ចំពោះជនរួមជាតិខ្មែរនៅភាគខាងត្បូង ពិធីគោរពទង់ព្រះពុទ្ធសាសនា មិនត្រឹមតែសម្តែងពីសេចក្តីគោរពដ៏ជ្រាលជ្រៅចំពោះព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដើម្បីរំលឹកគុណ និងគោរពវិញ្ញាណក្ខន្ធព្រះសមណៈរគ្រប់ជំនាន់ ដែលបានពលីកម្លាំងកាយចិត្តបម្រើសាសនា ថែរក្សា និងពង្រីកប្រពៃណីព្រះពុទ្ធសាសនាផងដែរ។ ពិធីនេះមានអត្ថន័យខាងវិញ្ញាណយ៉ាងជ្រាលជ្រៅ បង្ហាញពីចំណងសាមគ្គីរវាងសាសនា និងជនជាតិក្នុងជីវភាពតាមភូមិស្រុក។
ពុទ្ធបរិស័ទគោរពបែរមុខឆ្ពោះទៅទង់ព្រះពុទ្ធសាសនា ក្នុងសម្លេងព្រះធម៌គោរពទង់ព្រះពុទ្ធសាសនា។
លក្ខណៈដ៏ប្រពៃនោះ បានបង្ហាញយ៉ាងឱឡារិកក្នុងបុណ្យកឋិនទានប្រចាំឆ្នាំ។ ពេលដែលដង្ហែអង្គកឋិនទានចូលមកដល់បរិវេណវត្ត ព្រះសង្ឃ គណៈកម្មការអាចារ្យញោមវត្ត និងពុទ្ធបរិស័ទបានតម្រៀបជួរគ្នាមានរបៀបរៀបរយ ដោយសេចក្តីគោរពឆ្ពោះទៅទង់ជ័យព្រះពុទ្ធសាសនា។ ក្រោមម្លប់ទង់ជ័យ៦ពណ៌ដ៏ស្រស់ឆើតឆាយ ពុទ្ធបរិស័ទទាំងមូលបានរៀបចំពិធីគោរពទង់ព្រះពុទ្ធសាសនាមុនពេលដង្ហែអង្គកឋិនទានចូលក្នុងឧបដ្ឋានសាលាដើម្បីបន្តពិធីសង្ឃកម្មតាមប្រពៃណី។
សិល្បការិនីជាមួយឈុតអប្សរាស្មឹងស្មាធិ៍ចូលរួមពិធីសូត្រធម៌គោរពទង់ព្រះពុទ្ធសាសនា។
ទិដ្ឋភាពដ៏ស្មឹងស្មាធិ៍ក្នុងពិធីគោរពទង់ព្រះពុទ្ធសាសនា។
បច្ចុប្បន្ននេះ នៅតាមវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយខ្មែរជាច្រើន ទង់ជាតិត្រូវបានដំ ឡើងយ៉ាងឱឡារិកអមនឹងទង់ព្រះពុទ្ធសាសនា។ រូបភាពនោះបានបង្ហាញពីស្មារតីសាមគ្គី រវាងសាសនា និងជនជាតិ ថើយអះអាងពីស្មារតីស្នេហាជាតិ មោទនភាពជាតិ និងការដឹងគុណចំពោះវីរយុទ្ធជនពលី ដែលបានពលីជីវិតដើម្បីឯករាជ្យភាព និងសេរីភាពរបស់មាតុភូមិ។ សន្តិភាព និងឯករាជ្យភាព ជាមូលដ្ឋានគ្រឹះសម្រាប់ព្រះពុទ្ធសាសនាទក្ខិណានិកាយខ្មែរអភិវឌ្ឍន៍ ផ្សារភ្ជាប់ជាមួយភូមិស្រុកនិងដើរទន្ទឹមគ្នាជាមួយជនជាតិវៀតណាម។
អត្ថបទនិងរូប៖ ឌើនី - យ័ញឌីប

Truyền hình



Xem thêm bình luận