Chủ nhật, 22-11-26 20:48:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រក្សាប្រភពសិល្បៈប្រពៃណី

Báo Cà Mau នៅភូមិភ្នៀត ឃុំហូធីគី ក្បាច់រាំ សំនៀងច្រៀង និងតន្ត្រីប្រពៃណីរបស់ជនរួមជាតិខ្មែរ គឺនៅតែបានថែរក្សា និងបន្តវេនតាមរយៈថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ អ្នកជំនាន់មុនកំពុងព្យាយាមអត់ធ្មត់ក្នុងការផ្ទេរចំណេះដឹងដ៏មានតម្លៃនៃវប្បធម៌ជនជាតិទៅឱ្យយុវជនជំនាន់ក្រោយ។

 ប្អូនស្រី ហ៊ឺវធីបាវង៉ុក សិស្សថ្នាក់ទី ៤ នៃសាលាបឋមសិក្សា ហូធីគី ជាសមាជិកាក្រុមសិល្បៈវប្បធម៌កុមារ សម្តែងឧបករណ៍តន្ត្រីប្រពៃណីក្នុងពិធីបុណ្យសែនដូនតា។

សំឡេងតន្ត្រីបានបន្លឺឡើងក្នុងលំហសកម្មភាពរបស់ក្លឹប  សិល្បៈវប្បធម៌ភូមិភ្នៀត។ កុមារីក្នុងឈុតសំលៀកបំពាក់ប្រពៃណីខ្មែរ កំពុងតាមដានយ៉ាងយកចិត្តទុកទៅលើកាយវិការរបស់អ្នកណែនាំ បន្ទាប់មកក៏លើកដៃថ្នមៗ និងបង្វិលខ្លួនតាមចង្វាក់។ នៅជ្រុងម្ខាងទៀត ម្រាមដៃតូចៗចាប់ផ្តើមសាកល្បងនឹងចង្វាក់តន្ត្រី សំឡេងភ្លេងដែលមិនទាន់ពេញចង្វាក់ល្អ ប៉ុន្តែបង្កប់នូវភាពរំភើបក្រៃលែងរបស់កុមារដែលកំពុងស្វែងយល់ពីសិល្បៈប្រពៃណី។

ដោយវត្ថុបំណងចង់ថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ ក្នុងឆ្នាំ ២០១៤ លោកហ៊ូវគាងបានបង្កើតក្លឹបសិល្បៈវប្បធម៌ភូមិភ្នៀតដោយមាន២ក្រុម គឺ៖ ក្រុមភ្លេងស្គរធំ និងក្រុមរាំច្រៀង។ ប៉ុន្តែពេលដែលសមាជិកក្នុងក្រុមមានវ័យកាន់តែចាស់ទៅ បញ្ហាស្វែងរកជំនាន់បន្តវេនបានក្លាយជាកង្វល់ដ៏ធំមួយ។ ហេតុដូច្នេះហើយ ទើបប្រហែល ២ ឆ្នាំមុន ក្លឹបបានចាប់ផ្តើមបង្កើតក្រុមសិល្បៈវប្បធម៌កុមារ។

ពីកន្លែងដែលមានសមាជិកចូលរួមត្រឹមតែ ២ នាក់ប៉ុណ្ណោះ ឥឡូវនេះក្រុមសិល្បៈវប្បធម៌កុមារមានសមាជិក ២០ នាក់។ សមាជិកម្នាក់ៗមានចរិតលក្ខណៈខុសៗគ្នា និងមានសមត្ថភាពខុសៗគ្នា ទាមទារឱ្យអ្នកណែនាំត្រូវមានការអត់ធ្មត់ បង្រៀនបង្ហាញបន្តិចម្ដងៗ លើរាល់កាយវិការ និងចង្វាក់នីមួយៗ។ មានក្បាច់រាំខ្លះ ដែលពួកគាត់ត្រូវហាត់សមឡើងវិញច្រើនដង ទើបអាចចាំគ្រប់កាយវិការទាំងអស់។

ជាអ្នកមានចិត្តស្រឡាញ់ និងប្តេជ្ញាចិត្តក្នុងការបណ្តុះបណ្តាលជំនាន់បន្តវេន បងស្រីយ័ញហ្វិញនីជាអ្នកគ្រប់គ្រងក្លឹប ចែករំលែកថា៖ «ការណែនាំកុមារៗហាត់រាំគឺពិតជាពិបាកបន្តិច ប៉ុន្តែពេលដែលឃើញពួកគាត់សម្តែងក្បាច់រាំប្រពៃណីដោយភាពជឿជាក់ បានផ្តល់ឱ្យខ្ញុំនូវកម្លាំងចិត្តបន្ថែមទៀតដើម្បីបន្តការងារនេះ»។

ដើម្បីកុំឱ្យប៉ះពាល់ដល់ការសិក្សានៅសាលា ក្លឹបបានរៀបចំពេលឱ្យពួកគាត់ហ្វឹកហាត់ និងសម្តែងនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ មិនត្រឹមតែកាន់ក្បាច់រាំប៉ុណ្ណោះទេ ប៉ុន្តែសមាជិកកុមារក៏បានស្វែងយល់អំពីសម្រស់វប្បធម៌ជនជាតិផងដែរ។ ក្បាច់រាំប្រពៃណីបានក្លាយជាភាពជិតស្និទ្ធ និងស្គាល់ច្បាស់បន្តិចម្តងៗ ហើយបានទទួលយកពីសំណាក់កុមារដោយភាពបរិសុទ្ធ និងក្តីស្រឡាញ់។

 ប្អូនៗកុមារសម្តែងឈុតបាំខ្មែរក្នុងពិធីបុណ្យមហាសាមគ្គីទូទាំងប្រជាជាតិ នៅភូមិតាក់ធូ ឃុំហូធីគី។

ក្រុមសិល្បៈតែងចូលរួមសម្តែងនៅតាមសាលារៀន ក្នុងឱកាសបុណ្យទានធំៗរបស់ជនរួមជាតិខ្មែរ និងសកម្មភាពវប្បធម៌នៅមូលដ្ឋាន ដែលទទួលបានការស្រឡាញ់រាប់អានពីទស្សនិកជនទាំងជនជាតិខ្មែរ និងជនជាតិគិញ ដែលរួមចំណែកបង្កើតទំនាក់ទំនងសាមគ្គីរវាងសហគមន៍ជនជាតិផ្សេងៗគ្នា។

ប្អូនប្រុស ហ៊ូវយ៉ាទ្វេ សិស្សថ្នាក់ទី ៤ នៃសាលាបឋមសិក្សា ហូធីគី បានសម្តែងនូវក្តីរីករាយនៅពេលបានចូលរួមក្នុងក្រុមសិល្បៈថា៖ «ក្រៅពីការរាំ ខ្ញុំក៏បានរៀនតន្រ្តី រៀនស្គាល់ពីតន្ត្រីប្រពៃណីជនជាតិផងដែរ។ ខ្ញុំនឹងព្យាយាមរៀនឱ្យពូកែ ដើម្បីសម្តែងជូនលោកយាយ លោកតា និងជនរួមជាតិទស្សនា»។

ក្រៅពីការបង្រៀនរាំ ក្លឹបក៏បានបង្រៀនបច្ចេកទេសប្រើប្រាស់ឧបករណ៍តន្ត្រីប្រពៃណីផងដែរ។ សមាជិកនៃក្រុមភ្លេងស្គរធំ ដូចជាលោក ហ៊ឺវគែន និងបងហ៊ូវមិញឌឿងបានណែនាំផ្ទាល់ដល់កុមារឱ្យស្គាល់ពីឧបករណ៍ភ្លេង ចាប់តាំងពីរបៀបកាន់ របៀបវាយ រហូតដល់ការយល់ដឹងពីចង្វាក់។ នេះជាវិធីសាស្ត្រផ្ទេរចំណេះដឹងយ៉ាងជិតស្និទ្ធ ដែលជួយឱ្យកុមារខិតចូលជិត សិល្បៈប្រពៃណីតាមរយៈបទពិសោធន៍ជាក់ស្តែង តាមរយៈនោះយល់កាន់តែច្បាស់ពីតម្លៃនៃប្រភេទសិល្បៈដែលបានផ្សារភ្ជាប់ជាមួយនឹងជីវភាពរបស់សហគមន៍ខ្មែរឆ្លងច្រើនជំនាន់៕

អត្ថបទនិងរូប៖ ឡាមខាញ់

 

 

ពណ៌សម្បុរនៃវប្បធម៌ខ្មែរ

នៅឃុំតឹនឡុក វត្តវង្សស្រង់ក្របីឃ្លៀច មិនត្រឹមជាមណ្ឌលជីវភាពខាងជំនឿសាសនារបស់បងប្អូនជនរួមជាតិខ្មែរណាមបូប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងកត់ត្រានូវប្រពៃណីប្រយុទ្ធតស៊ូ និងធ្វើបដិវត្តន៍យ៉ាងអង់អាចក្លាហានផងដែរ។ ឆ្លងកាត់រយៈពេលជាងមួយសតវត្សរ៍នៃការបង្កបង្កើត និងរីកចម្រើន វត្តនេះនៅតែបន្តរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌យ៉ាងខ្ជាប់ខ្ជួន រួមចំណែកក្លាយជាទីបង្អែកផ្លូវចិត្ត និងជាមោទនភាពរបស់សហគមន៍ជនជាតិខ្មែរទាំងឡាយនៅទីនេះទៀតផង។

រក្សាប្រភពសិល្បៈប្រពៃណី

នៅភូមិភ្នៀត ឃុំហូធីគី ក្បាច់រាំ សំនៀងច្រៀង និងតន្ត្រីប្រពៃណីរបស់ជនរួមជាតិខ្មែរ គឺនៅតែបានថែរក្សា និងបន្តវេនតាមរយៈថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ អ្នកជំនាន់មុនកំពុងព្យាយាមអត់ធ្មត់ក្នុងការផ្ទេរចំណេះដឹងដ៏មានតម្លៃនៃវប្បធម៌ជនជាតិទៅឱ្យយុវជនជំនាន់ក្រោយ។

ត្រៀមឱ្យរដូវបុណ្យអកអំបុកសំពះព្រះខែ

ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាវត្តខ្មែរក្នុងខេត្តកាម៉ាវ បរិយាកាសហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ឱ្យការណាំងទូក.ងឱកាសបុណ្យអកអំបុកសំពះព្រះខែបានប្រព្រឹត្តទៅយ៉ាងសកម្ម និងអ៊ូអរផងដែរ។

ទម្លាប់បូជា ក្វាងកុង របស់ជនជាតិចិន

ទំនៀមទម្លាប់បូជា ក្វាងថាញ់ដេគ្វឹង - ហៅម្យ៉ាងទៀតថា ក្វាងកុង ជាលក្ខណៈប្រពៃនៃវប្បធម៌ជំនឿរបស់សហគមន៍ជនជាតិចិន ដែលបង្ហាញពីក្តីប្រាថ្នាសេចក្តីសុខសាន្ត និងការបួងសួងសុំឱ្យរកស៊ីមានបាន និងមានលាភមានជ័យ។

កាម៉ាវនឹងមានចាត់តាំងពីធីប្រណាំងទូក.ងថ្នាក់ខេត្តក្នុងឆ្នាំ ២០២៧

ខេត្តកាម៉ាវមានទិសដៅរៀបចំការប្រណាំងទូក.ងថ្នាក់ខេត្តចាប់ក្នុងឆ្នាំ ២០២៧ ក្នុងគោលបំណងដើម្បីអភិរក្សវប្បធម៌ខ្មែរ ព្រមទាំងបង្កើតបានជាផលិតផលវប្បធម៌ - ទេសចរណ៍លក្ខណៈពិសេស ដើម្បីផ្សព្វផ្សាយរូបភាពទឹកដី និងប្រជាជនកាម៉ាវ។

អឹកធឹកនៃខ្សែទឹកប្រណាំងទូក.ងខ្នាតតូច

ពេលថ្មីៗកន្លងទៅ វត្តជ្រុង Khmer បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ រៀបចំការប្រណាំងទូក.ងខ្នាតតូចអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដោយទាក់ទាញបាន ១៣ ក្រុមចូលរួម រួមមានទាំងអស់ ៩ ក្រុមបុរស និង ៤ ក្រុមនារី មកពីឃុំ Hồ Thị Kỷ និងឃុំ Tân Lộc)។

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។