បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។
សម្តែងពិនិត្យបណ្តាឈុតឆាកនៃកម្មវិធីសិល្បៈដើម្បីបម្រើមាមីងបងប្អូនក្នុងឱកាសពិធីបុណ្យសែនដូនតាឆ្នាំនេះ។
នេះជាដំណាក់កាលពិនិត្យផ្ទៀងផ្ទាត់ចុងក្រោយ ដើម្បីធានាបាននូវលក្ខណៈសោភ័ណភាព សិល្បៈ និងការអភិរក្សនូវតម្លៃ វប្បធម៌ស្នូលរបស់ជនជាតិ Khmer មុនពេលកម្មវិធីត្រូវបានលើកយកទៅសម្តែងជាផ្លូវការដល់សាធារណជន។
លោក Danh Văn Nhỏ អនុប្រធានក្រុមសិល្បៈ Khmer ខេត្ត បានឱ្យដឹង៖ «ដើម្បីរៀបចំកម្មវិធីសម្តែងបម្រើបងប្អូនក្នុងឱកាសបុណ្យសែនដូនតាឱ្យបានល្អប្រសើរ ក្នុងរយៈពេលកន្លងមក បណ្តាសិល្បករ សិល្បការិនី និងតន្ត្រីករនៃក្រុមសិល្បៈយើងខ្ញុំបានខិតខំប្រឹងប្រែងហាត់សមយ៉ាងសកម្ម។ កម្មវិធីឆ្នាំនេះត្រូវបានវិនិយោគយ៉ាងត្រឹមត្រូវតាមក្បួនខ្នាត មានភាពសម្បូរបែបអំពីទម្រង់ ចាប់តាំងពីចម្រៀង ការប្រគំតន្ត្រីឧបករណ៍ភ្លេងបុរាណ រហូតដល់ឈុតឆាកល្ខោនយូកេ និងរបាំ ដើម្បីនាំយកមកនូវទស្សនីភាពដែលជាម្ហូបអាហារផ្លូវចិត្តដ៏ទាក់ទាញជូនដល់បងប្អូនជនជាតិ Khmer»។
បណ្តាឈុតរបាំក៏ត្រូវបានរៀបរៀងយ៉ាងផ្ចិតផ្ចង់ ឆ្លុះបញ្ចាំងពីជីវភាពពលកម្ម និងការរស់នៅរបស់បងប្អូនជនរួមជាតិ Khmer ផងដែរ។
លោក Danh Văn Nhỏ បានឱ្យដឹងបន្ថែមទៀតថា៖ ខ្លឹមសារនៃបណ្តាទស្សនីយភាពបានឆ្លុះបញ្ចាំងយ៉ាងរស់រវើកនូវជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិ Khmer Nam Bộ និយាយរួម និងខេត្ត Cà Mau និយាយដោយឡែក។ បើកឆាកគឺសំឡេងភ្លេងដ៏ពិរោះរណ្តំ និងក្តីសប្បាយរីករាយនៃប្រភេទឧបករណ៍ភ្លេងបុរាណ រួមផ្សំជាមួយក្បាច់រាំ ស្គរឆៃយុំាដ៏ស្វាហាប់ ដើម្បីបួងសួងសុំឱ្យអាកាសធាតុអំណោយផល ភូមិស្រុកបានសុខសប្បាយ។ បន្ទាប់មកគឺបណ្តាទស្សនីយភាពនៃរបាំ រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ។ល។ និងបណ្តាបទចម្រៀងដែលស្ងើចសរសើរពីទឹកចិត្តស្រឡាញ់ស្រុកកំណើត ប្រទេសជាតិ និងសាមគ្គីភាពរឹងមាំរវាងជនជាតិទាំងជាប្អូនទាំង៣៖ Kinh - Khmer - Hoa។ ជាពិសេស ចំណុចលេចធ្លោនៃកម្មវិធីគឺឈុតយូកេខ្លី ក្រោមចំណងជើង៖ «ទុក្ខសោកអយុត្តិធម៌របស់នាង Chho Vy» (និពន្ធដោយ៖ សិល្បករឆ្នើម Thạch Sung កែសម្រួលអត្ថបទល្ខោន និងរៀបចំសម្តែងដោយ៖ Lý Thương)។
ចំណុចលេចធ្លោនៃកម្មវិធីសិល្បៈ គឺឈុតខ្លីរឿងយូកែ «ទុក្ខសោកអយុត្តិធម៌របស់នាង Chho Vy» ពោរពេញដោយមនោសញ្ចេតនា។
យោងតាមផែនការ ក្រុមសិល្បៈ Khmer ខេត្តនឹងចេញទៅសម្តែងនៅតាមទីតាំងចំនួន ១០ ដើម្បីបម្រើបងប្អូនជនជាតិ Khmer លើភូមិសាស្ត្រខេត្ត៕
Danh Điệp

Truyền hình



Xem thêm bình luận