Thứ ba, 3-11-26 15:22:23
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

Báo Cà Mau សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

កើតឡើងដោយសទ្ធាជ្រះថ្លាជាមួយព្រះពុទ្ធសាសនា ពុទ្ធបរិស័ទ Khmer គ្រប់ទាំងភូមិស្រុកបានប្តូរវេនគ្នាដើម្បីធ្វើវេនចង្ហាន់ប្រគេណព្រះសង្ឃនៅតាមវត្តអារាម។

ក្នុងបណ្តាព្រឹត្តិការដ៏សំខាន់ៗ ឬពិធីបុណ្យទានធំៗ ព្រះសង្ឃ គណៈកម្មការរួមជាមួយប្រជាពុទ្ធបរិស័ទបាននាំគ្នាធ្វើវេនចង្ហាន់នៅតាមបណ្តាវត្តអារាមទាំងក្នុង និងក្រៅខេត្ត ដើម្បីសន្សំកុសលផលបុណ្យសម្រាប់អនាគតជាតិ។ ទោះបីជាពួកគេមិនធ្លាប់ជួបគ្នាពីមុនមកក៏ដោយ ពេលជួបគ្នា ព្រះសង្ឃ និងពុទ្ធបរិស័ទតែងបង្កើតចំណងមិត្តភាព ចែករំលែកអាហារដ៏រួសរាយរាក់ទាក់ សួរសុខទុក្ខគ្នាទៅវិញទៅមក និងផ្តល់ការលើកទឹកចិត្តគ្នាទៅវិញទៅមក។

ក្រៅពីប្រគេនចង្ហាន់ ប្រជាពុទ្ធបរិស័ទថែមទាំងបានរួមបច្ច័យសម្រាប់កសាងវត្តអារាមទៀតផង។

ចំណងមិត្តភាពនេះកាន់តែសាយភាយក្នុងរដូវវស្សា និងឆ្ពោះទៅកាន់ពិធីបុណ្យភ្ជុំបិណ្ឌ​សែនដូនតាផងដែរ។ ពុទ្ធបរិស័ទបានបែងចែកជាក្រុមៗសម្រាប់ភូមិនីមួយ ដោយប្តូរវេនគ្នាប្រគេនដើម្បីធ្វើចង្ហាន់ប្រគេនដល់ព្រះសង្ឃ។ ទង្វើនេះកើតចេញពីបំណងប្រាថ្នាដ៏ស្មោះស្ម័គ្រក្នុងការសាងកុសល ភ្ជាប់និស្ស័យជាមួយព្រះពុទ្ធសាសនា ផ្តើមពីនោះក៏ជួយព្រះសង្ឃមិនចាំបាច់និមន្តបិណ្ឌបាត្រដោយលំបាកដូចកាលពីមុនទៀតនោះទេ។

ពុទ្ធបរិស័ទធ្វើពិធីកិច្ចវេរទេយ្យវត្ថុប្រគេនព្រះសង្ឃ។

ជាមួយអត្ថន័យនេះ ការអនុវត្តលក្ខណៈវប្បធម៌នៃការ «ប្តូរវេនគ្នា» មិនត្រឹមតែបង្កើនឥរិយាបថដ៏ល្អប៉ុណ្ណោះទេ ថែមទាំងបង្ហាញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាព ការគាំទ្រគ្នាទៅវិញទៅមក និងចំណងមិត្តភាពសហគមន៍ដ៏រឹងមាំក្នុងប្រជាជន Khmer ព្រមទាំងពង្រឹងចំណងមិត្តភាពរវាងអ្នកជិតខាងក្នុងតំបន់ទៀតផង៕

Đờ Ni - Danh Điệp

សូររំពងសំឡេងស្គរវត្ត

នៅតាមបណ្ដាភូមិស្រុកណាមបូកាលពីដើម គ្រាដែលសំឡេងនាឡិការោទ៍នៅតែជារបស់កម្រមានផងនោះ ចង្វាក់រស់នៅរបស់ប្រជាជនស្រុកស្រែតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយដំបូលវត្តខ្មែរបុរាណ។ នៅទីនោះ សំឡេងស្គរវត្តមិនត្រឹមតែជាសូរសព្ទនៃពិធីកិច្ចផ្សេងៗសម្រាប់ខាងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជានាឡិកាកំណត់ចង្វាក់ជីវិតសម្រាប់អ្នកស្រែចម្ការទៀតផង។

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។