Thứ ba, 13-10-26 01:25:48
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

នំស្នេហា និងជំនឿរបស់ជនរួមជាតិ Khmer

Báo Cà Mau ក្នុងឃ្លាំងមុខម្ហូបអាហារដ៏សម្បូរបែបរបស់ជនរួមជាតិ Khmer នំគ្រក់ មិនត្រឹមតែជាមុខម្ហូបប្រពៃណីដ៏ទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវរឿងរ៉ាវវប្បធម៌ និងជំនឿដ៏រំជួលចិត្តផងដែរ។ ពីវត្ថុធាតុដើមធម្មតាៗ បុព្វបុរសរបស់យើងបានច្នៃប្រឌិតឡើងនូវមុខម្ហូបដែលមានសញ្ញាសម្គាល់នៃព្រលឹងប្រជាជនតំបន់ព្រែកទន្លេ។

សព្វថ្ងៃនេះ នំគ្រក់លែងជានំផ្តាច់មុខរបស់ជនជាតិ Khmer ទៀតហើយ ប៉ុន្តែបានក្លាយជាមុខម្ហូបដ៏ជិតស្និទ្ធជាមួយសហគមន៍។ នំនេះត្រូវបានគេកែច្នៃយ៉ាងសម្បូរបែបជាមួយម្សៅអង្ករ និងទឹកខ្ទិះដូង ពងមាន់ ស្លឹកខ្ទឹម ម្សៅរមៀត ដើម្បីបង្កើតបានជាពណ៌លឿងដ៏ទាក់ទាញផងដែរ។

តាមចាស់ទុំក្នុងស្រុក ឈ្មោះ «នំគ្រក់» គឺទាក់ទងទៅនឹងជំនឿគោរពបូជាអាទិទេពរក្សាទឹក ដី។ កាលពីបុរាណ ប្រជាជនមានជំនឿលើអាទិទេពមួយអង្គឈ្មោះ គ្រក់ មានរូបរាងមាំមួន ពោះធំ ហើយតែងមានសំឡេងស្រមុក «គ្រក់ៗ» អូសបន្លាយ។ ក្នុងរដូវបុណ្យទាន ឬពេលជួបគ្រោះទឹកជំនន់ និងគ្រោះធម្មជាតិ ប្រជាជនតែងធ្វើនំយកទៅថ្វាយនៅឯទីសក្ការៈបូជា ដើម្បីបួងសួងសុំបានការពារ និងក្តីសុខសាន្ត។

ក្នុងសម័យកាលដ៏លំបាក ពេលដែលស្រូវអង្ករខ្វះខាត ប្រជាជនបានឆ្លៀតយក បាយកកកិនម៉ត់ លាយជាមួយម្សៅ និងទឹកខ្ទិះដូង ចាក់ចូលទៅក្នុងពុម្ពធ្វើនំថ្វាយដូនតា និងអាទិទេព។ ដំបូងឡើយ មុខម្ហូបនេះមានឈ្មោះថា «នំសែនថ្វាយព្រះគ្រក់» ក្រោយមកក៏ត្រូវបានគេហៅកាត់ថា នំគ្រក់។

សំឡេងពេលម្សៅពុះក្នុងពុម្ពក្តៅបង្កើតបានជាសំឡេង «គ្រក់ៗ» ឈ្មោះ «នំគ្រក់» ក៏កើតចេញពីទីនោះមកដែរ ហើយមានប្រជាប្រិយភាពរហូតដល់សព្វថ្ងៃ។

ក្រៅពីអត្ថន័យខាងវិញ្ញាណ នំគ្រក់ក៏មានទំនាក់ទំនងជាមួយរឿងព្រេងនិទានអំពីស្នេហាស្មោះស្ម័គ្រផងដែរ។ តាមដំណាលគ្នាថា កាលពីដើមឡើយមានគូស្នេហ៍ពីរនាក់មកពីវណ្ណៈខុសគ្នា ត្រូវគ្រួសារហាមឃាត់។ ដើម្បីការពារគូស្នេហ៍ពីផែនការរបស់ឪពុក នារីជាទីស្រឡាញ់បានធ្លាក់ចូលទៅក្នុងរណ្តៅដែលឪពុកនាងជីកសម្រាប់បុរស ហើយបុរសជាគូស្នេហ៍ក៏បានសម្រេចចិត្តលោតតាមនាងដើម្បីរក្សាសច្ចាប្រណិធានស្នេហា។

ដើម្បីរំលឹកដល់រឿងស្នេហាសោកនាដកម្មនោះ អ្នកភូមិបានធ្វើនំនេះឡើង។ ពេលនំឆ្អិនក្នុងពុម្ព គេបានគាស់វាឡើង រួចផ្គុំនំពីរចូលគ្នា ដែលតំណាងឱ្យរូបភាពគូស្នេហ៍ឱបក្រសោបគ្នា មិនព្រមឃ្លាតឆ្ងាយពីគ្នាឡើយ។ ម្យ៉ាងវិញទៀត តាមរយៈវិធីធ្វើនេះ សំឡេង «គ្រក់ៗ» ពេលម្សៅពុះក្នុងពុម្ពក្តៅ ត្រូវបានអ្នកភូមិហៅក្លាយទៅជា «គ្រក់ៗ» បង្កើតបានជាឈ្មោះ «នំគ្រក់» ដែលពេញនិយមរហូតដល់សព្វថ្ងៃ។

ទោះបីជាវិធីធ្វើមានការប្រែប្រួលដើម្បីឱ្យសមស្របតាមរសជាតិសម័យថ្មីក៏ដោយ ក៏រូបភាពនំគ្រក់នៅតែរំលឹកដល់តម្លៃប្រពៃណីជានិច្ច។

សព្វថ្ងៃនេះ នំគ្រក់លែងជានំផ្តាច់មុខរបស់ជនជាតិ Khmer ទៀតហើយ ប៉ុន្តែបានក្លាយជាមុខម្ហូបដ៏ជិតស្និទ្ធជាមួយសហគមន៍។ នំនេះបានគេកែច្នៃយ៉ាងសម្បូរបែបជាមួយម្សៅអង្ករ ទឹកខ្ទិះដូង ពងមាន់ ស្លឹកខ្ទឹម និងម្សៅរមៀត ដើម្បីបង្កើតបានជាពណ៌លឿងដ៏ទាក់ភ្នែក។

ទោះជាវិធីធ្វើមានការប្រែប្រួលដើម្បីឱ្យសមស្របតាមរសជាតិសម័យថ្មីក៏ដោយ ប៉ុន្តែរូបភាពនំគ្រក់នៅតែរំលឹកដល់តម្លៃប្រពៃណីជានិច្ច។ នោះគឺភាពស្អិតរមួតក្នុងគ្រួសារក្នុងពេលព្រឹកព្រលឹម​ជួបជុំគ្នា សេចក្តីគោរពស្រឡាញ់ធម្មជាតិ និងជានិមិត្តរូបនៃស្នេហាដ៏ស្មោះត្រង់។ ក្នុងជីវភាពដ៏មមាញឹក ការរីករាយនឹងនំគ្រក់ជាវិធីសម្រាប់យើងក្នុងការឱ្យតម្លៃបន្ថែមទៀតនូវវប្បធម៌ដ៏មានតម្លៃដែលបានថែរក្សាតាមរយៈមនុស្សជំនាន់ក្រោយរបស់ជនរួមជាតិខ្មែរ។

Chim Đôn Ta - Chanh Đa

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។