Thứ bảy, 24-10-26 12:13:19
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្គោលទង់

ចំណុចលេចធ្លោនៃវត្តអារាម Khmer

Báo Cà Mau បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

នៅគល់បង្គោលទង់ ធម្មតាតែងមានចម្លាក់រូបសត្វកំណាន់ៗយោងតាមទេវកថាក្នុងនោះមានសត្វពស់នាគរាជ ឬសត្វតោជាដើម បង្កើតបានភាពស្រស់ស្អាតដល់វត្តទៀតផង។

រាល់វត្តអារាម Khmer នីមួយៗមានការរចនាបង្គោលទង់ខុសៗគ្នា ដែលបង្ហាញពីសិល្បៈដ៏សម្បូរបែបរបស់សិប្បករជាមួយនឹងព័ត៌មានលម្អិតដ៏ប្រណិតបំផុតនៅផ្នែកខាងលើនៃសសរ។ ហើយវត្តខ្លះទៀតមានកំពូលនៃបង្គោលសាសនាដែលមានរាងដូចឡង់ ដែលលាតសន្ធឹងខ្ពស់ដើម្បីផ្តល់ទីជម្រក។ វត្តខ្លះទៀតពណ៌នាអំពីសត្វស្លាបទេវកថាដ៏ប្រណិត និងឆើតឆាយ តួយ៉ាងដូចជាសត្វហង្សជាដើម ដែលហាក់ដូចជាហើរឆ្លងកាត់វេហាស៍ ឬគ្រាន់តែជាផ្កាឈូកដ៏បរិសុទ្ធ និងស្ងប់ស្ងាត់ក៏មាន។

ផ្ទុយពីផ្នែកខាងលើដ៏អស្ចារ្យ ចំណែកនៃបង្គោលទង់សាសនាធម្មតាមានក្បូរក្បាច់រចនាដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ ចំណែកផ្នែកខាងក្រោមវិញមានរូបចម្លាក់សត្វដ៏កំណាន់ៗ ដូចជា៖ ពស់ នាគ សត្វតោ ដែលបម្រើទាំងការគាំទ្រដ៏រឹងមាំ និងជានិមិត្តរូបនៃការការពារ និងការការពារភាពឧឡារិករបស់វត្តអារាមផងដែរ។

ទោះបីជាមានការរចនាខុសៗគ្នាក៏ដោយ បង្គោលទង់សាសនានៅតាមវត្តអារាមផ្សេងៗមានអត្ថន័យរួមតែមួយ៖ វាគឺជា "សំព័ន្ធមិត្តលោកធាតុ" ដែលភ្ជាប់ពិភពមនុស្ស និងពន្លឺព្រះពុទ្ធសាសនា។ ជាពិសេស កំពូលបង្គោលទង់មានទីតាំងពីរសម្រាប់ដាក់ទង់ជាតិ និងទង់ព្រះពុទ្ធសាសនា  ដែលជានិមិត្តរូបនៃចំណងជិតស្និទ្ធរវាងព្រះពុទ្ធសាសនា និងប្រជាជាតិ។

វត្តអារាម Khmer ភាគច្រើនសុទ្ធតែមានបង្គោលទង់នៅពីមុខព្រះវិហារ ឬចំកណ្តាលទីធ្លារវត្ត។

បង្គោលទង់សាសនាក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពឧឡារិកនៃសកម្មភាពសាសនាផងដែរ។ មុនពេលប្រារព្ធពិធីព្រះពុទ្ធសាសនានៅក្នុងវត្តអារាម ជាពិសេសពិធីបុណ្យកឋិនទាន ព្រះសង្ឃ និងពុទ្ធបរិស័ទតែងនាំគ្នាធ្វើពិធីគោរពទង់សាសនាយ៉ាងឧឡារិកផងដែរ។ មានតែពេលដែលទង់ជាតិ និងទង់សាសនាកំពុងបក់រវិចនៅលើបង្គោលប៉ុណ្ណោះ ទើបពិធីកិច្ចសាសនាអាចចាប់ផ្តើមជាផ្លូវការបាន។

សម្រាប់ប្រជាជន Khmer បង្គោលទង់សាសនា គឺជាស្នាដៃសិល្បៈដែលបង្ហាញពីទេពកោសល្យនៃស្ថាបត្យកម្ម និងការគោរពចំពោះព្រះពុទ្ធសាសនា ជានិមិត្តរូបនៃមោទនភាពនៅក្នុងទេសភាពវប្បធម៌ Khmer Nam Bộ៕

Đờ Ni - Danh Điệp

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។