នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូ កង្ហារ ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។
ការប្រណាំងប្រព្រឹត្តទៅយ៉ាងទាក់ទាញ និងស្វាហាប់។
តាំងពីឆ្នាំ២០២៥មក គណៈកម្មការវត្តជ្រុងខ្មែរបានសហការជាមួយសម្ព័ន្ធយុវជនឃុំ រៀបចំការប្រណាំង ក្នុងបរិវេណវត្តជំនួសឱ្យការដែលក្មេងៗបបួលគ្នាទៅប្រណាំងទូកតាមព្រែកប្រឡាយក្នុងរដូវវិស្សមកាល។ ទីលេងកំសាន្តនេះទាំងមានសុវត្ថិភាព ទាំងជួយឱ្យក្មេងៗបានបំពេញចំណង់ចំណូលចិត្តជាមួយកីឡាប្រពៃណីរបស់ជនជាតិខ្លួន។
ឆ្នាំ២០២៦ ពិធីប្រណាំងបានឈានចូលឆ្នាំទី២ ដោយមានទូក ៣៧ គ្រឿងដែលត្រូវបានច្នៃប្រឌិតដោយផ្ទាល់ដៃរបស់ក្មេងៗ។ «អ្នកប្រណាំងវ័យក្មេង» បានប្រណាំងគ្នាយ៉ាងកក្រើក បង្កើតបានចូលដល់ទីបញ្ចប់យ៉ាងរំភើប។
អាជ្ញាកណ្តាលបញ្ជាការប្រណាំងឱ្យក្រុមទូកផ្តើមប្រណាំងតាមលក្ខន្តិកៈ។
លោក Hữu Sếp អនុប្រធានគណៈកម្មការវត្តជ្រុងខ្មែរ (Rạch Giồng) បានរៀបរាប់ថា៖ «ការរៀបចំពិធីប្រឡងកីឡាទូកងស្នោរនៅវត្តជាវត្ថុបំណងរបស់យើងខ្ញុំ ដើម្បីបង្កើតទីលានកម្សាន្តមានសុវត្ថិភាព និងល្អប្រសើរជូនក្មួយៗ។ មិនត្រឹមតែបង្កើតភាពសប្បាយរីករាយក្នុងថ្ងៃវិស្សមកាលប៉ុណ្ណោះទេ យើងខ្ញុំក៏ចង់ឱ្យតាមរយៈសកម្មភាពនេះ ក្ដីស្រឡាញ់ចំពោះកីឡាប្រពៃណីរបស់ជនជាតិបានបណ្តុះក្នុងបេះដូងរបស់ក្មេងៗតាំងពីតូច។ នេះក៏ជាឱកាសសម្រាប់យើងខ្ញុំក្នុងការរកឃើញ និងបណ្តុះបណ្តាលកីឡាករទូកងដែលសន្យា ជាអ្នកបន្តវេនមានសក្តានុពលក្នុងការបន្តវេន និងលើកកម្ពស់សម្រស់វប្បធម៌ទូក.ងរបស់វត្តជ្រុងខ្មែរ (Rạch Giồng) នាពេលអនាគត»។
គណៈចាត់តាំងជូនរង្វាន់ដល់ទូកដែលមានស្នាដៃខ្ពស់។
ផ្តើមពីមែកឈើធម្មតាបានក្លាយជាទីលានប្រណាំងដ៏ស្វាហាប់ និងនាំមកនូវភាពសប្បាយរីករាយដ៏មានប្រយោជន៍សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ និយាយរួម និងភូមិជ្រុងខ្មែរ Rạch Giồng និយាយដោយឡែក។ តាមរយៈនោះ ស្មារតីស្រឡាញ់កីឡាជនជាតិបាន និងកំពុងផ្ទេរតគ្នាតាមបែបធម្មជាតិ រស់រវើក ធ្វើឱ្យរដូវវិស្សមកាលរបស់ក្មេងៗទីនេះក្លាយជាមានអត្ថន័យ និងជ្រួតជ្រាបដោយអត្តសញ្ញាណវប្បធម៌នៃតំបន់ព្រែកទន្លេខេត្ត Cà Mau៕
Đờ Ni - Danh Điệp

Truyền hình



Xem thêm bình luận