មិនត្រឹមប្រកបដោយស្លាកស្នាមនៃស្ថាបត្យកម្មព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះទេ វត្តបទុមរង្សី ស្ថិតនៅឃុំដុងភឿក ទីក្រុងកឹងធើ ក៏បានបង្កប់នូវចំណាប់អារម្មណ៍តាមរយៈផ្ទាំងគំនូរចម្លាក់ រាប់សិបផ្ទាំងនៅតាមជញ្ជាំងខាងក្រៅព្រះវិហារ ដែលពណ៌នាអំពីពុទ្ធប្រវត្តិ។

វត្តបទុមរង្សីស្លាកស្នាមស្ថាបត្យកម្មព្រះពុទ្ធសាសនាខ្មែរ។
បានកសាងក្នុងឆ្នាំ ១៩៣២ វត្តបទុមរង្សីលេចធ្លោដោយប្រព័ន្ធដំបូលច្រើនជាន់ លំនាំក្បាច់រចនាល្អប្រណិត និងរូបចម្លាក់តួអង្គទេពដែលជានិមិត្តរូបនៃវប្បធម៌ខ្មែរ។ ខ្លោងទ្វារធំបានច្នៃជារូបទូក ង ២ គ្រឿងជានិមិត្តរូបផ្សារភ្ជាប់ជីវភាពវប្បធម៌ និងជំនឿរបស់បងប្អូនខ្មែរ ចំណែកខ្លោងទ្វារតូចលេចធ្លោដោយរូបចម្លាក់ព្រហ្មមុខបួនផងដែរ។
ជាពិសេស នៅផ្នែកខាងក្រៅនៃព្រះវិហារ ផ្ទាំងគំនូរចម្លាក់រាប់សិបផ្ទាំងបានរៀបចំតភ្ជាប់គ្នា ពណ៌នាតាំងពីព្រះអង្គនៅជាព្រះរាជបុត្រគង់ក្នុងប្រាសាទមាសប្រាសាទប្រាក់ សម្រេចចិត្តលះបង់ជីវិតបែបព្រះរាជាដើម្បីចេញទៅស្វែងរកព្រះធម៌រហូតដល់បានត្រាស់ដឹងជាព្រះពោធិញ្ញាណ។ រាល់ភាពលម្អិតនៃតួអង្គ និងទេសភាពទាំងឡាយវបានច្នៃប្រតិដ្ឋយ៉ាងផ្ចិតផ្ចង់ ធ្វើឱ្យរឿងរ៉ាវដែលបានកត់ត្រាក្នុងគម្ពីរមានលក្ខណៈងាយយល់ និងស់រវើកទៀតផង។

ផ្ទាំងគំនូរចម្លាក់នៅតាមជញ្ជាំងខាងក្រៅព្រះវិហារវត្តបទុមរង្សីដែលពណ៌នាអំពីពុទ្ធប្រវត្តិ។
ព្រះតេជគុណ ថាច់វិដ្ឋា ព្រះចៅអធិការវត្ត មានសង្ឃដីកាថា៖ ផ្ទាំងគំនូរចម្លាក់ទាំងនោះមិនសម្រាប់ត្រឹមការតុបតែងប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពុទ្ធបរិស័ទ និងភ្ញៀវទេសចរណ៍ដែលមកគោរពបូជាងាយស្រួលសង្កេត និងស្វែងយល់រឿងរ៉ាវដែលទាក់ទងនឹងព្រះពុទ្ធសាសនាទៀតផង។ នេះក៏ជាវិធីជួយឱ្យកូនចៅគ្រប់ជំនាន់ក្នុងភូមិស្រុកយល់អំពីមេរៀននៃព្រះពុទ្ធសាសនាស្ដីពីខន្តី មេត្តា និងការចែករំលែកផងដែរ។
.jpg)
ភាពលម្អិតនៃតួអង្គ និងទេសភាពក្នុងផ្ទាំងគំនូរចម្លាក់ដែលបានច្នៃប្រតិដ្ឋផ្ចិតផ្ចង់ ធ្វើឱ្យរឿងរ៉ាវក្នុងគម្ពីរធម៌កាន់តែងាយយល់ និងរស់រវើកផងដែរ។
មិនត្រឹមជាកន្លែងសម្រាប់សក្ការបូជាខាងជំនឿប៉ុណ្ណោះទេ វត្តបទុមរង្សីថែមទាំងរក្សាទុកនូវតម្លៃសិល្បៈ និងវប្បធម៌ខ្មែរទៀតផង។ ក្នុងនោះ ផ្ទាំងគំនូរចម្លាក់នៅខាងក្រៅជញ្ជាំងព្រះវិហារប្រៀបដូចជា "សៀវភៅបើកចំហ" ដែលរៀបរាប់ពីដំណើរជីវិតរបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើង និងផ្ដល់នូវមេរៀនអប់រំចិត្តឱ្យឆ្ពោះទីសាងសច្ចធម៌ពីជំនាន់មួយទៅជំនាន់មួយផងដែរ។ បច្ចុប្បន្ន វត្តមានព្រះសង្ឃចំនួន ២ អង្គគង់សិក្សារៀនសូត្រ និងពុទ្ធបរិស័ទប្រមាណ ១២០-១៣០ នាក់ដែលតែងមកចូលរួមសកម្មភាពជាប្រចាំ។ ទោះបីជាទំហំសហគមន៍មិនធំក្តី ក៏វត្តនៅតែរក្សាតួនាទីយ៉ាងសំខាន់ក្នុងជីវភាពស្មារតីរបស់ប្រជាជនភូមិភាគ៕
អត្ថបទនិងរូប៖ ហ្វិញយ្វីតឹង

Truyền hình



Xem thêm bình luận