Thứ tư, 19-8-26 00:10:12
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្ការាំង ជាប្រភេទផ្កាដ៏បរិសុទ្ធក្នុងសំណាក់ព្រះពុទ្ធសាសនា

Báo Cà Mau អមជាមួយសូរសព្ទសម្លេងព្រះសង្ឃសូត្រធម៌ និងគងស្គរដ៏រងំ និងក្លិនផ្សែងធូបដ៏ក្រអូបបានជ្រាបចូលក្នុងបរិយាកាសយ៉ាងស្ងប់ស្ងាត់ក្នុងវត្តអារាម Khmer។ មនុស្សជាច្រើនប្រាកដជាធ្លាប់បានឈប់នៅចំពោះមុខដើមផ្កាមួយដើមដ៏ពិសេស។ ដើមផ្កានេះ គឺផ្កាមិនរីកចេញពីមែកដូចដើមផ្កាធម្មតានោះទេ វាបែជារីកចេញពីដើមទៅវិញ។ នោះគឺដើមផ្ការាំង - ប្រវត្តិនៃប្រភេទផ្កានេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងជីវិតវប្បធម៌ និងស្មារតីរបស់ជនរួមជាតិ Khmer ព្រមទាំងពោរពេញទៅដោយទស្សនវិជ្ជានៃព្រះពុទ្ធសាសនា។

សម្រស់ដ៏ស្ងប់ស្ងាត់នៃផ្ការាំង។

សម្រាប់បណ្តាផ្កាដែលខាងក្រៅមានពណ៌ក្រហម ពណ៌ផ្កាឈូក ហាក់បីដូចជាផ្កាឈូកផងនោះ ខណៈដែលកេសផ្កាមានរាងកោងឡើងលើ ហើយរីកដូចឆ័ត្រ។ លក្ខណៈនេះស្រដៀងនឹងរូបភាពពស់នាគរាជតំណាងក្នុងព្រះពុទ្ធសាសនា ដែលជានិមិត្តរូបនៃការការពារ និងការសន្តោសប្រណីរបស់ព្រះពុទ្ធ ដែលព្រះអង្គតែងប្រោសព្រំសព្វសត្តនិករទាំងឡាយឱ្យឆ្លងកាត់ព្យុះជីវិត។

ព្រះសង្ឃបកស្រាយអំពីអត្ថន័យនៃប្រវត្តិដើមរាំងដល់ប្អូនៗសិស្សានុសិស្ស។

មិនចាំបាច់មានមែកវែងខ្ពស់ ឬស្លឹកគ្របដណ្តប់ដើម្បីបង្កើនសម្រស់របស់វានោះទេ ផ្ការាំងរីកចេញពីដើមដ៏រដិបរដុប និងស្វិតស្រពោនទៅតាមសម័យកាល។ នេះរំលឹកដល់ទស្សនវិជ្ជាដ៏ជ្រាលជ្រៅមួយ៖ សម្រស់ពិត និងការត្រាស់ដឹងមិនមែនស្ថិតនៅក្នុងភាពទាក់ទាញខាងក្រៅនោះទេ។ សូម្បីតែក្នុងលក្ខណៈដ៏លំបាកក៏ដោយ ព្រលឹងដ៏មានគុណធម៌នៅតែអាចរីកដុះដាលទៅជាផ្កាដ៏ស្រស់ស្អាត និងមានអត្ថន័យសម្រាប់ជីវិតផងដែរ។

រួមជាមួយរូបភាពរបស់ព្រះពុទ្ធសក្យមុនី ដើមរាំងតែងត្រូវបានដាំនៅក្នុងទីធ្លាវត្តអារាមព្រះពុទ្ធសាសនា។ ដើមរាំងនេះតំណាងឱ្យភាពបរិសុទ្ធ និងគុណធម៌។ ទោះបីជាដើមរបស់វារដិបរដុប និងមានរោមក៏ដោយ ផ្ការាំងនៅតែរីកជាពណ៌ក្រហមភ្លឺថ្លា និងបញ្ចេញក្លិនក្រអូប ជាពិសេសនៅពេលយប់។ វាមិនត្រឹមតែមានតម្លៃខាងវិញ្ញាណប៉ុណ្ណោះទេ ផ្ការាំងក៏ត្រូវបានគេប្រើសម្រាប់ជាឱសថបុរាណទៀតផង។

ដើមរាំងតែងត្រូវបានគេដាំនៅក្នុងទីធ្លាវត្ត។

ផ្ការាំងក្នុងវត្តអារាមព្រះពុទ្ធសាសនាមិនត្រឹមតែជាភាពអស្ចារ្យនៃធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការទូន្មានដែលគ្មានពាក្យពេចន៍អំពីក្តីអាណិតអាសូរ ការលះបង់ និងទឹកចិត្តដ៏សុខសាន្តក្នុងជីវិតផងដែរ៕

Chanh Đa

អភិរក្សបេតិកភណ្ឌនៃតន្ត្រីស្គរធំ

សិល្បៈនៃតន្ត្រីស្គរធំ ជាយូរមកហើយបានក្លាយជាបេតិកភណ្ឌដ៏មានតម្លៃសម្រាប់ភូមិស្រុក Khmer នៅ Cà Mau។ ទោះជាយ៉ាងណាក៏ដោយ ការអភិវឌ្ឍនៃសង្គមសម័យទំនើប និងការផ្លាស់ប្តូររសជាតិកម្សាន្ត កំពុងធ្វើឱ្យទម្រង់សិល្បៈនេះប្រឈមនឹងហានិភ័យនៃការសាបរលាបបន្តិចម្តងៗ។ ស្ថានភាពនេះបានទាមទារដំណោះស្រាយអភិរក្ស ចាប់ពីការសម្តែងឡើងវិញ និងការបង្រៀនរហូតដល់ការភ្ជាប់វាជាមួយនឹងការអភិវឌ្ឍទេសចរណ៍។

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

ទាញយកតម្លៃវប្បធម៌នៃវត្តអារាម Khmer

Cà Mau ជាទឹកដីមានលក្ខណៈវប្បធម៌ពិសេសរបស់បងប្អូនជនរួមជាតិទាំង ៣ រួមមាន៖ Kinh - Khmer - Hoa រស់នៅច្រើន បណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទក៏កំពុងមានភាពរីកចម្រើនយ៉ាងសកម្មផងដែរ។ នេះមិនត្រឹមតែជាកន្លែងស្ងប់ស្ងាត់សម្រាប់ខាងការប្រណិបត្តិធម៌ប៉ុណ្ណោះទេ វត្តអារាម Khmer ទាំងឡាយកំពុងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ខាងវិញ្ញាណ វប្បធម៌ និងសហគមន៍ដ៏រស់រវើកទៀតផង។

អស្ចារ្យនៃផ្ទាំងគំនូរភ័ព្វវាសនា

សម្រាប់សហគមន៍ Hoaនៅ Cà Mau វត្តអារាម និងទីសក្ការៈបូជាមិនត្រឹមតែជាកន្លែងនៃសកម្មភាពវប្បធម៌ និងសាសនាប៉ុណ្ណោះទេ ថែមទាំងបានរក្សាតម្លៃវប្បធម៌ប្រពៃណីទៀតផង ក្នុងនោះមានផ្ទាំងគំនូរនៃភ័ព្វវាសនាដែលតំណាងឱ្យសំណាងល្អ។

អប្សរា - សម្រស់ដ៏បរិសុទ្ធនៃសិល្បៈ Khmer

នៅក្នុងសិល្បៈប្រពៃណី Khmer របាំអប្សរាត្រូវបានចាត់ទុកជានិមិត្តរូបនៃសម្រស់ដ៏បរិសុទ្ធ លក្ខណៈ និងស្មារតីមនុស្សធម៌ផងដែរ។ បំផុសគំនិតដោយទេពធីតាអប្សរាក្នុងទេវកថា Ấn Độ និងទទួលមរតក និងអភិវឌ្ឍតាមរយៈសិល្បៈអង្គរ របាំនេះបានស្ងើចសរសើរពីសម្រស់ស្ត្រី ខណៈពេលដែលបង្ហាញពីសេចក្តីប្រាថ្នាសម្រាប់ជីវិតដ៏សុខសាន្ត សុភមង្គល និងវិបុលភាព។ ជាច្រើនសតវត្សមកហើយ រូបភាពអប្សរាបានក្លាយជាទម្រង់សិល្បៈតំណាងមួយ ដែលបង្កើតអត្តសញ្ញាណវប្បធម៌របស់សហគមន៍ Khmerផងដែរ។

លំនឹងទំនុកចិត្ត ខិតខំអស់ពីសមត្ថភាពបន្ទាប់ពីការរៀបចំភូមិ អនុសង្កាត់ឡើងវិញ

បន្ទាប់ពីការរៀបចំឡើងវិញ និងការបង្រួបបង្រួមភូមិ និងអនុសង្កាត់ស្របតាមគោលនយោបាយនៃការធ្វើឱ្យបរិធានរដ្ឋបាលមានភាពប្រសើរឡើង បណ្តាភូមិភាគជាដែលមានជនរួមជាតិ Cà Mau រស់នៅច្រើនទូទាំងខេត្ត Cà Mau មានរដ្ឋបាលធំទូលាយជាង ហើយចំនួនប្រជាជន និងតម្រូវការខាងកាងារក៏ច្រើនជាងមុន។ ក្នុងបរិបទនេះ កងជួរកម្មាភិបាលបក្ខជនជាជនជាតិ Khmer នៅតែបន្តដើរតួនាទីនយោបាយស្នូលនៅតាមមូលដ្ឋាន ក្លាយជាស្ពានតភ្ជាប់ដ៏សំខាន់រវាងគណៈកម្មាធិការបក្ស រដ្ឋអណាចភូមិភាគ និងប្រជាជន ពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ និងបង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍភូមិភាគផងដែរ។

អស្ចារ្យនៃទំនៀមរៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Hoa

ជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ពិធីមង្គលការរបស់សហគមន៍ Hoa នៅ Cà Mau ថ្វីត្បិតតែមានភាពសាមញ្ញជាងសម្រាប់ជីវិតសម័យទំនើបសព្វថ្ងៃក៏ដោយ ក៏នៅតែរក្សាបានទំនៀមទម្លាប់ប្រពៃណីដ៏អស្ចារ្យជាច្រើនផងដែរ។

និមិត្តរូបនៃទេពប្រណមក្នុងស្ថាបត្យកម្មវត្ត Khmer

នៅតំបន់វាលរាបទន្លេគឺវឡុង វត្តអារាមនៃព្រះពុទ្ធសាសនាថេរវាទ Khmer មិនត្រឹមតែជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងរក្សានូវតម្លៃស្ថាបត្យកម្មដ៏ពិសេសមួយផងដែរ។ រូបចម្លាក់ទេពប្រណម ដែលដៃទាំងទ្វេលើកប្រណមសំពះគោរពនៅតាមមុខខ្លោងទ្វារវត្ត តំណាងឱ្យស្មារតីនៃការការពារព្រះធម៌ និងចរិយាមារយាទរបស់ប្រជាជន Khmer ផងដែរ។

ចង្វាក់នៃបេតិកភណ្ឌវប្បធម៌ Khmer

ក្នុងឃ្លាំងនៃសិល្បៈប្រជាប្រិយ Khmer Nam Bộ របាំស្គរឆៃយុំាគឺជាទម្រង់សិល្បៈសម្តែងដ៏ពិសេសមួយ ដែលរួមបញ្ចូលគ្នាយ៉ាងរលូនរវាងតន្ត្រី របាំ និងស្មារតីខាងក្បាច់គុន។ ជាមួយនឹងសំឡេងដ៏រស់រវើក និងចលនាដ៏ខ្លាំងក្លា ភ្លេងឆៃយុំាមិនត្រឹមតែរួមចំណែកដល់បរិយាកាសរស់រវើកនៃពិធីបុណ្យប្រពៃណីប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យកម្លាំងសាមគ្គី និងអត្តសញ្ញាណវប្បធម៌ Khmer ទៀតផង។