មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។
ទំនៀមពាក់ក្រវិលត្រូវបានស្ត្រី Khmer រក្សាយ៉ាងខ្ជាប់ខ្ចួនរហូតមកដល់សព្វថ្ងៃ។
រឿងព្រេងបាននិទានថា កាលពីយូរលង់ណាស់មកហើយ មានអ្នកបម្រើស្រីម្នាក់ត្រូវបានធ្វើទារុណកម្មដោយភរិយាច្រណែនរបស់បុរសអ្នកមានម្នាក់។ នាងបានប្រើដែកគោលយ៉ាងវែងដើម្បីចាក់ចូលត្រចៀករបស់នាង ហើយដែកគោលត្រូវវាយជាប់នឹងស៊ុមគ្រែ។ នាងមានសំណាងណាស់ដែលត្រូវបានជួយសង្គ្រោះដោយបុរសអ្នកមាននេះ ហើយនាំទៅកន្លែងដែលមានសុវត្ថិភាព ប៉ុន្តែរបួសបន្ទាប់ពីបានជាសះស្បើយ បានបន្សល់ទុករន្ធធំមួយនៅលើត្រចៀករបស់នាង បណ្តាលឱ្យនាងមានការខ្មាស់អៀនជាខ្លាំង និងធ្វើឱ្យនាងមានការក្រែងចិត្តចេញទៅខាងក្រៅផងដែរ។
ដោយមានអារម្មណ៍សោកស្តាយចំពោះមនុស្សជាទីស្រលាញ់របស់ខ្លួន បុរសជាអ្នកមានគំនិតច្នៃជាគ្រឿងបំពាក់មួយគ្រឿងគឺ "ដែកគោលមាស" ដោយមានចម្លាក់ក្បូរក្បាច់យ៉ាងប្រណិតដើម្បីបំពេញរន្ធត្រចៀក និងលាក់បាំងភាពមិនល្អផងដែរ។ ដោយមិននឹកស្មានដល់ នៅពេលដែលនាងពាក់វា សម្រស់របស់នាងរូបនេះកាន់តែមានវ័យក្មេង និងបញ្ចាំងនូវពន្លឺដ៏ភ្លឺចែងចាំងទៀតផង។
នៅពេលដែលប្រពន្ធដើមបានជួបនាងប្រពន្ធចុងរូបននេះនៅទីផ្សារ នាងដែលជាប្រពន្ធដើមក៏មានបំណងធ្វើឱ្យនាងអាម៉ាស់មុខចំពោះអ្នកផងទាំងឡាយ ប៉ុន្តែនៅស្ងៀម ដោយមានការអាក់អន់ចិត្តចំពោះសម្រស់ដ៏ស្រស់ស្អាតរបស់ប្រពន្ធចុង។ ដោយច្រណែនខ្លាំងពេក នាង និងកូនស្រីរបស់ខ្លួនក៏បានចោះត្រចៀកខ្លួនឯង ដោយបានជួលជាងគ្រឿងអលង្ការឱ្យធ្វើ «ក្រវិលមាស» ដែលឆ្លាក់ដោយលំនាំផ្កាដើម្បីប្រកួតប្រជែងសម្រស់ទៀតផង។
រូបភាពស្ត្រីមានវ័យចំណាស់ស្លៀកសអង្គុយនមស្សការព្រះរតនត្រ័យ និងពាក់ក្រវិលយ៉ាងភ្លឺចញ្ចាចបានក្លាយជាលក្ខណៈវប្បធម៌របស់សហគមន៍ជនជាតិ Khmer ផងដែរ។
ចាប់ពីពេលនោះមក និន្នាការនៃការពាក់ «ក្រវិលមាស» បានរីករាលដាលក្នុងចំណោមប្រជាជនជាទូទៅ។ ដោយសារតែក្បាលក្រវិលតែងតែឆ្លាក់ដោយលំនាំផ្កា មនុស្សបានហៅវាថា «ក្រវិល» ជាឈ្មោះដែលបានបន្តពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។
សព្វថ្ងៃនេះ ទំនៀមទម្លាប់នៃការពាក់ក្រវិលក្នុងចំណោមស្ត្រី Khmer Nam Bộ នៅតែត្រូវបានរក្សាទុកជានិមិត្តរូបនៃពរជ័យ ភាពទាក់ទាញដ៏ស្រទន់ និងតម្លៃសោភ័ណភាពដ៏យូរអង្វែងទៅតាមសម័យកាលផងដែរ៕
Đờ Ni - Danh Điệp

Truyền hình



Xem thêm bình luận