទ្ធទារកនោះទេ។ ជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី វត្តអារាមថេរវាទ Khmer ក៏មានប្រារព្ធពិធីស្រង់ព្រះនៅតាមវត្តផងដែរ សូម្បីតែរូបសំណាកព្រះឧបជ្ឈាយ៍ដែលបានធ្វើអនិច្ចធមទៅក៏ដោយ ដើម្បីបង្ហាញពីការគោរពយ៉ាងខ្ពង់ខ្ពស់។​​

ទោះបីជាមានលក្ខណៈខុសគ្នានៃទម្រង់ក៏ដោយ។ មួយដ៏ឱឡារិក ផ្តោតលើនិមិត្តរូបនៃព្រះអង្គម្ចាស់កាលនៅទារក (ឧត្តរនិកាយ)។ មួយទៀតដ៏រស់រវើក លាយឡំទៅនឹងពិធីបុណ្យវប្បធម៌ និងផ្តោតលើដំណើរជីវិតរបស់ព្រះសម្មាសម្ពុទ្ធ (ថេរវាទ) - ខ្លឹមសារនៃពិធីស្រង់ព្រះ នៅតែដដែល ដោយមានអត្ថន័យដូចគ្នា គឺឆ្ពោះទៅកាន់ព្រះពុទ្ធសាសនារួមតែមួយ៕

Chanh Đa

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។