គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។
-7594.jpg)
Cà Mau បង្កើនរាល់សកម្មភាពនៃការអភិរក្សវប្បធម៌ផ្សារភ្ជាប់ជាមួយអភិវឌ្ឍន៍ទេសចរណ៍សហគមន៍។ (រូបថតនៅវត្តគម្ពីរសាគរ ព្រែកជ្រៅ Xiêm Cán សង្កាត់ Hiệp Thành)។
ផែនការសំដៅទៅរកការស្តារ អភិរក្ស ពង្រីកតម្លៃវប្បធម៌ប្រពៃណី; លើកកម្ពស់សមត្ថភាពសកម្មភាពរបស់បណ្តាសិល្បករ សមាជិកបណ្តាក្រុមសិល្បៈប្រពៃណីរបស់ជនរួមជាតិភាគតិច; ឧបត្ថម្ភមូលដ្ឋានសម្ភារ បរិក្ខារ ឌីជីថលភាវូបនីយកម្មឯកសារ សំណុំឯកសារ សំដៅលើកកម្ពស់កម្រិតរីករាយផ្នែកខាងវប្បធម៌សម្រាប់ជនរួមជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍របស់ខេត្ត។
តាមនោះ ខ្លឹមសារជាច្រើនត្រូវបានចាត់តាំងអនុវត្ត រួមមាន៖ រៀបចំអង្គសន្និសីទវិទ្យាសាស្ត្រស្តីអំពីការអភិរក្ស និងពង្រីកតម្លៃពិធីបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិ Khmer នៅលើភូមិសាស្ត្រខេត្ត; រៀបចំ ៣ ថ្នាក់វគ្គបំប៉ន បណ្តុះបណ្តាលជំនាញ មុខវិជ្ជា បង្ហាត់បង្រៀនអំពីការអភិរក្ស ពង្រីកបេតិកភណ្ឌវប្បធម៌អរូបីសិល្បៈភ្លេងស្គរធំរបស់ជនរួមជាតិ Khmer នៅឃុំ Tân Lộc ឃុំ Khánh Bình សង្កាត់ Hiệp Thành។
ទន្ទឹមនឹងនោះ កសាងថ្មី ១ ក្លឹបសកម្មភាពវប្បធម៌ប្រជាប្រិយនៅឃុំអ៊ូមិញ; ឧបត្ថម្ភ ណែនាំការរៀបចំ និងសកម្មភាពជូន ៣ ក្រុមសិល្បៈប្រពៃណីនៅបណ្តាភូមិ សង្កាត់ ចំណុះឃុំហូធីគី ឃុំ Tân Lộc និងសង្កាត់ Hiệp Thành; រៀបចំ ៣ ថ្នាក់វគ្គបំប៉នបង្ហាត់បង្រៀនសិល្បៈភ្លេងពិណពាទ្យសម្រាប់ជនរួមជាតិ Khmer នៅវត្ត Rạch Cui សាខាសាលាវិទ្យាល័យេជនជាតិអន្តេវាសិក Cà Mau និងសាលាអនុវិទ្យាល័ួជនជាតិអន្តេវាសិក Danh Thị Tươi; រៀបរៀង និងបោះពុម្ពផ្សាយ ១ ក្បាលសៀវភៅណែនាំអំពីបេតិកភណ្ឌវប្បធម៌របស់ជនរួមជាតិភាគតិច (ជនជាតិ Hoa) ដើម្បីចែកជូននៅបណ្តាចំណុចទេសចរណ៍នៅលើភូមិសាស្ត្រខេត្ត។
លោក Ngô Vũ Thăng អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឱ្យដឹង៖ «បណ្តាសកម្មភាពអភិរក្សវប្បធម៌ត្រូវតែបានជ្រៀបបញ្ចូលជាមួយនឹងការអភិវឌ្ឍទេសចរណ៍សហគមន៍ ផ្សព្វផ្សាយរូបភាពវប្បធម៌បណ្តាជនជាតិភាគតិច; លើកទឹកចិត្តជនរួមជាតិចូលរួមផ្គត់ផ្គង់បណ្តាផលិតផល សេវាកម្មវប្បធម៌ - ទេសចរណ៍ សំដៅបង្កើតការងារធ្វើ កើនប្រាក់ចំណូល និងកែលម្អជីវភាពរស់នៅ»។
រដ្ឋអំណាច និងប្រជាជនបណ្តាមូលដ្ឋានសប្បាយរីករាយយ៉ាងខ្លាំង នៅពេលផែនការ ៥៤០ សង្កត់ធ្ងន់លើដំណោះស្រាយអភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍សហគមន៍ នាំយកវប្បធម៌ប្រពៃណីក្លាយជាប្រភពធនធានបង្កើតផលចំណេញ លើកកម្ពស់ប្រាក់ចំណូល និងកែលម្អជីវភាពរស់នៅសម្រាប់ជនរួមជាតិបណ្តាជនជាតិភាគតិច។
-1137.jpg)
ក្រុមភ្លេងពិណពាទ្យសម្តែងបម្រើភ្ញៀវទេសចរណ៍នៅវត្តគម្ពីរសាគរ ព្រែកជ្រៅ Xiêm Cán សង្កាត់ Hiệp Thành
លោក Ngô Vũ Đại សង្កាត់ ៥ និងសង្កាត់ Bạc Liêu អ្នកមានកិត្យានុភាពក្នុងសហគមន៍ជនជាតិ Hoa នៅ Cà Mau បានចែករំលែកថា៖ «ផែនការ ៥៤០ គឺជាកម្លាំងចលករដ៏ធំធេងដើម្បីឱ្យយើងខ្ញុំបន្តថែរក្សាភាសា ទំនៀមទម្លាប់ និងក្បូរក្បាច់វប្បធម៌ម្ហូបអាហារពិសេស។ ចំពោះការរៀបរៀង និងបោះពុម្ពផ្សាយក្បាលសៀវភៅណែនាំអំពីបេតិកភណ្ឌវប្បធម៌របស់ជនជាតិចិនដើម្បីចែកជូននៅបណ្តាចំណុចទេសចរណ៍នៅលើភូមិសាស្ត្រខេត្ត តាមខ្ញុំ ចាំបាច់ត្រូវយកចិត្តទុកដាក់លើបណ្តាពិធីបុណ្យ (ឆេងម៉េង បុណ្យចូលឆ្នាំរបស់ជនជាតិ Hoa បុណ្យ tết Nguyên tiêu, tết Đoan ngọ) និងបណ្តាបេតិកភណ្ឌរូបីដែលបានចំណាត់ថ្នាក់ជាកេរដំណែលថ្នាក់ជាតិ ថ្នាក់ខេត្ត ជាតំណាងគឺវត្ត Phước Đức (ហៅវត្ត Bang) ដែលមានអាយុកាលជាង ២០០ ឆ្នាំ»។
លោក Trần Trọng Thể ប្រធានការិយាល័យវប្បធម៌ - សង្គមឃុំ Khánh Bình ឱ្យដឹងថា៖ «ក្លឹបភ្លេងស្គរធំវត្តរ៉ាត់គូយ បង្កើតថ្មីបានជាង ១ ឆ្នាំ ការហាត់រៀនមិនទាន់មានលក្ខណៈជំនាញ យើងខ្ញុំមានបំណងចង់ឱ្យខេត្តរៀបចំវគ្គបំប៉នជាប្រព័ន្ធជូនសមាជិក ៨ នាកើក្នុងក្លឹប»៕
Nguyễn Quốc

Truyền hình



Xem thêm bình luận