ក្នុងលំហវប្បធម៌នៃវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រូបសំណាកសត្វដំរី ជានិមិត្តរូបនៃកម្លាំងពលំ ភាពសុខសាន្ត និងក្តីគោរពផងដែរ។
រូបសំណាកដ៏អស្ចារ្យនៃព្រះគណេសកាន់គ្រឿងសាស្ត្រាវុធ នៅវត្តបុប្ផារាមខ្វែងបបែលចាស់ (chùa Chót) ឃុំ Hưng Hội ខេត្ត Cà Mau។
ក្នុងវប្បធម៌បូព៌ា និងអាស៊ីខាងត្បូង មានរឿងព្រេងជាច្រើនទាក់ទងនឹងដំរី។ រឿងព្រេងនិទានអំពីសុបិនឃើញដំរីសរបស់ព្រះនាងមាយា មុនពេលប្រសូតិព្រះពុទ្ធ ធ្វើឱ្យសត្វនេះក្លាយជានិមិត្តរូបនៃភាពបរិសុទ្ធ សិរីមង្គល និងបញ្ញាញាណដ៏ឧត្តុង្គឧត្តម។ ពេលដែលហូរចូលមកក្នុងជីវភាព និងសិល្បៈរបស់ជនរួមជាតិ Khmer រូបសំណាកនោះបានលាយឡំជាមួយជំនឿភូមិភាគ ក្លាយជាកំណើតនៃការថែរក្សា ការពារទីកន្លែងដ៏សក្ដិសិទ្ធិ។
រូបសំណាកដំរីស ឬដំរីប្រផេះដ៏អស្ចារ្យ តែងបានដាក់យ៉ាងស្កឹមស្កៃនៅពីមុខព្រះវិហារ ឬតាមដងផ្លូវ ដូចជា «ទេវរក្ស» ចាំការពារក្តីសុខសាន្តឱ្យវត្តអារាម។
រូបសំណាកដំរីធ្វើជាទីនាំងទេវតាដ៏អស្ចារ្យ បង្កើតបានជាចំណុចលេចធ្លោដ៏ស្ងប់ស្ងាត់ និងសក្ដិសិទ្ធិក្នុងបរិវេណវត្តស្លែង ឃុំ Trà Cú ខេត្ត Vĩnh Long។
នៅក្នុងសិល្បៈចម្លាក់របស់ជនជាតិខ្មែរ រូបសំណាកដំរីបានបង្កើតរូបរាងយ៉ាងសម្បូរបែប ពេលខ្លះជារូបភាពដំរីសុភាពរាបសារឈោងប្រមោយស្វាគមន៍ភ្ញៀវ ធម្មយាត្រា ពេលខ្លះមានភាពអស្ចារ្យ និងរឹងមាំពេលជាទីនាំងអង្គទេវតា។ល។ បល្ល័ង្កសំណាកដ៏រឹងមាំរួមជាមួយឥរិយាបថដ៏អង់អាចរបស់ដំរី បញ្ជាក់ដល់កម្លាំងចិត្តខាងក្នុង ភាពអត់ធ្មត់ និងឆន្ទៈរឹងមាំលើមាគ៌ាបួសរៀន។ ពណ៌ស ឬប្រផេះនៃរូបសំណាករួមផ្សំជាមួយពណ៌លឿង និងក្រហមដ៏លេចធ្លោរបស់វត្តអារាម បង្កើតបានជាទិដ្ឋភាពរួមដ៏សុខដុមរមនាពោរពេញដោយស្មារតីព្រះពុទ្ធសាសនា។
សព្វថ្ងៃនេះ រូបសំណាកដំរីនៅក្នុងស្ថាបត្យកម្មវត្តបុរាណ មិនត្រឹមមានតម្លៃតែខាងសាសនាប៉ុណ្ណោះទេ ថែមទាំងជារតនវត្ថុវប្បធម៌ ឆ្លុះបញ្ចាំងពីសោភ័ណភាពដ៏ប្រណិត រួមជាមួយស្នាដៃដ៏ប៉ិនប្រសប់របស់សុប្បករប្រជាប្រិយតាមរយៈស្នាដៃបូកឆ្លាក់ដ៏ប៉ិនប្រសប់៕
អត្ថបទនិងរូបថត៖ Đờ Ni - Danh Điệp

Truyền hình



Xem thêm bình luận