Chủ nhật, 22-11-26 20:47:55
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ត្រៀមឱ្យរដូវបុណ្យអកអំបុកសំពះព្រះខែ

Báo Cà Mau ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាវត្តខ្មែរក្នុងខេត្តកាម៉ាវ បរិយាកាសហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ឱ្យការណាំងទូក ងឱកាសបុណ្យអកអំបុកសំពះព្រះខែបានប្រព្រឹត្តទៅយ៉ាងសកម្ម និងអ៊ូអរផងដែរ។

 ទូក ងវត្តសិរីមង្គលជ្រុងខ្មែរត្រូវបានកែជួសជុលជិតរួចរាល់ហើយដែរ ដើម្បីទាន់ពេលចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់។

ដើម្បីត្រៀមចូលរួមការប្រណាំងទូក.ងបើកទូលាយនៅទីក្រុងកឹនធើឆ្នាំ ២០២៦ វត្តសិរីមង្គលជ្រុងខ្មែរ ឃុំហូធីគី ក៏បានកែជួសជុលទូក ងចាស់ឡើងវិញមួយគ្រឿងដែលស្ទើរតែថ្មីទាំងស្រុងសម្រាប់ក្រុមបុរស។ ទូកនេះត្រូវបានជួសជុលតាមទម្រង់ទូកដែលមិនប្រើដងសន្ទូចដូចពីមុននោះទេ ដោយមានប្រវែង ៣៥ ម៉ែត្រ និងអាចផ្ទុកកីឡាករបានចំនួន ៦៧ នាក់។

លោក ហ៊ឺវថ ប្រធានក្រុមទូក.ងវត្តជ្រុងខ្មែរ បានរៀបរាប់ថា៖ “ដោយមានការអនុញ្ញាតពីគណៈកម្មការវត្ត ក្រុមយើងខ្ញុំក៏បានដំណើរការជួសជុលទូក.ងចាស់ ដោយប្រើប្រាស់បន្ទះក្តារដែលនៅល្អៗដើម្បីប្រឹតសំចៃថវិកាខ្លះ”។

 ក្រុមកីឡាករទូក.ងវត្តជ្រុងខ្មែរ ឃុំហូធីគី ខិតខំហ្វឹកហាត់ដើម្បីទទួលបានស្នាដៃខ្ពស់ក្នុងការប្រគួតឆ្នាំនេះ។

ព្រមជាមួយការវិនិយោគលើទូក វត្តក៏បានបង្កើតគណៈចាត់តាំង បែងចែកភារកិច្ចឱ្យប្រធានក្រុមប្រមូលផ្តុំកីឡាករ រៀបចំកម្លាំងបម្រុង និងកសាងផែនការដើម្បីហ្វឹកហាត់។ ចំណុចពិសេសសម្រាប់រដូវកាលប្រកួតឆ្នាំនេះ គឺកីឡាករនឹងហ្វឹកហាត់តាមចង្វាក់អុំដែលសមស្របនឹងលក្ខណៈពិសេសនៃទូកបែបទម្រង់ថ្មីផងដែរ។

ចំណែកនៅនៅវត្តវង្សស្រង់ក្របីឃ្លៀច ឃុំតឹនឡុក ឆ្នាំនេះក្រុមក៏ទទួលបានការវិនិយោគបោះថ្មី ដើម្បីចូលរួមការប្រណាំងទូក ងបុណ្យអកអំបុកសំពះព្រះខែនៅខេត្តវិញឡុង។ ព្រះតេជគុណ ឡឹមសឺន ព្រះចៅអធិការវត្ត មានសង្ឃដីកាថា៖ ក្រៅពីឆ្ពោះទៅរកគោលដៅទទួលបានស្នាដៃ ការចូលរួមប្រកួតក៏ជាទំនួលខុសត្រូវក្នុងការថែរក្សាអភិរក្សវប្បធម៌ រួមចំណែកផ្សព្វផ្សាយ ការពារ និងលើកកម្ពស់វិស័យកីឡាប្រពៃណីរបស់ជនរួមជាតិខ្មែរផងដែរ។

ដើម្បីបោះបានជាទូក ងពេញតួអង្គ ជាងបោះ និងអ្នកជំនួយការងារតែងផ្ចិតផ្ចង់គ្រប់រាល់ដំណាក់កាល។

រៀងរាល់រដូវប្រណាំងនីមួយៗ ស្មារតីប្រកួតប្រជែងដោយមានការតាំងចិត្តខ្ពស់របស់កីឡាករបាននាំមកនូវបរិយាកាសអ៊ូអរ សប្បាយរីករាយសម្រាប់បុណ្យអកអំបុកផងដែរ។ ចំពោះជនរួមជាតិខ្មែរណាមបូនិយាយរួម និងខេត្តកាម៉ាវនិយាយដោយឡែក ទូក​​ ងមិនត្រឹមតែជាមធ្យោបាយប្រកួតកីឡាធម្មតាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវអត្ថន័យជានិមិត្តរូបនៃកម្លាំងកាយចិត្ត ស្មារតីសាមគ្គីភាព និងមោទនភាពរបស់សហគមន៍ទៀតផង៕

អត្ថបទនិងរូប៖ ចន្តា

 

 

 

 

ពណ៌សម្បុរនៃវប្បធម៌ខ្មែរ

នៅឃុំតឹនឡុក វត្តវង្សស្រង់ក្របីឃ្លៀច មិនត្រឹមជាមណ្ឌលជីវភាពខាងជំនឿសាសនារបស់បងប្អូនជនរួមជាតិខ្មែរណាមបូប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងកត់ត្រានូវប្រពៃណីប្រយុទ្ធតស៊ូ និងធ្វើបដិវត្តន៍យ៉ាងអង់អាចក្លាហានផងដែរ។ ឆ្លងកាត់រយៈពេលជាងមួយសតវត្សរ៍នៃការបង្កបង្កើត និងរីកចម្រើន វត្តនេះនៅតែបន្តរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌យ៉ាងខ្ជាប់ខ្ជួន រួមចំណែកក្លាយជាទីបង្អែកផ្លូវចិត្ត និងជាមោទនភាពរបស់សហគមន៍ជនជាតិខ្មែរទាំងឡាយនៅទីនេះទៀតផង។

រក្សាប្រភពសិល្បៈប្រពៃណី

នៅភូមិភ្នៀត ឃុំហូធីគី ក្បាច់រាំ សំនៀងច្រៀង និងតន្ត្រីប្រពៃណីរបស់ជនរួមជាតិខ្មែរ គឺនៅតែបានថែរក្សា និងបន្តវេនតាមរយៈថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ អ្នកជំនាន់មុនកំពុងព្យាយាមអត់ធ្មត់ក្នុងការផ្ទេរចំណេះដឹងដ៏មានតម្លៃនៃវប្បធម៌ជនជាតិទៅឱ្យយុវជនជំនាន់ក្រោយ។

ត្រៀមឱ្យរដូវបុណ្យអកអំបុកសំពះព្រះខែ

ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាវត្តខ្មែរក្នុងខេត្តកាម៉ាវ បរិយាកាសហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ឱ្យការណាំងទូក.ងឱកាសបុណ្យអកអំបុកសំពះព្រះខែបានប្រព្រឹត្តទៅយ៉ាងសកម្ម និងអ៊ូអរផងដែរ។

ទម្លាប់បូជា ក្វាងកុង របស់ជនជាតិចិន

ទំនៀមទម្លាប់បូជា ក្វាងថាញ់ដេគ្វឹង - ហៅម្យ៉ាងទៀតថា ក្វាងកុង ជាលក្ខណៈប្រពៃនៃវប្បធម៌ជំនឿរបស់សហគមន៍ជនជាតិចិន ដែលបង្ហាញពីក្តីប្រាថ្នាសេចក្តីសុខសាន្ត និងការបួងសួងសុំឱ្យរកស៊ីមានបាន និងមានលាភមានជ័យ។

កាម៉ាវនឹងមានចាត់តាំងពីធីប្រណាំងទូក.ងថ្នាក់ខេត្តក្នុងឆ្នាំ ២០២៧

ខេត្តកាម៉ាវមានទិសដៅរៀបចំការប្រណាំងទូក.ងថ្នាក់ខេត្តចាប់ក្នុងឆ្នាំ ២០២៧ ក្នុងគោលបំណងដើម្បីអភិរក្សវប្បធម៌ខ្មែរ ព្រមទាំងបង្កើតបានជាផលិតផលវប្បធម៌ - ទេសចរណ៍លក្ខណៈពិសេស ដើម្បីផ្សព្វផ្សាយរូបភាពទឹកដី និងប្រជាជនកាម៉ាវ។

អឹកធឹកនៃខ្សែទឹកប្រណាំងទូក.ងខ្នាតតូច

ពេលថ្មីៗកន្លងទៅ វត្តជ្រុង Khmer បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ រៀបចំការប្រណាំងទូក.ងខ្នាតតូចអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដោយទាក់ទាញបាន ១៣ ក្រុមចូលរួម រួមមានទាំងអស់ ៩ ក្រុមបុរស និង ៤ ក្រុមនារី មកពីឃុំ Hồ Thị Kỷ និងឃុំ Tân Lộc)។

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។