Chủ nhật, 22-11-26 07:26:15
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពិធីប្រទក្សិណជុំវិញព្រះវិហារដ៏សក្ការៈ

Báo Cà Mau ក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយនៃបុណ្យកឋិនទាន ពិធីកិច្ចដ៏សំខាន់មួយដែលបង្កប់នូវអត្តសញ្ញាណខាងជំនឿ និងវប្បធម៌ប្រពៃណីរបស់ ពុទ្ធសាសនិកជនខ្មែរ គឺពិធីដង្ហែប្រទក្សិណ ជុំវិញព្រះវិហារ។ នេះជាពេលដ៏សក្ការៈនៃការចាប់ផ្តើម តភ្ជាប់នូវសេចក្តីគោរពជ្រាលជ្រៅចំពោះព្រះរតនត្រ័យ ជាមួយនឹងជីវភាពវប្បធម៌សហគមន៍ក្នុងភូមិស្រុក។

ពិធីប្រទក្សិណជុំវិញព្រះវិហារដ៏សក្ការៈ

ក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយនៃបុណ្យកឋិនទាន ពិធីកិច្ចដ៏សំខាន់មួយដែលបង្កប់នូវអត្តសញ្ញាណខាងជំនឿ និងវប្បធម៌ប្រពៃណីរបស់ ពុទ្ធសាសនិកជនខ្មែរ គឺពិធីដង្ហែប្រទក្សិណ ជុំវិញព្រះវិហារ។ នេះជាពេលដ៏សក្ការៈនៃការចាប់ផ្តើម តភ្ជាប់នូវសេចក្តីគោរពជ្រាលជ្រៅចំពោះព្រះរតនត្រ័យ ជាមួយនឹងជីវភាពវប្បធម៌សហគមន៍ក្នុងភូមិស្រុក។

សៀវភៅបើកចំហ" អំពីមេរៀនអប់រំចិត្តឆ្ពោះទៅសាងសច្ចធម៌

មិនត្រឹមប្រកបដោយស្លាកស្នាមនៃស្ថាបត្យកម្មព្រះពុទ្ធសាសនាខ្មែរប៉ុណ្ណោះទេ វត្តបទុមរង្សី ស្ថិតនៅឃុំដុងភឿក ទីក្រុងកឹងធើ ក៏បានបង្កប់នូវចំណាប់អារម្មណ៍តាមរយៈផ្ទាំងគំនូរចម្លាក់ រាប់សិបផ្ទាំងនៅតាមជញ្ជាំងខាងក្រៅព្រះវិហារ ដែលពណ៌នាអំពីពុទ្ធប្រវត្តិ។

មហាបុញ្ញខេត្តកឋិនទាន

បុណ្យកឋិនទាន ឬហៅថា កឋិនកាល ជាបុណ្យប្រពៃណីសាសនាដ៏ធំមួយក្នុងចំណោមបុណ្យធំៗប្រចាំឆ្នាំរបស់ ពុទ្ធបរិស័ទខ្មែរ។ ក្នុងរដូវបុណ្យនេះ ពុទ្ធសាសនិកជនបាននាំគ្នាដង្ហែត្រៃចីវរ និងទេយ្យវត្ថុផ្សេងៗប្រគេនដល់ព្រះសង្ឃបន្ទាប់ពីគង់ចាំព្រះវស្សាអស់ត្រៃមាស ៣ខែ ដើម្បីសម្តែងពីសទ្ធាជ្រះថ្លា និងសេចក្តីគោរព ដឹងគុណយ៉ាងជ្រាលជ្រៅចំពោះព្រះភិក្ខុសង្ឃដែលខិតខំសិក្សាធម៌អាថ៌វិន័យពេញមួយរដូវវស្សា។

ពិធីសក្ការៈដ៏ពិសិដ្ឋ

ចំពោះជនរួមជាតិខ្មែរនៅភាគខាងត្បូង ពិធីគោរពទង់ព្រះពុទ្ធសាសនា មិនត្រឹមតែសម្តែងពីសេចក្តីគោរពដ៏ជ្រាលជ្រៅចំពោះព្រះរតនត្រ័យ និងព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសដើម្បីរំលឹកគុណ និងគោរពវិញ្ញាណក្ខន្ធព្រះសមណៈរគ្រប់ជំនាន់ ដែលបានពលីកម្លាំងកាយចិត្តបម្រើសាសនា ថែរក្សា និងពង្រីកប្រពៃណីព្រះពុទ្ធសាសនាផងដែរ។ ពិធីនេះមានអត្ថន័យខាងវិញ្ញាណយ៉ាងជ្រាលជ្រៅ បង្ហាញពីចំណងសាមគ្គីរវាងសាសនា និងជនជាតិក្នុងជីវភាពតាមភូមិស្រុក។

សូររំពងសំឡេងស្គរវត្ត

នៅតាមបណ្ដាភូមិស្រុកណាមបូកាលពីដើម គ្រាដែលសំឡេងនាឡិការោទ៍នៅតែជារបស់កម្រមានផងនោះ ចង្វាក់រស់នៅរបស់ប្រជាជនស្រុកស្រែតែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយដំបូលវត្តខ្មែរបុរាណ។ នៅទីនោះ សំឡេងស្គរវត្តមិនត្រឹមតែជាសូរសព្ទនៃពិធីកិច្ចផ្សេងៗសម្រាប់ខាងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងជានាឡិកាកំណត់ចង្វាក់ជីវិតសម្រាប់អ្នកស្រែចម្ការទៀតផង។

ភូមិស្រុកអឹកធឹករដូវបុណ្យសែនដូនតា

ក្នុងបណ្ដាថ្ងៃនេះ តាមបណ្ដាភូមិស្រុក Khmer លើភូមិសាស្ត្រខេត្តកាន់តែមានភាពអ៊ូអរខ្លាំងដោយបរិយាកាសទទួលអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦។ តាំងពីព្រឹកព្រហាម សំឡេងសំណេះសំណាលសើចក្អាកក្អាយលាយឡំនឹងក្លិនផ្សែងធូបសាយភាយចេញពីបណ្ដាវត្តអារាម បានសបញ្ជាក់ពីរដូវបុណ្យដែលពោរពេញដោយមនោសញ្ចេតនាជួបជុំមូលមិត្ត និងការដឹងគុណ។

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។