Thứ ba, 13-10-26 01:25:48
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ម្ហូប Hoa ដ៏ឆ្ងាញ់ពិសារ

Báo Cà Mau ពីមុខម្ហូបពិសេសៗក្នុងស្រុកដ៏សម្បូរបែបដូចជា កំពឺស និងបង្គាសមុទ្រ សហគមន៍ Hoa ខេត្ត Cà Mau បានច្នៃទៅជាមុខម្ហូបដ៏ឆ្ងាញ់ៗជាច្រើនប្រភេទ ជាពិសេស ប្រហិត ដែលបន្ថែមរសជាតិទាក់ទាញដល់អាហារ និងគួរឱ្យចាប់អារម្មណ៍ផងដែរ។

សាច់បង្គាឬកំពឺស គឺជាសារធាតុសំខាន់សម្រាប់ធ្វើប្រហិតផងដែរ។

ក្នុងពិធីសែនព្រេន ចម្រើនព្រះជន្ម ខួបកំណើត ឬសកម្មភាពវប្បធម៌របស់សហគមន៍ Hoa ប្រហិត គឺមិនអាចខ្វះបាន ហើយថែមទាំងត្រូវបានច្នៃទៅជាមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខទៀតផង។ ដែលឆ្ងាញ់បំផុតសម្លឆ្នាំងភ្លើង ជាមួយប្រហិតកំពឺសពូតជាដុំតូចៗ រួវហើយយកទៅចៀនជាមួយខ្ទះខ្លាញ់រហូតដល់ប៉ោងឡើងជាដុំ និងមានព័ណ៌លឿងគួរឱ្យទាក់ទាញអារម្មណ៍ បន្ទាប់មករៀបចំក្នុងឆ្នាំងភ្លឹងជាមួយបន្លែ សាច់ និងម្ហូបផ្សេងៗដទៃទៀត។ ក្រៅពីនោះ ប្រហិតយកទៅស្ងោរក៏មានរសជាតិឆ្ងាញ់ខ្លាំងផងដែរ ជាមួយនឹងរសជាតិផ្អែម និងស្រួយណាស់ដែរ។

សម្លឆ្នាំងភ្លើងប្រហិតមានរសជាយិឆ្ងាញ់ពិសារគួរឱ្យទាក់ទាញអារម្មណ៍។

ប្រហិត ក៏ជាគ្រឿងផ្សំដែលសម្រាប់ប្រើក្នុងម្ហូបជាច្រើនទៀតដូចជា៖ ចម្អិនជាមួយស៊ុបក្តាម មីឆាចម្រុះ ប្រហិតពូតជាដុំតូចៗដែលមានទាំងស្នូល​ពងចាបក្រួច​នៅ​ក្នុង​ម្ហូប "កំណប់​ទាំង​បួន" សម្រាប់​បម្រើ​ក្នុង​ពិធី​ជប់លៀង​អាពាហ៍ពិពាហ៍ តំណាងឱ្យ "ពរជ័យ​ទាំង​បួនប្រការ" ដែល​នាំ​មក​នូវ​សំណាង​ល្អ និង​សុភមង្គល​ពេញលេញផងដែរ។

អ្នកមីង Thái Tú Anh ជា​ជនជាតិ Hoa នៅអនុសង្កាត់​ Bạc Liêu ដែល​មាន​ជំនាញ​ក្នុង​ការ​ធ្វើប្រហិត បាន​និយាយ​ថា៖ "ដើម្បូធ្វើបានប្រហិតឱ្យមានរសជាតិ​ឆ្ងាញ់​ពិសារ ក៏ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើនណាស់ដែរ។ បន្ទាប់​ពី​លាង​បង្គា​រួច សរសៃ​នៅ​លើ​ខ្នងបង្គា​ត្រូវ​តែ​យក​ចេញឱ្យអស់ បន្ទាប់​មក​វា​ត្រូវ​បាន​បុក​ក្នុង​ត្បាល់​ឬ​កិន​ក្នុង​ម៉ាស៊ីន​រហូត​ដល់​រលោង​ខ្លាំង រួចហើយពូតជា​ដុំតូចៗ ហើយ​ចៀន​ឬ​ស្ងោរឱ្យឆ្អិន។ ចំពោះ​ការ​ចៀនប្រហិត ការ​គ្រប់គ្រង​កម្ដៅ​គឺជា​រឿង​សំខាន់​បំផុត។ ប្រសិនបើ​កម្ដៅ​ខ្លាំង​ពេក ប្រេង​នឹង​ពុះ​នៅ​សីតុណ្ហភាព​ខ្ពស់ ​ធ្វើ​ឱ្យប្រហិតបាត់បង់​រសជាតិ​របស់​វា ហើយថែមទាំង​រឹងទៀតផង។ ពេល​ពុះ យើង​ត្រូវ​ចម្អិន​វា​ឱ្យ​បាន​ត្រឹមត្រូវ​ដើម្បី​យក​វា​ចេញ​ពី​ឆ្នាំង ធ្វើបែបនេះគឺដើម្បី​ឱ្យប្រហិតរក្សា​បាន​នូវ​ភាព​ផ្អែម និង​ក្លិន​ឈ្ងុយ​របស់​វា"។

ម្ហូប​កំណប់​បួន​មុខ ជាមួយប្រហិតដែល​មានស្នូលពងចាបក្រួចសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃ​អាពាហ៍ពិពាហ៍។

ដោយ​មាន​រសជាតិ​ទាក់ទាញ និង​វិធីសាស្ត្រ​រៀបចំ​ពិសេសផងនោះ ប្រហិតរបស់​ជនជាតិ Hoa ​ក៏បានរួមចំណែក​ខាង​វប្បធម៌​ធ្វើ​ម្ហូប​ដ៏​មាន​ពណ៌​ស្រស់​ស្អាត​នៃ​តំបន់​ចុងជ្រោយបង្អស់របស់ប្រទេសជាតិផងដែរ៕

Kiết Tương

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។