ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។
បណ្តាក្បូរក្បាច់រចនាដ៏ល្អប្រណិតនៅខាងក្នុងវត្តបុរាណ។
វត្តនេះត្រូវបានសាងសង់ឡើងដោយជនជាតិ Hoa នៅអំឡុងប្រហែលឆ្នាំ ១៨១០ ដើម្បីគោរពបូជា Ông Bổn - ជាអាទិទេពការពារដែលប្រទានពរដល់ប្រជាជននូវជីវិតដ៏សុខសាន្ត និងវិបុលភាព។
នៅកណ្តាទីក្រុងទំនើប វត្តបុរាណ Phước Đức ដ៏ស្ងៀមស្ងាត់ជាមួយនឹងស្ថាបត្យកម្មភ្ជាប់ជាមួយស្លាកស្នាមនៃពេលវេលា ឆ្លុះបញ្ចាំងពិការរចនាបថនៃរាជវាំង។ ទោះបីជាមានអាយុកាលជាង ២១៥ ឆ្នាំមកហើយក៏ដោយ ចម្លាក់កុលាភាជន៍ ផ្ទាំរូបភាពសាមញ្ញប័ទ ពាក្យស្លោកដែលសរសេរដោយតួអក្សរព័ណ៌មាស និងលក្ខណៈវប្បធម៌នៅតែរក្សាបាននូវព័ត៌មានលម្អិតដ៏ប្រណិតរបស់វាផងដែរ។ ជាពិសេស វត្តបុរាណនេះបានបម្រើជាមូលដ្ឋានសម្រាប់សកម្មភាពបដិវត្តន៍ចាប់ពីឆ្នាំ១៩៣០-១៩៥៤ ទៀតផង។
យុវជននៃជនជាតិ Hoa កំពុងទទួលបានការបង្រៀនជំនាញខាងមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីណែនាំភ្ញៀវទេសចរណ៍ក្នុងដំណើរការទស្សនា និងសិក្សាអំពីវត្ត Bang។
ជាមួយតម្លៃដែលលេចធ្លោរបស់វា វត្ត Bang ត្រូវបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌប្រវត្តិសាស្ត្រ-វប្បធម៌ក្នុងឆ្នាំ២០០០។ ទោះបីជាមានការជួសជុលជាច្រើនលើកច្រើនសារក៏ដោយ ស្ថាបត្យកម្មប្រពៃណីនៃវត្ត Bang នៅតែត្រូវបានរក្សាទុក ដើម្បីឆ្លុះបញ្ចាំងពីខ្លឹមសារផ្នែកខាងសិល្បៈ និងជីវិតវប្បធម៌របស់សហគមន៍ជនជាតិ Hoa នៅ Cà Mau ផងដែរ។
អស់រយៈពេលជាងពីរសតវត្សមកហើយ វត្តបុរាណ Phước Đức មិនត្រឹមតែជាកន្លែងសម្រាប់ធ្វើសកម្មភាពសាសនាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលរក្សាតម្លៃវប្បធម៌ដ៏ពិសេសទៀតផង។ បណ្តាពិធីបុណ្យប្រពៃណីដូចជា៖ បុណ្យគោរពថ្វាយ Ông Bổn បុណ្យ Vu Lan និងបុណ្យ Kỳ Yên ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅវត្តនេះផងដែរ ញាំងឱ្យភាពរស់រវើកសម្រាប់វត្តបេតិកភណ្ឌនេះ ព្រមទាំងរួមដំណើរការជាមួយភូមិភាគចំពោះការអភិវឌ្ឍទេសចរណ៍ខាងវិញ្ញាណប្រចាំតំបន់ផងដែរ។
វត្តបុរាណ Phước Đức មានទីតាំងស្ថិតនៅជាប់នឹងតំបន់ទេសចរណ៍ផ្ទះ Công tử Bạc Liêu ដែលជាអំណោយផលសម្រាប់ទាក់ទាញភ្ញៀវទេសចរណ័ជិតឆ្ងាយ។
លោក Trần Văn Hùng ប្រធានគណៈកម្មការវត្តបុរាណ Phước Đức បានឱ្យដឹង៖ “ក្រៅពីតម្លៃនៃប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏ពិសេសរបស់ខ្លួន វត្តបុរាណនេះក៏មានទីតាំងងាយស្រួលភ្ជាប់ទៅកាន់តំបន់ទេសចរណ៍ផ្ទះសេដ្ឋី Bạc Liêu និងបណ្តាទីតាំងដទៃទៀត។ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ គណកម្មការវត្តកំពុងអភិវឌ្ឍក្រុមសិល្បៈ និងអភិរក្សពិធីបុណ្យវប្បធម៌ទៀតផង ទន្ទឹមនិងនោះ ក៏ស្នើឱ្យមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍យកចិត្តទុកដាក់លើការតភ្ជាប់ដំណើរកម្សាន្ត និងផ្លូវ ព្រមទាំងបង្កើនការផ្សព្វផ្សាយរូបភាព ដើម្បីកសាងវត្តបុរាណនេះឱ្យក្លាយជាគោលដៅដ៏ទាក់ទាញមួយសម្រាប់ភ្ញៀវទេសចរណ៍ជិតឆ្ងាយទាំងឡាយ”៕
Hữu Thọ

Truyền hình



Xem thêm bình luận