Thứ năm, 22-10-26 05:46:19
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

Báo Cà Mau ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

 ភ្លេងពិណពាទ្យ និងឧបករណ៍តាខេ គឺជាបណ្តាទម្រង់តន្ត្រីនិងឧបករណ៍តន្ត្រីដែលត្រូវការអភិរក្សជាបន្ទាន់។

ក្នុងចំណោមបណ្តាទម្រង់សិល្បៈ គ្រប់បទភ្លេង ចង្វាក់រាំ សំនៀងតន្ត្រី មិនត្រឹមតែជាធាតុផ្សំនៃការសម្តែងប៉ុណ្ណោះទេ ថែមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយភាសា ទ្រឹស្តីតន្ត្រី វប្បធម៌ និងជីវភាពជំនឿសាសនារបស់ជនរួមជាតិ Khmer ទៀតផង។ អាស្រ័យហេតុនេះ ការផ្លាស់ថ្មីវិធីសាស្ត្រឈានទៅរកមហាជន ព្រមទាំងរបៀបរៀបចំតាក់តែងនិងចាត់តាំងសម្តែង គឺជាការចាំបាច់ ប៉ុន្តែចំណុចស្នូលនៃសិល្បៈត្រូវតែថែរក្សាឱ្យបានគង់វង្ស។

លោក Nguyễn Quốc Thanh ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានឱ្យដឹង៖ «ក្នុងកម្មវិធីសម្តែងចម្រៀង របាំ តន្ត្រី និងល្ខោនយូកេ ក្រុមសិល្បៈ Khmer ខេត្តនៅតែយកចិត្តទុកដាក់ប្រើប្រាស់ឧបករណ៍តន្ត្រីប្រពៃណី ជំនួសឱ្យការពឹងផ្អែកលើឧបករណ៍តន្ត្រីអេឡិចត្រូនិច។ នេះហើយជាព្រលឹងដែលបង្កើតឡើងនូវភាពផ្សេងប្លែកដាច់ដោយឡែកនៃសិល្បៈ Khmer»។ តាមប្រសាសន៍របស់លោក ប្រសិនបើគ្រាន់តែផ្លាស់ថ្មីដើម្បីរត់តាមចំណង់ចំណូលចិត្ត សិល្បៈប្រពៃណីអាចនឹងកាន់តែទំនើបជាងមុនអំពីរូបភាព ប៉ុន្តែបែរជាបាត់បង់បន្តិចម្តងៗនូវចំណុចសម្គាល់ដោយឡែក។ ផ្ទុយទៅវិញ នៅពេលចេះនាំយកដង្ហើមសម័យថ្មីចូលទៅក្នុងគ្រឹះនៃប្រពៃណីដ៏រឹងមាំ សិល្បៈ Khmer អាចទាំងជិតស្និទ្ធជាមួយទស្សនិកជននាសម័យបច្ចុប្បន្នផង ថែមទាំងរក្សាបាននូវអត្តសញ្ញាណដើមរបស់ខ្លួនផងដែរ។

ជាក់ស្តែងបង្ហាញឱ្យឃើញថា ល្ខោនយូកេ និងតន្ត្រីបាសាក់ ដែលជាបណ្តាទម្រង់សិល្បៈធ្លាប់មានតួនាទីសំខាន់ក្នុងជីវភាពវប្បធម៌របស់ជនរួមជាតិ Khmer កំពុងប្រឈមមុខហានិភ័យសាបរលាប។ តំបន់វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ធ្លាប់មានក្រុមយូកេចំនួន ២ ក្រុម នៅភូមិ Đường Đào និងភូមិ Cây Khô; វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc មាន ១ ក្រុម, វត្តដូវណាយ (Đầu Nai) ឃុំ Tân Lộc មាន ២ ក្រុម។ ប៉ុន្តែបច្ចុប្បន្ន មានតែក្រុមនៅភូមិ Cây Khô ប៉ុណ្ណោះ ដែលនៅបន្តចូលរួមសម្តែងជាមួយបណ្តាកម្មវិធីសិល្បៈ។

ក្រៅពីនេះ ឧបករណ៍តន្ត្រីប្រពៃណីជាច្រើន ដូចជាខ្លុយពក តាខេ លែងត្រូវបានប្រើប្រាស់ដោយទូលំទូលាយដូចមុនទៀតហើយ និងកំពុងប្រឈមនឹងគ្រោះសាបសូន្យបាត់បង់អ្នកស្នងបន្តវេន។ អ្វីដែលគួរឱ្យព្រួយបារម្ភជាងនេះ គឺចំពោះឧបករណ៍តន្ត្រីដែលទាមទារដំណើរការរៀនសូត្រយូរអង្វែងដូចជាតាខេ ការស្វែងរកអ្នករៀនគឺពិបាកទៅហើយ ក៏ថាឡើយការស្វែងរកអ្នកមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្ហាត់បង្រៀនដើម្បីបន្តវេនរឹតតែពិបាកជាង។ ដូច្នេះហើយ ការថែរក្សាសិល្បៈ Khmer កំពុងជាភារកិច្ចបន្ទាន់។

 សិល្បករ សិល្បការិនីនៃក្រុមសិល្បៈ Khmer ខេត្ត សម្តែងឈុតឆាកល្ខោនយូកេ។

ទិសដៅមួយក្នុងចំណោមទិសដៅផ្សេងៗដទៃទៀតដែលកំពុងយកចិត្តទុកដាក់ គឺនាំយកការងារអភិរក្សចេញផុតពីក្របខ័ណ្ឌនៃឆាកសម្តែងអាជីព ដើម្បីវិលត្រឡប់ទៅរកសហគមន៍វិញ។ បណ្តាការពិសោធន៍ ចំណេះដឹងអំពីល្ខោនយូកេ តន្ត្រីប្រជាប្រិយជាតិ ដែលបានស្រូបយកពីបណ្តាសាលាវប្បធម៌សិល្បៈនៅខេត្ត Trà Vinh ត្រូវបានអនុវត្តក្នុងការងារតាក់តែងនិងសម្តែងនៅ Cà Mau។ បណ្តារឿងល្ខោនយូកេក៏ត្រូវបានរួមបញ្ចូលទៅក្នុងកម្មវិធីសិល្បៈចល័ត ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋនៅតំបន់ជនបទផងដែរ។

លោក Hữu Trung ប្រធានគណៈសិល្បៈ Khmer ខេត្ត បានចែករំលែកថា៖ «ដើម្បីកុំឱ្យសិល្បៈ Khmer ត្រឹមតែត្រូវបាន “រក្សាទុក” ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចអភិវឌ្ឍក្នុងយុគសម័យថ្មីទៀតនោះ ការអភិរក្សគប្បីត្រូវបានពិនិត្យមើលពីជ្រុងនៃការអភិវឌ្ឍធនធានមនុស្សផងដែរ។ ជាបឋម ចាំបាច់ត្រូវពង្រឹងកម្លាំងធ្វើសិល្បៈអាជីពរបស់ខេត្ត ចាប់ពីជួរអ្នកនិពន្ធ អ្នកដឹកនាំរៀបចំសម្តែង រហូតដល់អ្នកធ្វើការងារជំនាញ និងសិល្បករចំណានដែលយល់ដឹងច្បាស់ពីបណ្តាទម្រង់តន្ត្រីប្រពៃណី។ ទន្ទឹមនឹងនោះ នៅតាមបណ្តាភូមិភាគដែលមានជនរួមជាតិ Khmer រស់នៅកុះករ គប្បីបង្កើតក្លឹបសិល្បៈប្រជាប្រិយជាបណ្តើរៗ បង្កលក្ខណៈអំពីឧបករណ៍តន្ត្រី ទីកន្លែងហ្វឹកហាត់ និងមានបណ្តាថ្នាក់បង្ហាត់បង្រៀនសមស្របសម្រាប់ក្លឹប។ ជាពិសេស ត្រូវរៀបចំជាប្រចាំនូវមហោស្រព ការប្រឡង និងការប្រគំសម្តែង។ នេះមិនត្រឹមតែជាកន្លែងសម្តែងប៉ុណ្ណោះទេ ថែមទាំងជាបរិយាកាសដើម្បីឱ្យអ្នកស្រឡាញ់ខាងវិស័យសិល្បៈ Khmer បានជួបជុំ សិក្សារៀនសូត្រ និងស្វែងរកកម្លាំងជំរុញទឹកចិត្តបន្ថែមទៀតដើម្បីបន្តចំណងចំណូលចិត្តរបស់រៀងខ្លួន»៕

Lam Khánh

 

 

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។