នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ទិដ្ឋភាពវត្តខ្វែងដង្ហិត (Đìa Muồng) ក្នុងបណ្តាថ្ងៃជិតដល់បុណ្យសែនដូនតា ពុទ្ធបរិស័ទមកពីគ្រប់ទិសទីអញ្ជើញមកធ្វើបុណ្យ និងបំពេញពិធីកិច្ចសាសនានិយមតាមប្រពៃណី។
វត្តត្រូវបានចាប់ផ្តើមកសាងឡើងនៅខែវិច្ឆិកា ឆ្នាំ ១៩៥៦ ក្នុងបរិបទដែលរដ្ឋអំណាច Ngô Đình Diệm អនុវត្តគោលនយោបាយ «ប្រមូលប្រជាជនបង្កើតភូមិស្រុក»។ យោងតាមឯកសាររបស់មូភូមិភាគ វត្តនេះត្រូវបានរណសិរ្សសហវៀតចលនាបង្កើតឡើង ដើម្បីធ្វើជាទីកន្លែងប្រណិបត្តិសាសនា និងជាបង្អែកផ្លូវចិត្តដ៏រឹងមាំសម្រាប់បងប្អូនជនរួមជាតិ Khmer ផងដែរ។
ព្រះឧបជ្ឈាយ៍ Tăng Nê នាពេលនោះជាអនុប្រធានរណសិរ្សសហ Việt ព្រមទាំងជាអនុប្រធានក្រុមប្រឹក្សាវិន័យព្រះពុទ្ធសាសនា Khmer Nam Bộ ផងដែរ បានដឹកនាំរៀបចំការកសាងវត្តដោយផ្ទាល់។ ដើម្បីមានទីធ្លាកសាងវត្ត ប្រជាជននៅភូមិភាគបានស្ម័គ្រចិត្តបរិច្ចាគដីធ្លី។ ជាក់ស្តែងដូចជា ឧបាសិកា Huỳnh Thị Cúc បរិច្ចាគដី ៤ កុង, ឧបាសក Lý Phêm បរិច្ចាគដី ១៣ កុង ព្រមទាំងឧបាសក Nguyễn Văn Thại បរិច្ចាគ ៣ ចំនួនកុងផងដែរ។
ក្នុងបណ្តាឆ្នាំកើតសង្គ្រាម វត្តខ្វែងដង្ហិត (Đìa Muồng) ជាទីកន្លែងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយជីវភាពរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនជនរួមជាតិ Khmer នៅភូមិភាគទៀតផង។ ចាប់តាំងពីកកើតឡើងរហូតមកទល់បច្ចុប្បន្ន វត្តបានឆ្លងកាត់ព្រះចៅអធិការប្រកបដោយព្រះទ័យលះបង់ចំនួន ៤ ជំនាន់ផងដែរ៖ ព្រះតេជគុណ Danh Mích (១៩៥៨-១៩៦០), ព្រះតេជគុណ Lâm Nuôl (១៩៦០-១៩៦៤), ព្រះតេជគុណ Danh Sêm (១៩៦៤-១៩៧៥) និងព្រះឧបជ្ឈាយ៍ Lý Samuth (ពីឆ្នាំ ១៩៧៥ មកទល់បច្ចុប្បន្ន)។ ឆ្លងកាត់ដំណាក់កាលជាច្រើន ព្រះចៅអធិការគ្រប់ព្រះអង្គ តែងតែថែរក្សាយ៉ាងខ្ជាប់ខ្ជួននូវការប្រណិបត្តិព្រះពុទ្ធសាសនាថេរវាទ Khmer ផង និងចលនាពុទ្ធបរិស័ទឱ្យសាមគ្គី រួមកម្លាំងកសាងស្រុកកំណើតផងដែរ។

ពុទ្ធបរិស័ទជួបជុំគ្នានមស្ការព្រះរតនត្រ័យ និងដោយសទ្ធាជ្រះថ្លាវេរប្រគេនចង្ហាន់ដល់ព្រះសង្ឃផងដែរ។
ជិតកន្លះសតវត្សរ៍ផ្សារភ្ជាប់ជាមួយវត្ត ព្រះឧបជ្ឈាយ៍ Lý Samuth បានរំលឹកឡើងវិញនូវបណ្តាឆ្នាំខែនាសម័យសង្គ្រាមដ៏កាចសាហាវថា ព្រះសង្ឃ ក៏ដូចជាបងប្អូនពុទ្ធបរិស័ទទាំងឡាយនៅទីនេះ តែងអង់អាចក្លាហានចូលរួមតស៊ូប្រឆាំងនឹងពួកឈ្លានពាន ដើម្បីដណ្តើមឯករាជ្យជាតិ។ លុះដល់សម័យសន្តិភាព ប្រជាជននៅទីនេះនៅតែបន្តយ៉ាងស្ងាត់ស្ងៀមរួមចំណែកក្នុងការអភិវឌ្ឍស្រុកកំណើត និងប្រទេសជាតិ។
ផ្តើមពីវត្តអារាមមួយដែលបានកកើតឡើងក្នុងដំណាក់កាលសង្គ្រាម វត្តខ្វែងដង្ហិត (Đìa Muồng) នាពេលសព្វថ្ងៃនេះ នៅតែរក្សាទុកនូវរឿងរ៉ាវជាច្រើនអំពីសម័យកាលតស៊ូដ៏អង់អាចក្លាហានរបស់ព្រះសង្ឃ ពុទ្ធបរិស័ទ និងបងប្អូនជនរួមជាតិ Khmer។ នោះក៏ជាចំណែកមួយនៃការចងចាំរបស់តំបន់ដែនដី Phước Long ផងដែរសម្រាប់ក្នុងដំណើរការកសាង និងអភិវឌ្ឍស្រុកទេស៕
Thạch Đờ Ni

Truyền hình



Xem thêm bình luận