ពេលថ្មីៗកន្លងទៅ វត្តជ្រុង Khmer បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ រៀបចំការប្រណាំងទូក.ងខ្នាតតូចអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដោយទាក់ទាញបាន ១៣ ក្រុមចូលរួម រួមមានទាំងអស់ ៩ ក្រុមបុរស និង ៤ ក្រុមនារី មកពីឃុំ Hồ Thị Kỷ និងឃុំ Tân Lộc)។
បណ្តាក្រុមទូកជួបជុំក្វើពិធីបើកការប្រកួត។
បណ្តាក្រុមទូកប្រកួតប្រជែងគ្នាយ៉ាងស្វាហាប់។
បណ្តាក្រុមបានប្រកួតប្រជែងគ្នាយ៉ាងផុលផុស និងស្វិតស្វាញ ក្រោមកម្លាំងស្រែកហ៊ោកញ្ជ្រៀវ លើកទឹកចិត្តរបស់ប្រជាជនយ៉ាងកុះករ។ ការប្រណាំងទូក.ងខ្នាតតូចមិនត្រឹមតែនាំមកនូវបរិយាកាសសប្បាយរីករាយក្នុងឱកាសបុណ្យទានប៉ុណ្ណោះទេ ថែមទាំងរួមចំណែករឹតចំណងសាមគ្គីសហគមន៍ ថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer ទៀតផង។
ភ្ញៀវកិត្តិយសអញ្ជើចូលរួមពិធីបើកវគ្គប្រណាំង។
ក្រោយរយៈពេលប្រគួតជិតពេញមួយថ្ងៃ ក្រុម Đường Đào ដណ្តើមបានពានរង្វាន់ជើងឯក ទាំង ២ ក្រុមតែម្តង គឺក្រុមបុរសនិងក្រុមនារី ព្រមទាំងរង្វាន់ជាទឹកប្រាក់ ៣ លានដុង។
ក្រុមទូកនារីដឿងដាវរីករាយទទួលជ័យជម្នះ។
នេះគឺជាសកម្មភាពដែលត្រូវបានបន្តរក្សាជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យសែនដូនតា ការប្រណាំងបានបង្កើតជាទីលានលេងកម្សាន្តប្រកបដោយភាពបរិសុទ្ធ រីកសាយភាយស្មារតីសាមគ្គីភាព និងថែរក្សាអត្តសញ្ញាណវប្បធម៌ Khmer៕
Danh Điệp

Truyền hình



Xem thêm bình luận