Chủ nhật, 22-11-26 20:48:10
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពណ៌សម្បុរនៃវប្បធម៌ខ្មែរ

Báo Cà Mau នៅឃុំតឹនឡុក វត្តវង្សស្រង់ក្របីឃ្លៀច មិនត្រឹមជាមណ្ឌលជីវភាពខាងជំនឿសាសនារបស់បងប្អូនជនរួមជាតិខ្មែរណាមបូប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងកត់ត្រានូវប្រពៃណីប្រយុទ្ធតស៊ូ និងធ្វើបដិវត្តន៍យ៉ាងអង់អាចក្លាហានផងដែរ។ ឆ្លងកាត់រយៈពេលជាងមួយសតវត្សរ៍នៃការបង្កបង្កើត និងរីកចម្រើន វត្តនេះនៅតែបន្តរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌យ៉ាងខ្ជាប់ខ្ជួន រួមចំណែកក្លាយជាទីបង្អែកផ្លូវចិត្ត និងជាមោទនភាពរបស់សហគមន៍ជនជាតិខ្មែរទាំងឡាយនៅទីនេះទៀតផង។

វត្តក្របីឃ្លៀចបន្តហ្វឹកហាត់ និងបង្រៀនភ្លេងស្គរធំដល់ប្អូនៗកុមារ។

កសាងក្នុងឆ្នាំ ១៩២២ វត្តសិរីមានជ័យវង្សស្រង់ក្របីឃ្លៀច ប្រកបដោយស្ថាបត្យកម្មព្រះពុទ្ធសាសនាថេរវាទខ្មែរយ៉ាងជ្រាលជ្រៅ។ ឆ្នាំ ១៩៥៨ វត្តត្រូវបានប្តូរទីតាំងមកកន្លែងនាពេលបច្ចុប្បន្នភូមិលេខ៧ ឃុំតឹនឡុកនេះឯង។ ក្នុងសម័យតស៊ូប្រយុទ្ធតតាំងសង្គ្រាមទាំងពីរលើក ទីនេះធ្លាប់ជាមូលដ្ឋានធ្វើបដិវត្តន៍ ផ្តល់ទីជម្រក ចិញ្ចឹមកម្មាភិបាលធ្វើបដិវត្តន៍ រួមចំណែកក្នុងការចលនាតស៊ូរបស់ភូមិភាគផងដែរ។

ជាប់ទាក់ទងនឹងប្រពៃណីនេះគឺ ព្រះឧបជ្ឈាយ៍ វិរបុព្វជិតពលី ហ៊ឺវញ៉ែម (១៩២៩-១៩៦៦) ជាអតីតចៅអធិការវត្ត ដែលជាព្រះសង្ឃស្នេហាជាតិដ៏លេចធ្លោមួយអង្គនៃព្រះពុទ្ធសាសនាថេរវាទខ្មែរខេត្តកាម៉ាវ។ ព្រះអង្គធ្លាប់កាន់តំណែងជាអនុប្រធានរណសិរ្សរំដោះជាតិតំបន់ភាគនិរតី មានការរួមចំណែកជាច្រើនដល់បុព្វហេតុនៃការសាមគ្គីជាតិ និងបានពលីជីវិតយ៉ាងអង់អាចក្លាហានក្នុងឆ្នាំ ១៩៦៦។ ឆ្នាំ ២០១៧ វត្តក្របីឃ្លៀចត្រូវបានដាក់ចូលបញ្ជីបេតិកភណ្ឌប្រវត្តិសាស្ត្រថ្នាក់ជាតិ។

ពង្រីកប្រពៃណីស្នេហាជាតិរបស់យុទ្ធជនជំនាន់មុនៗ វត្តអារាមសព្វថ្ងៃបន្តអប់រំជនរួមជាតិខាងស្មារតីសាមគ្គី ឧស្សាហ៍ព្យាយាមពលកម្ម សិក្សារៀនសូត្រ ដើម្បីឈានឡើងក្នុងជីវភាពរស់នៅ ព្រមទាំងថែរក្សា តម្លៃវប្បធម៌ប្រពៃណីខ្មែរសម្រាប់បញ្ញវន្តជំនាន់ក្រោយ។ ព្រះតេជគុណ ឡឹមសឺន ចៅអធិការវត្តក្របីឃ្លៀច មានសង្ឃដីកាថា៖ “វត្តក្របីឃ្លៀចនាពេលបច្ចុប្បន្នជាទីបង្អែកផ្លូវចិត្ត រួមចំណែកអប់រំព្រះសង្ឃ ពុទ្ធបរិស័ទ និងជនរួមជាតិខ្មែរអំពីស្មារតីស្រឡាញ់ស្រុកកំណើត ប្រទេសជាតិ ព្រមទាំងជំរុញទឹកចិត្តបងប្អូនឱ្យខិតខំប្រឹងប្រែងពលកម្ម សិក្សារៀនសូត្រ ពង្រីកស្មារតីម្ចាស់ការ ពឹងលើខ្លួនឯង ឈានឡើងកសាងជីវភាពរស់អោយកាន់តែប្រសើរឡើង។ ជាមួយគ្នានោះ វត្តតែងយកចិត្តទុកដាក់ថែរក្សា បង្កើនតម្លៃវប្បធម៌ប្រពៃណី អភិរក្សអត្តសញ្ញាណវប្បធម៌ខ្មែរណាមបូឆ្លងកាត់គ្រប់បណ្តាជំនាន់”។

ក្នុងនោះ សិល្បៈភ្លេងស្គរធំជាលក្ខណៈវប្បធម៌ដែលសហគមន៍ខ្មែរនៅភូមិភាគខិតខំបន្តថែរក្សាក្នុងឱកាសបុណ្យទានផ្សេងៗ មិនត្រឹមតែបង្កើតបរិយាកាសឱឡារិក រស់រវើកប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីជីវភាពជំនឿផ្លូវចិត្តដ៏សម្បូរបែបរបស់បងប្អូនជនរួមជាតិទៀតផង។

ពុទ្ធបរិស័ទចូលវត្តប្រារព្ធពិធីដាក់ទូ ងដើម្បីចូលរួមប្រគួតថ្ងៃបុណ្យអកអំបុក សំពះព្រះខែ ឆ្នាំ២០២៦។

ក្រុមភ្លេងស្គរធំភូមិលេខ៧ មានការចូលរួមរបស់សមាជិកវ័យក្មេងជាច្រើនរូប។ ប្អូន យ័ញមិញញី នៅភូមិលេខ៧ បានរៀបរាប់ថា៖ “កូនសប្បាយចិត្តខ្លាំងណាស់ពេលបានវាយស្គរធំ និងចូលរួមក្រមវង់ភ្លេងស្គរធំ”។ ប្អូន ផាមវីទ្រិញ ក៏ប្រាថ្នាចង់បានចូលរួមក្នុងក្រុមសិល្បៈខ្មែរនៅពេលដែលខ្លួនធំដឹងក្តីផងដែរ។

តាំងពីប្រពៃណីបដិវត្តន៍ដ៏អង់អាចក្លាហានរហូតដល់សកម្មភាពនៃការអភិរក្សវប្បធម៌ដូចសព្វថ្ងៃនេះ វត្តក្របីឃ្លៀចកំពុងបន្តតភ្ជាប់ខ្សែចរន្តស្នេហាជាតិ ស្មារតីសាមគ្គី និងមោទនភាពជាតិ។ តម្លៃទាំងឡាយដែលបានបណ្តុះបណ្តាលឆ្លងកាត់ច្រើនជំនាន់មិនត្រឹមជាទ្រព្យសម្បត្តិខាងផ្លូវចិត្តដ៏ថ្លៃថ្នូររបស់ជនរួមជាតិខ្មែរតឹនឡុកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកធ្វើឱ្យវប្បធម៌វៀតណាមកាន់តែសម្បូរបែបថែមទៀតផង៕

អត្ថបទនិងរូប៖ ឡងភឿង

 

ពណ៌សម្បុរនៃវប្បធម៌ខ្មែរ

នៅឃុំតឹនឡុក វត្តវង្សស្រង់ក្របីឃ្លៀច មិនត្រឹមជាមណ្ឌលជីវភាពខាងជំនឿសាសនារបស់បងប្អូនជនរួមជាតិខ្មែរណាមបូប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងកត់ត្រានូវប្រពៃណីប្រយុទ្ធតស៊ូ និងធ្វើបដិវត្តន៍យ៉ាងអង់អាចក្លាហានផងដែរ។ ឆ្លងកាត់រយៈពេលជាងមួយសតវត្សរ៍នៃការបង្កបង្កើត និងរីកចម្រើន វត្តនេះនៅតែបន្តរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌យ៉ាងខ្ជាប់ខ្ជួន រួមចំណែកក្លាយជាទីបង្អែកផ្លូវចិត្ត និងជាមោទនភាពរបស់សហគមន៍ជនជាតិខ្មែរទាំងឡាយនៅទីនេះទៀតផង។

រក្សាប្រភពសិល្បៈប្រពៃណី

នៅភូមិភ្នៀត ឃុំហូធីគី ក្បាច់រាំ សំនៀងច្រៀង និងតន្ត្រីប្រពៃណីរបស់ជនរួមជាតិខ្មែរ គឺនៅតែបានថែរក្សា និងបន្តវេនតាមរយៈថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ អ្នកជំនាន់មុនកំពុងព្យាយាមអត់ធ្មត់ក្នុងការផ្ទេរចំណេះដឹងដ៏មានតម្លៃនៃវប្បធម៌ជនជាតិទៅឱ្យយុវជនជំនាន់ក្រោយ។

ត្រៀមឱ្យរដូវបុណ្យអកអំបុកសំពះព្រះខែ

ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាវត្តខ្មែរក្នុងខេត្តកាម៉ាវ បរិយាកាសហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ឱ្យការណាំងទូក.ងឱកាសបុណ្យអកអំបុកសំពះព្រះខែបានប្រព្រឹត្តទៅយ៉ាងសកម្ម និងអ៊ូអរផងដែរ។

ទម្លាប់បូជា ក្វាងកុង របស់ជនជាតិចិន

ទំនៀមទម្លាប់បូជា ក្វាងថាញ់ដេគ្វឹង - ហៅម្យ៉ាងទៀតថា ក្វាងកុង ជាលក្ខណៈប្រពៃនៃវប្បធម៌ជំនឿរបស់សហគមន៍ជនជាតិចិន ដែលបង្ហាញពីក្តីប្រាថ្នាសេចក្តីសុខសាន្ត និងការបួងសួងសុំឱ្យរកស៊ីមានបាន និងមានលាភមានជ័យ។

កាម៉ាវនឹងមានចាត់តាំងពីធីប្រណាំងទូក.ងថ្នាក់ខេត្តក្នុងឆ្នាំ ២០២៧

ខេត្តកាម៉ាវមានទិសដៅរៀបចំការប្រណាំងទូក.ងថ្នាក់ខេត្តចាប់ក្នុងឆ្នាំ ២០២៧ ក្នុងគោលបំណងដើម្បីអភិរក្សវប្បធម៌ខ្មែរ ព្រមទាំងបង្កើតបានជាផលិតផលវប្បធម៌ - ទេសចរណ៍លក្ខណៈពិសេស ដើម្បីផ្សព្វផ្សាយរូបភាពទឹកដី និងប្រជាជនកាម៉ាវ។

អឹកធឹកនៃខ្សែទឹកប្រណាំងទូក.ងខ្នាតតូច

ពេលថ្មីៗកន្លងទៅ វត្តជ្រុង Khmer បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ រៀបចំការប្រណាំងទូក.ងខ្នាតតូចអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដោយទាក់ទាញបាន ១៣ ក្រុមចូលរួម រួមមានទាំងអស់ ៩ ក្រុមបុរស និង ៤ ក្រុមនារី មកពីឃុំ Hồ Thị Kỷ និងឃុំ Tân Lộc)។

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។