Thứ hai, 23-11-26 00:40:03
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពទាក់ទាញនៃវប្បធម៌ Khmer

Báo Cà Mau បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

មិត្តយុវវ័យគ្រងសម្លៀកបំពាក់ប្រពៃណី Khmer និងជ្រើសរើសទីតាំងវត្តអារាម Khmer ដែលមានទេសភាពស្រស់ស្អាតដើម្បីថតរូបថ។

នាពេលថ្មីៗនេះ MV ចម្រៀង «ឋានសួគ៌ជាមួយមនុស្សជាទីស្រឡាញ់» របស់អ្នកចម្រៀង Phương Mỹ Chi បានចេញផ្សាយ និងទាក់ទាញការចាប់អារម្មណ៍នៅលើបណ្ដាថ្នាលឌីជីថល។ រូបភាព តន្ត្រីយ៉ាងផ្ចិតផ្ចង់ និងពណ៌សម្បុរវប្បធម៌ Khmer ក្នុងស្នាដៃនេះ បានធ្វើឱ្យទស្សនិកជនវ័យក្មេងជាច្រើនចូលចិត្តយ៉ាងខ្លាំង។

ពីភាពទាក់ទាញនៃ MV ចម្រៀងនេះ យុវជនមិនតិចនាក់ទេបានស្វែងរកជួលសម្លៀកបំពាក់ប្រពៃណី Khmer ហើយព្រមទាំងជ្រើសរើសទិដ្ឋភាពសមស្របដើម្បីថតរូបទៀតផង។ មានមិត្តខ្លះថែមទាំងខិតខំចំណាយពេលវេលាស្វែងយល់ពីរបៀបស្លៀកពាក់ ចងសំពត់ ចងក្បិន ជ្រើសរើសកន្សែងស្បៃ និងគ្រឿងអលង្ការ ដើម្បីឱ្យឈុតរូបថតមិនត្រឹមតែស្រស់ស្អាតខាងរូបរាងប៉ុណ្ណោះទេ ថែមទាំងលើកតម្កើងតម្លៃវប្បធម៌ទៀតផង។

ដែលគួរឱ្យកត់សម្គាល់ នៅពីក្រោយរូបថតទាំងនោះ គឺជាតម្រូវការបានប៉ះពាល់ដល់វប្បធម៌តាមរយៈបទពិសោធន៍ផ្ទាល់របស់យុវវ័យ។ សម្លៀកបំពាក់ Khmer បង្កើតចំណាប់អារម្មណ៍ដោយសារពណ៌ស្រស់ឆើតឆាយ ក្បូរក្បាច់រចនាសម្បូរបែប ព័ត៌មានលម្អិតចាំងពន្លឺពណ៌មាស-ប្រាក់ និងរបៀបផ្សំគ្រឿងអលង្ការ ជាពិសេសគឺរបៀបស្លៀកសំពត់ បង្កើតបានជាភាពទន់ភ្លន់ សមរម្យដោយឡែកសម្រាប់អ្នកស្លៀកទៀតផង។ ក្នុងជីវភាពរស់នៅរបស់សហគមន៍ Khmer សម្លៀកបំពាក់មានភាពខុសប្លែកគ្នាទៅតាមលក្ខណៈប្រើប្រាស់ ចាប់ពីការរស់នៅប្រចាំថ្ងៃ រហូតដល់បណ្តាពិធីបុណ្យទាន មង្គលការ និងពិធីការសំខាន់ៗ។ អាស្រ័យហេតុនេះ ចំពោះយុវជន ការគ្រងសម្លៀកបំពាក់ប្រពៃណី Khmer លើខ្លួនក៏ជាវិធីមួយឈានទៅជិតជាងជាមួយនឹងតម្លៃវប្បធម៌វិសេសវិសាលរបស់ជនជាតិខ្មែរ។

មិត្ត Huỳnh Trần Thiên Thanh និស្សិតសាកលវិទ្យាល័យ Bình Dương បានសំណេះសំណាលថា៖ «ខ្ញុំជ្រើសរើសស្លៀកសម្លៀកបំពាក់ Khmer សម្រាប់ថតរូប មិនត្រឹមតែដើម្បីមានរូបថតស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចង់ស្វែងយល់ពីវប្បធម៌របស់បងប្អូនជនជាតិភាគតិចលើទូទាំងប្រទេសទៀតផង ពីព្រោះជនជាតិនីមួយៗសុទ្ធតែមានលក្ខណៈស្រស់ស្អាត និងអត្តសញ្ញាណដោយឡែករៀងខ្លួន»។

មិនត្រឹមតែរៀបចំសម្លៀកបំពាក់យ៉ាងផ្ចិតផ្ចង់ប៉ុណ្ណោះទេ មិត្តយុវវ័យនៅទាំងស្វែងយល់ រៀនពីរបៀបធ្វើកាយវិការតាមក្បាច់របាំ Khmer ទៀតផង។ (ក្នុងរូប៖ យុវតីថតរូបនៅវត្តមុនីវង្សាបុប្ផារាម សង្កាត់ An Xuyên)។

ចំណែក Phạm Hải Nhu Yến និស្សិតអនុមហាវិទ្យាល័យ Cà Mau បទពិសោធន៍មិនត្រឹមតែបញ្ឈប់នៅត្រឹមការបង្កើតឈុតរូបថតស្អាតនោះទេ ប៉ុន្តែមិត្តនៅទាំងចង់សាកល្បងរស់នៅក្នុងលំហវប្បធម៌នោះ ដើម្បីយល់ដឹងមួយផ្នែកនូវអ្វីៗដែលប្រសិនបើគ្រាន់តែមើលតាមកញ្ចក់ទូរទស្សន៍គឺពិបាកនឹងស្រមៃឃើញណាស់។ «ពេលស្លៀកសំពត់ ឬពាក់កន្សែងស្បៃ ដែលជាសម្លៀកបំពាក់ប្រពៃណី Khmer ជួយឱ្យ ខ្ញុំយល់ដឹងកាន់តែច្បាស់អំពីសោភ័ណភាពដ៏វិសេសវិសាលនៃសម្លៀកបំពាក់ ក៏ដូចជាតម្លៃវប្បធម៌របស់ជនរួមជាតិ Khmer ផងដែរ» Yến ចែករំលែក។

ការចាប់អារម្មណ៍របស់យុវវ័យក៏បានបង្កើតកម្លាំងដ៏រស់រវើកបន្ថែមដល់បណ្ដាអ្នកកំពុងធ្វើការងារពាក់ព័ន្ធនឹងសម្លៀកបំពាក់ អ្នកថតរូប និងការច្នៃប្រតិដ្ឋខ្លឹមសារវប្បធម៌។ បង Phạm Hoàng Công ម្ចាស់ AN Khang Studio បានឱ្យដឹង៖ ចាប់តាំងពី MV ចម្រៀង «ឋានសួគ៌ជាមួយអ្នកជាទីស្រឡាញ់» របស់អ្នកចម្រៀង ភឿងមីជី ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើបណ្ដាញសង្គមមក តម្រូវការថតរូបជាមួយសម្លៀកបំពាក់ Khmer នៅស្ទូឌីយោបានកើនឡើងយ៉ាងច្បាស់ក្រឡែត បង្ហាញឱ្យឃើញថាមិត្តយុវវ័យមានចំណូលចិត្តខ្លាំង និងស្វែងយល់កាន់តែស៊ីជម្រៅពីវប្បធម៌ជនជាតិ Khmer៕

Lam Khánh

 

ពណ៌សម្បុរនៃវប្បធម៌ខ្មែរ

នៅឃុំតឹនឡុក វត្តវង្សស្រង់ក្របីឃ្លៀច មិនត្រឹមជាមណ្ឌលជីវភាពខាងជំនឿសាសនារបស់បងប្អូនជនរួមជាតិខ្មែរណាមបូប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងកត់ត្រានូវប្រពៃណីប្រយុទ្ធតស៊ូ និងធ្វើបដិវត្តន៍យ៉ាងអង់អាចក្លាហានផងដែរ។ ឆ្លងកាត់រយៈពេលជាងមួយសតវត្សរ៍នៃការបង្កបង្កើត និងរីកចម្រើន វត្តនេះនៅតែបន្តរក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌យ៉ាងខ្ជាប់ខ្ជួន រួមចំណែកក្លាយជាទីបង្អែកផ្លូវចិត្ត និងជាមោទនភាពរបស់សហគមន៍ជនជាតិខ្មែរទាំងឡាយនៅទីនេះទៀតផង។

រក្សាប្រភពសិល្បៈប្រពៃណី

នៅភូមិភ្នៀត ឃុំហូធីគី ក្បាច់រាំ សំនៀងច្រៀង និងតន្ត្រីប្រពៃណីរបស់ជនរួមជាតិខ្មែរ គឺនៅតែបានថែរក្សា និងបន្តវេនតាមរយៈថ្នាក់រៀនដ៏ពិសេសមួយ។ នៅទីនោះ អ្នកជំនាន់មុនកំពុងព្យាយាមអត់ធ្មត់ក្នុងការផ្ទេរចំណេះដឹងដ៏មានតម្លៃនៃវប្បធម៌ជនជាតិទៅឱ្យយុវជនជំនាន់ក្រោយ។

ត្រៀមឱ្យរដូវបុណ្យអកអំបុកសំពះព្រះខែ

ប៉ុន្មានថ្ងៃនេះ នៅតាមបណ្តាវត្តខ្មែរក្នុងខេត្តកាម៉ាវ បរិយាកាសហ្វឹកហាត់ត្រៀមលក្ខណៈសម្រាប់ឱ្យការណាំងទូក.ងឱកាសបុណ្យអកអំបុកសំពះព្រះខែបានប្រព្រឹត្តទៅយ៉ាងសកម្ម និងអ៊ូអរផងដែរ។

ទម្លាប់បូជា ក្វាងកុង របស់ជនជាតិចិន

ទំនៀមទម្លាប់បូជា ក្វាងថាញ់ដេគ្វឹង - ហៅម្យ៉ាងទៀតថា ក្វាងកុង ជាលក្ខណៈប្រពៃនៃវប្បធម៌ជំនឿរបស់សហគមន៍ជនជាតិចិន ដែលបង្ហាញពីក្តីប្រាថ្នាសេចក្តីសុខសាន្ត និងការបួងសួងសុំឱ្យរកស៊ីមានបាន និងមានលាភមានជ័យ។

កាម៉ាវនឹងមានចាត់តាំងពីធីប្រណាំងទូក.ងថ្នាក់ខេត្តក្នុងឆ្នាំ ២០២៧

ខេត្តកាម៉ាវមានទិសដៅរៀបចំការប្រណាំងទូក.ងថ្នាក់ខេត្តចាប់ក្នុងឆ្នាំ ២០២៧ ក្នុងគោលបំណងដើម្បីអភិរក្សវប្បធម៌ខ្មែរ ព្រមទាំងបង្កើតបានជាផលិតផលវប្បធម៌ - ទេសចរណ៍លក្ខណៈពិសេស ដើម្បីផ្សព្វផ្សាយរូបភាពទឹកដី និងប្រជាជនកាម៉ាវ។

អឹកធឹកនៃខ្សែទឹកប្រណាំងទូក.ងខ្នាតតូច

ពេលថ្មីៗកន្លងទៅ វត្តជ្រុង Khmer បានសហការជាមួយគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ រៀបចំការប្រណាំងទូក.ងខ្នាតតូចអំណរបុណ្យសែនដូនតា ឆ្នាំ២០២៦ ដោយទាក់ទាញបាន ១៣ ក្រុមចូលរួម រួមមានទាំងអស់ ៩ ក្រុមបុរស និង ៤ ក្រុមនារី មកពីឃុំ Hồ Thị Kỷ និងឃុំ Tân Lộc)។

រក្សាភាពរស់រវើកនៃសិល្បៈ Khmer

ក្នុងលំហូរនៃជីវភាពសម័យបច្ចុប្បន្ន បណ្តាទម្រង់សិល្បៈប្រពៃណីរបស់ជនរួមជាតិ Khmer កំពុងប្រឈមមុខនៃតម្រូវការផ្លាស់ថ្មីដើម្បីឱ្យកាន់តែខិតជិតមហាជន និងថែរក្សាតម្លៃដើមដែលបានផ្ទេរបន្តឆ្លងកាត់ជាច្រើនជំនាន់មក។

បំពេញកតញ្ញូតាធម៌ចំពោះបុព្វការីជន

បងប្អូនជនរួមជាតិ Khmer ទើបតែឆ្លងកាត់រដូវបុណ្យសែនដូនតា (ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា) រីកសាយភាយនូវលក្ខណៈដ៏ល្អប្រពៃនៃភាពកតញ្ញូតាធម៌ ជាមួយបណ្តាពិធីបុណ្យរំលឹកគុណ ដឹងគុណចំពោះបុព្វការីជន និងបណ្តាពេលបាយសាមគ្គីជួបជុំគ្រួសារយ៉ាងកក់ក្តៅ។

រក្សាភាពរស់រវើកនៃសម្លៀកបំពាក់ប្រពៃណី

ចាប់ពីស្នាមម្ជុល ថ្នេរអំបោះយ៉ាងប៉ិនប្រសប់ រហូតដល់ពណ៌សម្បុរ និងក្បូរក្បាច់រចនាប្រកបដោយលក្ខណៈពិសេស សម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer បង្កប់នូវរឿងរ៉ាវអំពីវប្បធម៌ ទំនៀមទម្លាប់ និងជីវភាពរស់នៅរបស់សហគមន៍ដែលប្រកបដោយអត្តសញ្ញាណ។ ប៉ុន្តែ តាមសិល្បការិនី Thạch Thị Hồng Nhung សមាគមអក្សរសិល្ប៍-សិល្បៈប្រជាប្រិយខេត្ត Cà Mau ក្នុងចង្វាក់រស់នៅសម័យទំនើប និងដំណើរការសមាហរណកម្មយ៉ាងស៊ីជម្រៅ សម្លៀកបំពាក់ប្រពៃណីកំពុងតែមានការសាបរលាបបន្តិចម្ដងៗក្នុងជីវភាពប្រចាំថ្ងៃ ហេតុដូច្នេះហើយ ចាំបាច់ត្រូវមានដំណោះស្រាយអភិរក្សឱ្យបានទាន់ពេលវេលា។

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។