Thứ ba, 13-10-26 01:25:33
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណីជនជាតិ Hoa

Báo Cà Mau សម្រាប់ជនជាតិ Hoa សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី តំណាងឱ្យបំណងប្រាថ្នាសម្រាប់សំណាងល្អ និងសុភមង្គលគ្រប់ប្រការ។

ជីវភាពរស់នៅប្រចាំថ្ងៃកាន់តែទំនើបស៊ីវិល័យ តែជនរួមជាតិចិននៅ Cà Mau តែងរក្សាខ្ជាប់នូវពិធីមង្គលការតាបបែបប្រពៃណី និងសំលផកបំពាក់ជនជាតិ។

សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី Hoa ត្រូវបានកំណត់លក្ខណៈដោយពណ៌ក្រហមលេចធ្លោរបស់វា។ យោងតាមជំនឿវប្បធម៌បូព៌ា ពណ៌ក្រហមតំណាងឱ្យសេចក្តីរីករាយ សំណាងល្អ វិបុលភាព និងសុភមង្គល។ ដូច្នេះ សំលៀកបំពាក់អាពាហ៍ពិពាហ៍មិនត្រឹមតែបង្កើតភាពស្រស់ស្អាតដ៏ភ្លឺស្វាងសម្រាប់កូនក្រមុំ និងកូនកំលោះប៉ុណ្ណោះទេ ថែមទាំងនាំមកនូវពរជ័យសម្រាប់គូស្វាមីភរិយាវ័យក្មេងទៀតផង។

ដោយមានអាយុកាលយូរណាស់មកហើយ និងឆ្លងកាត់សម័យកាលជាច្រើន សំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី Hoa បានឆ្លងកាត់ការផ្លាស់ប្តូរ និងការច្នៃប្រតិដ្ឋថ្មីដើម្បីឱ្យសមស្របទៅនឹងជីវិត និងសោភ័ណភាពនៃសម័យកាល។ សព្វថ្ងៃនេះ អាវផាយ (ទម្រង់ដ៏ពេញនិយមនៃសំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី Hoa) នៅតែរក្សាបានលក្ខណៈពិសេសប្លែកៗនៃសំលៀកបំពាក់ប្រពៃណី ខណៈពេលដែលបញ្ចូលរចនាបថទំនើបផងដែរ។

គូរស្វាមីភរិយាដែលមានដើមកំណើតជាជនជាតិ Hoa នូវតែជ្រើសសំលៀកបំពាក់អាពាហ៍ពិពាហ៍ប្រពៃណីដែលប្រកបដោយអត្តសញ្ញាណជនជាតិ។

អ្នកស្រី Trang Nguyền Thiên Lan នៅសង្កាត់ An Xuyên បាននិយាយថា៖ "គ្រួសារខ្ញុំមានដើមកំណើតជាជនជាតិ Hoa ហើយខ្ញុំ និងស្វាមីបានព្យាយាមរក្សាលក្ខណៈពិសេសនៃវប្បធម៌ប្រពៃណីជាតិក្នុងពិធីមង្គលការ។ ជាពិសេស ខ្ញុំបានជ្រើសរើសសំលៀកបំពាក់អាពាហ៍ពិពាហ៍បែបប្រពៃណី ហើយតុបតែងទីកន្លែងរៀបការជាមួយនឹងគ្រោងពណ៌ក្រហមជាចម្បង ដើម្បីបង្ហាញពីបំណងប្រាថ្នារបស់ខ្លួន"។

លក្ខណៈពិសេសនៃសំលៀកបំពាក់អាពាហ៍ពិពាហ៍គឺស្ថិតលើសម្ភារៈ និងលំនាំតុបតែងដ៏ស្មុគស្មាញរបស់វា។ ក្រណាត់ជាធម្មតាធ្វើពីសូត្រ ត្រូវបានដេរយ៉ាងស្អាតបាតជាមួយនឹងស្នាមដេរខ្ពស់ៗ គែម និងតុបតែងដោយប៊ូតុងវិលជុំៗ ជាលក្ខណៈធម្មតានៃសំលៀកបំពាក់ចិន។ នៅលើកម្រាលផ្ទៃខាងក្រោយពណ៌ក្រហមដ៏គួរឱ្យចាប់អារម្មណ៍ គឺជាលំនាំប៉ាក់ពណ៌មាស បង្កើតរូបភាពយ៉ាងឆើតឆាយសម្រាប់សំលៀកបំពាក់ក្នុងពិធី។ ជាពិសេស លំនាំរូបនាគ និងហង្ស តំណាងឱ្យភាពសុខដុម នៃភាពក្តៅ និងត្រជាក់ ព្រមទាំងបំណងប្រាថ្នាសម្រាប់ជីវិតអាពាហ៍ពិពាហ៍រវាងគូរស្វាមីភរិយាប្រកបដោតភាពសុភមង្គលផងដែរ។

ភាពអស្ចារ្យនៃសំលៀកបំពាក់អាពាហ៍ពិពាហ៍ពណ៌ក្រហមឆ្អៅសម្រាប់កូនកម្លោះ ​និងកូនក្រមុំ Hoa។

ក្នុងជីវិតសម័យទំនើប សហគមន៍ Hoa នៅ Cà Mau នៅតែរក្សាទំនៀមទម្លាប់ប្រពៃណីដ៏ស្រស់ស្អាត រួមទាំងសំលៀកបំពាក់អាពាហ៍ពិពាហ៍ ដោយគោលបំណងចង់ថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌តែមួយគត់របស់ជនជាតិខ្លួន៕

Lam Khánh

រូបថត៖ Lee Studio

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។