Thứ tư, 21-10-26 06:27:55
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

Báo Cà Mau បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

 ក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យសែនដូនតា ចាប់ពីព្រលឹមស្រាងៗ គ្រប់ផ្ទះសុទ្ធតែរៀបចំបាយស្ពក នំចំណី ផ្លែឈើ និងភ្ញីផ្កា ដើម្បីសែនជូនវិញ្ញាណក្ខន្ធបុព្វការីជន ជីដូនជីតារបស់ខ្លួនផងដែរ។

ថ្ងៃចុងក្រោយនៃពិធីបុណ្យដែលត្រូវបានបញ្ចប់ដោយពិធីសែនជូនដូនតា ប្រារព្ធឡើងយ៉ាងមហោឡារិកនៅតាមគ្រួសារនីមួយៗ។ ចាប់ពីព្រលឹមស្រាងៗ អាសនៈបុព្វការីជនត្រូវបានរៀបចំតុបតែងយ៉ាងសមរម្យ រៀបចំដង្វាយសែន រួមមាន៖ ភ្ញីផ្កា បាយស្ពក នំចំណី និងផ្លែឈើគ្រប់មុខ។ បណ្តាសមាជិកគ្រួសារជួបជុំគ្នាយ៉ាងកុះករ អុជធូបបួងសួង រំលឹកគុណជីដូនជីតា និងបុព្វការីជនដែលបានអញ្ជើញមកទទួលដឹងឮនូវទឹកចិត្តកតញ្ញូ និងការបួងសួងសុំឱ្យបុព្វការីជនតាមជួយបីបាច់ថែរក្សាកូនចៅឱ្យជួបតែក្រីសុខ ក្តីចម្រើនគ្រប់ប្រការ ហើយអាកាសធាតុអំណោយផល និងទទួលបានរដូវកាលប្រមូលផលពេញបរិបូណ៌។

 កូនចៅនាំគ្នាប្រារព្ធពិធីសែនជូនដូនតា។

បន្ទាប់មក គឺពិធីបណ្តែតទូកក្បូនដែលធ្វើពីដើមចេក ឬឧបករផ្សេងៗ។ ទូកតូចមួយត្រូវបានតុបតែងមានទង់ពណ៌ជាដើម ខាងក្នុងមានវេចខ្ចប់អង្ករ អំបិល នំ ផ្លែឈើបន្តិចបន្តួច ព្រមទាំងបណ្តាវត្ថុប្រើប្រាស់ជានិមិត្តរូប ហើយក៏ត្រូវបានបណ្តែតថ្នមៗឱ្យរសាត់តាមខ្សែទឹក ដែលបង្កប់អត្ថន័យជូនវិញ្ញាណក្ខន្ធបុព្វការីជនវិលត្រឡប់ទៅកាន់សុគតិភពវិញ ព្រមទាំងបណ្តេញឧបទ្រពចង្រៃនៃឆ្នាំចាស់ចោលផងដែរ។

លោក Hữu Sếp នៅភូមិ Đường Đào ឃុំ Hồ Thị Kỷ បានចែករំលែកថា៖ «បុណ្យសែនដូនតាឆ្នាំនេះប្រព្រឹត្តទៅយ៉ាងកក់ក្តៅ។ កូនចៅនៅឆ្ងាយបានវិលត្រឡប់មកជួបជុំគ្នាយ៉ាងកុះករ គ្រួសារបានរៀបចំយ៉ាងឱឡារឹកនៃពីធីកិច្ចសែនព្រេននៅតាមវត្តនិងនៅផ្ទះ បំពេញបានយ៉ាងពេញលេញនូវភាពកតញ្ញូតាធម៌ចំពោះជីដូនជីតា និងអ្នកមានគុណរបស់ខ្លួន»។

 បណ្តាទូកក្បូនដែលត្រូវបានបណ្តែតឱ្យរសាត់តាមខ្សែទឹក បង្កប់អត្ថន័យគឺជូនវិញ្ញាណក្ខន្ធបុព្វការីជនវិលត្រឡប់ទៅកាន់សុគតិភពវិញ។

បុណ្យសែនដូនតា គឺជាការរួមផ្សំរវាងពុទ្ធឱវាទ និងជំនឿសែនព្រេនគោរពបូជាជីដូនជីតា បុព្វការីជន ស្តែងចេញយ៉ាងជ្រាលជ្រៅនូវសីលធម៌ «ផឹកទឹកនឹកប្រភព»។ បញ្ចប់រដូវបុណ្យប្រកបដោយភាពសប្បាយរីករាយ កក់ក្តៅ ក្រោមការយកចិត្តទុកដាក់របស់បក្ស រដ្ឋ និងសេចក្តីស្រឡាញ់រាប់អានចងសម្ព័ន្ធភាពក្នុងសហគមន៍ បងប្អូនជនរួមជាតិ Khmer កាន់តែមានកម្លាំងចិត្ត រីករាយឈានចូលរដូវពលកម្មផលិត ដើម្បីបន្តកសាងជីវភាពឱ្យកាន់តែរីកចម្រើនថែមទៀត៕

Chanh Đa

 

 

 

 

 

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។