Thứ bảy, 24-10-26 08:14:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

Báo Cà Mau ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

នាពេលរសៀល បរិយាកាសនៅតាមបណ្ដាភូមិស្រុកកាន់តែអ៊ូអរថែមទៀត នៅពេលមាមីងបងប្អូនត្រៀមរៀបចំទទួលបុណ្យសែនដូនតា។

បុណ្យសែនដូនតា គឺជាឱកាសដើម្បីកូនចៅសម្ដែងនូវទឹកចិត្តកតញ្ញូកតវេទី រំលឹកគុណដល់បុព្វការីជន ជីដូនជីតា និងអ្នកមានគុណរបស់ខ្លួន។ ចាប់ពីបណ្ដាថ្ងៃជិតដល់បុណ្យ មាមីងបងប្អូនបានមមាញឹកត្រៀមរៀបចំគ្រឿងដង្វាយ កែលម្អផ្ទះសម្បែង វត្តអារាម និងរួមគ្នាទទួលរដូវបុណ្យប្រពៃណី។

នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ បរិយាកាសក្នុងបណ្ដាថ្ងៃនេះកាន់តែផុសផុលឡើង នៅពេលបណ្ដាកីឡាករទូក.ងខ្នាតតូច កំពុងខិតខំហ្វឹកហាត់យ៉ាងសកម្ម ត្រៀមចូលរួមការប្រកួតអបអរសាទរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលាខាង។

នេះជារដូវកាលប្រកួតដំបូងដែលវត្តសិរីមង្គលជ្រុងខ្មែរ (Rạch Giồng) បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ និងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តចាត់តាំងឡើង ដោយមានក្រុមទូកបុរស និងទូកនារីចំនួន ១៤ ក្រុមចូលរួម។ ដោយឡែកឃុំ Tân Lộc មាន ៣ ក្រុម រួមមានក្រុមបុរស ២ និងក្រុមនារី ១ ក្រុមផងដែរ។

បណ្ដាម៉ោងហ្វឹកហាត់ប្រព្រឹត្តទៅយ៉ាងទៀងទាត់។ ចង្វាក់ច្រវ៉ាស្របគ្នាព្រមៗជាមួយសំឡេងស្រែកហូកញ្ជ្រៀវលើកទឹកចិត្តបន្លឺឡើងកណ្ដាលភូមិស្រុក បង្កើតបានជាបរិយាកាសអ៊ូអរមុនថ្ងៃបុណ្យផងដែរ។ គ្រប់បណ្ដាក្រុមសុទ្ធតែប្ដេជ្ញាចិត្តបង្កើតស្នាដៃលើខ្សែទឹកប្រណាំង សន្យានឹងនាំមកនូវការប្រកួតយ៉ាងជក់ចិត្តដិតអារម្មណ៍។

ការប្រណាំងទូក.ងខ្នាតតូច មិនគ្រាន់តែជាការប្រកួតកីឡាធម្មតាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីកម្លាំងសាមគ្គីសមូហភាព វិន័យ និងការផ្សារភ្ជាប់រវាងសហគមន៍ទៀតផង។ ឆ្លងកាត់ខ្សែព្រ័ត្រ ទោះបីឈ្នះឬចាញ់ក៏ដោយ ក៏បណ្ដាក្រុមនៅតែចាប់ដៃគ្នាយ៉ាងកក់ក្ដៅ ញញឹមដោយរីករាយ និងផ្ញើពាក្យជូនពរ ចែករំលែកសេចក្ដីរីករាយក្នុងរដូវបុណ្យរៀងៗខ្លួនផងដែរ។

 ព្រះសង្ឃនិងមាមីងបងប្អូន Khmer ទទួលបុណ្យសែនដូនតានៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ។

ទន្ទឹមនឹងបរិយាកាសហ្វឹកហាត់ មាមីងបងប្អូន Khmer ក៏មមាញឹករៀបចំគ្រឿងសក្ការៈ មានទាំងចង្ហាន់ នំនេក ម្ហូបអាហារប្រពៃណីទៅវត្តដើម្បីប្រគេនព្រះសង្ឃទៀតផង។ នៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) តាំងពីព្រឹកព្រលឹម សំឡេងសូត្រធម៌ឧទ្ទិសកុសលរបស់ព្រះសង្ឃបន្លឺឡើងយ៉ាងរងំ លាយឡំនឹងសំឡេងភ្លេងពិណពាទ្យ។ ពិធីបោះបាយបិណ្ឌឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋានប្រព្រឹត្តទៅយ៉ាងមហោឡារិក កក់ក្ដៅ បង្ហាញពីលក្ខណៈវប្បធម៌ និងស្មារតីមនុស្សធម៌របស់បងប្អូនជនរួមជាតិ Khmer តាមប្រពៃណីព្រះពុទ្ធសាសនា។

រដូវបុណ្យសែនដូនតាឆ្នាំនេះកាន់តែមានអត្ថន័យថែមទៀត នៅពេលដែលមុខមាត់ភូមិស្រុកកាន់តែមានភាពស្រស់បំព្រងឡើង។ បណ្ដាដងផ្លូវបេតុងតភ្ជាប់វែងអន្លាយ ផ្ទះសម្បែងរឹងមាំសង់ឡើងយ៉ាងកៀកកិតគ្នា គឺជាសញ្ញាសម្គាល់យ៉ាងច្បាស់អំពីការផ្លាស់ប្ដូរថ្មីក្នុងជីវភាពរស់នៅរបស់ប្រជាជន។

ចាប់ពីបណ្ដាពិធីបុណ្យប្រពៃណីរហូតដល់សកម្មភាពវប្បធម៌ កីឡា បានរួមចំណែករឹតបន្តឹងចំណងសាមគ្គីភាពរវាងជនជាតិ Kinh - Khmer - Hoa រួមគ្នាកសាងស្រុកកំណើតឱ្យកាន់តែរីកចម្រើនឡើង៕

Danh Điệp

 

 

 

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។