ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

ភាពឱឡារឹកខាងក្នុងព្រះវិហារនាថ្ងៃបុណ្យ Vu Lan តបស្នងគុណ។

ផ្កាកុលាបត្រូវបានបំពាក់លើអាវរបស់អ្នកចូលរួមរដូវបុណ្យ Vu Lan។
ដោយមានប្រភពមកពីរឿងរ៉ាវនៃព្រះមហាមោគ្គលានដែលព្រះអង្គបានសង្គ្រោះម្តាយ បុណ្យ Vu Lan នាពេលសព្វថ្ងៃនេះគឺជាឱកាសសម្រាប់មនុស្សគ្រប់រូបឆ្លុះបញ្ចាំង និងចងចាំ "ព្រហ្មវិហារធម៌”៖ ការដឹងគុណចំពោះឪពុកម្តាយ គុណគ្រូបង្រៀន គុណចំពោះប្រទេសជាតិ និងសង្គម ព្រមទាំងការដឹងគុណចំពោះព្រះរតនៈត្រៃទាំងបីផងដែរ រួមមាន៖ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ។

ពុទ្ធបរិស័ទថ្វាយគ្រឿងសក្ការៈចំពោះព្រះរតនត្រៃ។
ក្នុងជីវិតសម័យទំនើប រដូវបុណ្យ Vu Lan កាន់តែមានអត្ថន័យថែមទៀត ព្រោះវារំលឹកយើងរាល់គ្នាអំពីប្រពៃណី "ផឹកទឹកនឹងប្រភព" បង្កើតនូវសេចក្ដីស្រឡាញ់ និងការគោរពដឹងគុណចំពោះគ្រួសារ។ ក្នុងឱកាសបុណ្យនេះដែរក៏មានពិធីកិច្ចជាច្រើន ដូចជា៖ ការបំពាក់ផ្កាកុលាបរំលឹកគុណ ប្រគេនត្រៃចីវរដល់ព្រះសង្ឃ បួងសួងសុំឱ្យឪពុកម្តាយមានក្តីសុខ និងសុខភាពមាំមួន ព្រមទាំងការរំលឹកដល់អ្នកដែលបានស្លាប់ បង្កើតបរិយាកាសពិសិដ្ឋ និងមនុស្សធម៌ផងដែរ។

ពិធិបំពាក់ផ្កាកុលាបលើអាវគឺដើម្បីរំលឹកដាស់តឿនដល់អ្នកជំនាន់ក្រោយអំពីភាពកត្តញ្ញូ។
ពិធីបុណ្យ Vu Lan មិនគ្រាន់តែជាការរំលឹកដល់ការគោរពបូជារបស់កូនចៅចំពោះអ្នកដែលមានគុណប៉ុណ្ណោះទេ ថែមទាំងបានពង្រីកសាយភាយខាងស្មារតីនៃក្តីមេត្តាករុណា និងសប្បុរសធម៌ ភ្ជាប់ទំនាក់ទំនងរវាងសហគមន៍ និងបណ្តុះគុណធម៌ដ៏ល្អៗផងដែរ។ ទោះបីជាមានភាពខុសគ្នាខាងជំនឿក៏ដោយ ក៏ការគោរពបូជាចំពោះឪពុកម្តាយនៅតែជាតម្លៃរួម ជិតស្និទ្ធ និងស្ថិតស្ថេរសម្រាប់មនុស្សគ្រប់រូប៕
Mỹ Linh - Nhật Minh

Truyền hình



Xem thêm bình luận