នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។
ពុទ្ធបរិស័ទ Khmer នៅខេត្ត An Giang អញ្ជើញមកប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ខេត្ត Cà Mau នារដូវចូលព្រះវស្សា ឆ្នាំ ២០២៦។
ក្នុងបណ្តាថ្ងៃសីលទាំងនេះ ពុទ្ធបរិស័ទជួបជុំគ្នានៅវត្តដើម្បីអនុវត្តបណ្តាពិធីប្រពៃណីដ៏ពិសិដ្ឋ ដូចជា៖ នមស្សការព្រះរតនត្រ័យ សមាទានសីល ៥ និងសីល ៨ វេរចង្ហាន់ប្រគេនព្រះសង្ឃ និងឧទ្ទិសកុសលផលបុណ្យដោយក្តីគោរពជូនដល់ជីដូនជីតា ឪពុកម្តាយ ព្រមទាំងញាតិកាលទាំងឡាយដែលបានចែកឋានទៅ។ ពិសេស ក្នុងឱកាសពិធីបុណ្យសែនដូនតា បុណ្យចូលព្រះវស្សា និងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ល។ ពុទ្ធបរិស័ទ Khmer ប្រមូលផ្តុំក្នុងវត្តកាន់តែច្រើនកុះករជាងពេលណាៗទាំងអស់។
ក្នុងឱកាសពិធីបុណ្យទាន សមាជិកក្នុងសង្គមគ្រួសារជនរួមជាតិ Khmer តែងជួបជុំគ្នាទៅវត្តដើម្បីធ្វើសកម្មភាពជំនឿ សាសនា។
ក្រៅពីបណ្តាពិធីកិច្ចសាសនា រាល់បណ្តាសកម្មភាពនៅក្នុងវត្តអារាមថែមទាំងប្រកបដោយលក្ខណៈផ្សារភ្ជាប់សហគមន៍ទៀតផង តាមរយៈការណែនាំរបស់ព្រះសង្ឃ និងគណៈកម្មការ គ្រូអាចារវត្ត។ ក្នុងនោះ ព្រះចៅអធិការវត្តបានសម្តែងធម៌ទេសនាដោយផ្ទាល់ ជួយឱ្យពុទ្ធបរិស័ទងាយស្រួលក្នុងការប្រតិបត្តិ ក៏ដូចជាបកស្រាយរាល់ចម្ងល់លើមាគ៌ាបដិបត្តិធម៌។ គណៈកម្មការរួមជាមួយបណ្តាលោកគ្រូអាចារ្យ បានបើកចំហជាសាធារណៈអំពីដំណើរការសាងសង់សំណង់នានាក្នុងវត្ត តម្លាភាពបញ្ជីរាយនាមចូលរួមវិភាគទានរបស់ពុទ្ធបរិស័ទ ព្រមទាំងពិភាក្សាការងាររៀបចំពិធីបុណ្យទានផ្សេងៗជាដើម។
ចំពោះជនរួមជាតិ Khmer វត្តអារាមជាមជ្ឈមណ្ឌលជីវភាពវប្បធម៌ ជំនឿសាសនាដែលតែងផ្សារភ្ជាប់សហគមន៍ និងអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ។
ចំពោះគន្លងនៃសកម្មភាពនេះហើយក៏បានពូនជ្រុំជាមូលដ្ឋានគ្រឹះសីលធម៌ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីនៃព្រះពុទ្ធសាសនាថេរវាទ Khmer ឆ្លងកាត់ជាច្រើនជំនាន់ផងដែរ។
ក្រៅពីនោះ នេះក៏ជាពេលវេលាដ៏មានតម្លៃដែលអ្នកភូមិផងរបងជាមួយបានជួបជុំគ្នា សួរសុខទុក្ខ ចែករំលែកក្តីទុក្ខ សប្បាយរីករាយក្នុងជីវភាពរស់នៅ អាស្រ័យហេតុនោះ រឹតចំណងសាមគ្គីភាពរវាងអ្នកភូមិផងរបងជាមួយឱ្យកាន់តែជិតស្និទ្ធថែមទៀត៕
Đờ Ni - Danh Điệp

Truyền hình



Xem thêm bình luận