Thứ hai, 23-11-26 00:39:40
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

Báo Cà Mau បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

សិប្បករ Hữu Bận ជាមួយទីអាសនៈរបស់គ្រូដើមនៅផ្ទះរបស់ខ្លួន។

ខេត្ត Cà Mau មានបេតិកភណ្ឌវប្បធម៌អរូបីចំនួន ៨ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីជាតិ៖ សិល្បៈតន្ត្រីចំរៀងប្រជាប្រិយ Việt Nam Nam Bộ (đờn ca tài tử); ភ្លេងស្គរធំរបស់ Khmer; របរដាក់បង្គងឃ្មុំ; របរផលិតក្តាមប្រៃ; របរធ្វើបង្គាគ្រាម; របរផលិតអំបិល; ពិធីបុណ្យ Nghin Ông Sông Đốc; និងពិធីបុណ្យថ្វាយលោកយាយទេព  Thuỷ Long។ ក្នុងនោះ សិល្បៈចំរៀងប្រជាប្រិយ Việt Nam Nam Bộ (đờn ca tài tử) ត្រូវបានចុះបញ្ជីដោយអង្គការ UNESCO ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិផងដែរ។

ទោះជាយ៉ាងណាក្តី ទន្ទឹមជាមួយតម្លៃដែលត្រូវបានបញ្ជាក់ បេតិកភណ្ឌជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃការសាបរលាបដោយសារតែចំនួនអ្នកអនុវត្តមានតិចតួច និងអាយុចាស់ជរា។ សិប្បករឆ្នើម​ Lê Văn Tố ដែលជាអ្នកបានសាភ្ជាប់ជាមួយចំរៀង đờn ca tài tử ឥឡូវនេះមានអាយុជាង ៨០ ឆ្នាំហើយ។ ចំណែកសិប្បករ Trần Văn Nhì (Út Nhì ឃុំ Nguyễn Phích) ព្រមតាំងសិល្បករភ្លេងស្គរធំ Hữu Bận​ ឃុំ Tân Lộc ក៏ជាអ្នកដែលមានអាយុជាង ៧០ ឆ្នាំហើយដែរ។ ដូច្នេះ ការការពារ និងបង្រៀនអំពីការអនុវត្តបេតិកភណ្ឌទាំងនេះ គឺជាការលំបាកខ្លាំង និងជាបន្ទាន់បំផុត។

ការពិតនេះបានបង្ហាញពីតម្រូវការជាបន្ទាន់សម្រាប់ការអភិរក្ស ជាពិសេសក្នុងការបង្រៀន និងការកសាងមនុស្សជំនាន់ក្រោយឱ្យស្នងបន្ត។ នៅខេត្ត Cà Mau ដំណោះស្រាយជាច្រើនត្រូវបានអនុវត្តដើម្បីគាំទ្រ និងលើកតម្កើងកងកម្លាំងសិប្បករ និងអ្នកដែលបានចូលរួមអនុវត្ត។

អ្នកយកឃុំ ស៊ីឃ្មុំដើម្បីត្រៀមសែនអារក្សព្រៃ។

ដូច្នេះ ខេត្តបានដឹកនាំភ្នាក់ងារជំនាញឱ្យជួយសិប្បករចំនួន ២៥ នាក់ក្នុងការរៀបចំឯកសារសម្រាប់ការពិចារណាផ្តល់គិត្តិនាមជាសិប្បករប្រជាជន និងសិប្បករឆ្នើមក្នុងវិស័យចំរៀងប្រជាប្រិយដើនកាតៃទឺ​ភ្លេងស្គរធំ របរដាក់បង្គងឃ្មុំ និងរបរផលិតបង្គាគ្រាម។ បន្ទាប់ពីការពិនិត្យឡើងវិញ ក្រុមប្រឹក្សាជំនាញនៅកម្រិតក្រសួង (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានធ្វើការពិនិតសំណុំឯកសារដើម្បីស្នើឱ្យផ្តល់កិត្តិនាមជាសិក្បរប្រជាជន សិប្បករឆ្នើមក្នុងវិស័យបេតិកភណ្ឌអរូបីលើកទី ៤ ព្រមទាំងឯកភាពបញ្ជាក់ឯកសារទាំង ២៥/២៥ ដែលដាក់ជូនដោយក្រុមប្រឹក្សាខេត្ត Cà Mau បានបំពេញតាមលក្ខណៈវិនិច្ឆ័យដើម្បីឆ្នើដល់ក្រុមប្រឹក្សាកម្រិតថ្នាក់រដ្ឋ។

ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបី ប្រជាជន ជាពិសេសសិប្បករ និងអ្នកអនុវត្ត ដើរតួនាទីយ៉ាងសំខាន់។ បេតិកភណ្ឌអាចត្រូវបានអភិរក្ស និងលើកកម្ពស់ លុះត្រាតែអ្នកដែលរក្សាតម្លៃរបស់វាមានការយកចិត្តទុកដាក់ ផ្តល់ឱកាសឱ្យអនុវត្ត និងបង្រៀនដល់មនុស្សជំនាន់ក្រោយ។

ជាមួយការយកចិត្តទុកដាក់របស់ខេត្ត ការចូលរួមពីភ្នាក់ងារពាក់ព័ន្ធ សហគមន៍ និងតួនាទីជាស្នូលរបស់សិប្បករ ការអភិរក្ស បញ្ជូន និងឱ្យតម្លៃលើបេតិកភណ្ឌវប្បធម៌អរូបីទាំង ៨ របស់កាម៉ាវ នឹងបន្តអនុវត្តតាមរបៀបជាក់ស្តែង និងយូរអង្វែង រួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌របស់ភូមិភាគទៀតផង៕

Thạch Nam Phương

 

 

ពណ៌សម្បុរនៃវប្បធម៌ខ្មែរ

នៅឃុំតឹនឡុក វត្តវង្សស្រង់ក្របីឃ្លៀច មិនត្រឹមជាមណ្ឌលជីវភាពខាងជំនឿសាសនារបស់បងប្អូនជនរួមជាតិខ្មែរណាមបូប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងកត់ត្រានូវប្រពៃណីប្រយុទ្ធតស៊ូ និងធ្វើបដិវត្តន៍យ៉ាងអង់អាចក្លាហានផងដែរ។ ឆ្លងកាត់រយៈពេលជាងមួយសតវត្សរ៍នៃការបង្កបង្កើត និងរីកចម្រើន វត្តនេះនៅតែបន្តរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌យ៉ាងខ្ជាប់ខ្ជួន រួមចំណែកក្លាយជាទីបង្អែកផ្លូវចិត្ត និងជាមោទនភាពរបស់សហគមន៍ជនជាតិខ្មែរទាំងឡាយនៅទីនេះទៀតផង។

រក្សាប្រភពសិល្បៈប្រពៃណី

នៅភូមិភ្នៀត ឃុំហូធីគី ក្បាច់រាំ សំនៀងច្រៀង និងតន្ត្រីប្រពៃណីរបស់ជនរួមជាតិខ្មែរ គឺនៅតែបានថែរក្សា និងបន្តវេនតាមរយៈថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ អ្នកជំនាន់មុនកំពុងព្យាយាមអត់ធ្មត់ក្នុងការផ្ទេរចំណេះដឹងដ៏មានតម្លៃនៃវប្បធម៌ជនជាតិទៅឱ្យយុវជនជំនាន់ក្រោយ។

ត្រៀមឱ្យរដូវបុណ្យអកអំបុកសំពះព្រះខែ

ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាវត្តខ្មែរក្នុងខេត្តកាម៉ាវ បរិយាកាសហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ឱ្យការណាំងទូក.ងឱកាសបុណ្យអកអំបុកសំពះព្រះខែបានប្រព្រឹត្តទៅយ៉ាងសកម្ម និងអ៊ូអរផងដែរ។

ទម្លាប់បូជា ក្វាងកុង របស់ជនជាតិចិន

ទំនៀមទម្លាប់បូជា ក្វាងថាញ់ដេគ្វឹង - ហៅម្យ៉ាងទៀតថា ក្វាងកុង ជាលក្ខណៈប្រពៃនៃវប្បធម៌ជំនឿរបស់សហគមន៍ជនជាតិចិន ដែលបង្ហាញពីក្តីប្រាថ្នាសេចក្តីសុខសាន្ត និងការបួងសួងសុំឱ្យរកស៊ីមានបាន និងមានលាភមានជ័យ។

កាម៉ាវនឹងមានចាត់តាំងពីធីប្រណាំងទូក.ងថ្នាក់ខេត្តក្នុងឆ្នាំ ២០២៧

ខេត្តកាម៉ាវមានទិសដៅរៀបចំការប្រណាំងទូក.ងថ្នាក់ខេត្តចាប់ក្នុងឆ្នាំ ២០២៧ ក្នុងគោលបំណងដើម្បីអភិរក្សវប្បធម៌ខ្មែរ ព្រមទាំងបង្កើតបានជាផលិតផលវប្បធម៌ - ទេសចរណ៍លក្ខណៈពិសេស ដើម្បីផ្សព្វផ្សាយរូបភាពទឹកដី និងប្រជាជនកាម៉ាវ។

អឹកធឹកនៃខ្សែទឹកប្រណាំងទូក.ងខ្នាតតូច

ពេលថ្មីៗកន្លងទៅ វត្តជ្រុង Khmer បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ រៀបចំការប្រណាំងទូក.ងខ្នាតតូចអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដោយទាក់ទាញបាន ១៣ ក្រុមចូលរួម រួមមានទាំងអស់ ៩ ក្រុមបុរស និង ៤ ក្រុមនារី មកពីឃុំ Hồ Thị Kỷ និងឃុំ Tân Lộc)។

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។