នៅតាមតំបន់ភូមិស្រុកខេត្ត Cà Mau បរិយាកាសដ៏រស់រវើកនៃការប្រណាំងទូក.ងបានបង្កើតបរិយាកាសបុណ្យ ដូចជាចង្វាក់របាំនៃតំបន់ព្រែកទន្លេ។ ដូច្នេះ ការវិនិយោគលើការបោះទូក.ងថ្មី និងជួសជុលទូកដែលទ្រុឌទ្រោម មិនត្រឹមតែរក្សាប្រពៃណីនៃការប្រណាំងទូក.ងប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការគោរពចំពោះអតីតកាលផងដែរ ជាទីតាំងដែលប្រជាជនខ្មែរបានផ្ញើនូវសេចក្តីប្រាថ្នារបស់ខ្លួនសម្រាប់ការប្រមូលផលបានពេញបរិបូរណ៍ ជីវិតរស់នៅសុខសាន្ត និងសាមគ្គីភាព។
ទូក.ងលុងដែលបានបោះថ្មីរបស់វត្តខ្វែងដង្ហិត (Đìa Muồng) កំពុងជិតបានសម្រេចជាស្ថាពរ ដើម្បីលើកកម្ពស់គុណភាពនៃប្រពៃណីប្រណាំងទូក.ងរបស់ភូមិ Vĩnh Lộc។
ជាភូមិដែលមានបងប្អូនជនរួមជាតិ Khmer រស់នៅច្រើនរបស់ភូមិ Vĩnh Lộc ឃុំ Phước Long បានរក្សានូវលក្ខណៈវប្បធម៌ដ៏ពិសេសប្លែកៗជាច្រើន ក្នុងនោះមានការប្រណាំងទូក.ង។ ដែលលេចធ្លោគួរឱ្យកត់សម្គាល់ គឺក្រុមកីឡាទូក.ងវត្តខ្វែងដង្ហិត ដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ និងមានទូក.ងចំនួន ៣ គ្រឿងទៀតផង។ ជាពិសេស នៅឆ្នាំ ២០២៥ វត្តខ្វែងដង្ហិត ថែមទាំងត្រូវបានគណៈកម្មាធិការប្រជាជនខេត្តជំនួយឧបត្ថម្ភថវិកាចំនួន ៥៥០ លានដុង ដើម្បីបោះទូកថ្មីមួយគ្រឿង និងជួសជុលទូកចាស់មួយគ្រឿងផងដែរ។ បច្ចុប្បន្ន ទូកថ្មីកំពុងត្រូវបានលាបពណ៌ និងគូរក្បាច់តាមបែបប្រពៃណីទៀតផង។
រួមជាមួយនឹងសេចក្តីរីករាយនៃការមានទូក.ងថ្មីដំបូងដែលគ្រប់លក្ខណៈសម្រាប់ឱ្យការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ធំៗ នៅតែមានការព្រួយបារម្ភអំពីការអភិរក្សសម្រស់នៃការប្រណាំងទូក.ង។ ព្រះឧបជ្ឈាយ៍ Lý Sa Muoth ព្រះចៅអធិការវត្តខ្វែងដង្ហិត (Đìa Muồng) បានថេរដីការ៖ “វត្តត្រូវប្រមូលផ្តុំពុទ្ធសាសនិកឱ្យចូលរួមចំណែកធនធានបន្ថែមដើម្បីបោះទូកថ្មី និងកែជួសជុលទូកចាស់ទៀតផង។ ចំនួនកីឡាករដែលចូលរួមក៏មានការផ្លាស់ប្តូរជាញឹកញាប់ផងដែរ ជាពិសេសក្រុមកីឡាករនារី។ មូលហេតុគឺថា ជីវភាពរបស់ប្រជាជន Khmer នៅតែជួបការលំបាក ក្នុងនោះមានអ្នកជាច្រើនត្រូវប្រកបរបរធ្វើការស៊ីឈ្នួលនៅស្រុកឆ្ងាយផងដែរ។ ដើម្បីរក្សាលំនឹងចំនួនកីឡាករ វត្តត្រូវផ្តល់ការគាំទ្រផ្នែកថវិកាសម្រាប់ក្នុងអំឡុងពេលហ្វឹកហាត់ ប៉ុន្តែការឧបត្ថម្ភនេះនៅតែស្ថិតក្នុងកម្រិតទាប”។
ក្នុងឆ្នាំ ២០២៥ គណៈកម្មាធិការប្រជាជនឃុំ Phước Long បានចាត់តាំងពីធីប្រណាំទូក.ងលើកទី១ ដោយមានការចូលរួមយ៉ាងច្រើនក្រុមទូកមកពីបណ្តាវត្តទាំងក្នុង និងក្រៅខេត្តទៀតផង។ ការប្រកួតនេះត្រូវបានគ្រោងនឹងធ្វើឡើងជារៀងរាល់ឆ្នាំនៅខួបអនុស្សាវរីយ៍នៃការបង្កើតកងទ័ពប្រជាជន Việt Nam (ថ្ងៃទី ២២ ខែធ្នូ) ដើម្បីបន្តរក្សា និងលើកកម្ពស់ចលនាកីឡាប្រណាំងទូក.ងក្នុងជនរួមជាតិខ្មែរ រួមចំណែកដល់ការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិនៅខេត្ត Cà Mau។
ស្ថិតក្នុងលក្ខណៈដែលជួបលំបាក ការទាញយកនូវតម្លៃវប្បធម៌នៃការប្រណាំងទូក.ងគឺជាវិធីសាស្រ្តសមស្របមួយផងដែរ។ វត្តសុរិយារាម ខ្វែងបបែលកណ្តាល (Cái Giá Giữa) ឃុំ Hưng Hội បានបង្កើនចំនួនទូក.ងខ្នាតតូចសម្រាប់ចូលរួមប្រណាំងក្នុងឆ្នាំផងដែរ។ ផ្តើមពីនោះ ក៏បានរួមប្ចូលការចាត់តាំងព្រឹត្តិការវប្បធម៌ កីឡាដ៏ពិសេសរបស់បងប្អូនជនរួមជាតិ Khmer ដើម្បីបង្កើនភាពទាក់ទាញភ្ញៀវកិត្តិយសជិតឆ្ងាយ និងរួមចំណែកលើកកម្ពស់ប្រភពប្រាក់ចំណូលសម្រាប់ប្រជាជនគ្រប់រូប។
ពិធីប្រណាំងទូក.ងនៅវត្តសុរិយសរាម ខ្វែងបបែលកណ្តាល (Cái Giá Giữa)មានការចាប់អារាម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍ជិតឆ្ងាយ។
ព្រះតេជគុណ Lý Quang Long ព្រះចៅអធិការវត្តសុរិយារាម ខ្វែងបបែលកណ្តាល (Cái Giá Giữa) មានសង្ឃដីការ៖ “ក្នុងពិធីបុណ្យអកអំបុក សំពះព្រះខែជារៀងរាល់ឆ្នាំ ភ្ញៀវទេសចរណ៍ជាច្រើនបានមកវត្តដើម្បីចូលរួមទស្សនាពិធីប្រណាំទូក.ងខ្នាតតូច និងពិសោធន៍អំពីការធ្វើនំខ្ញី របាំប្រពៃណីជាដើម។ វត្តថែមទាំងឡើងផែនការចាត់តាំងពិធីទាំងនេះក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ នាពេលខាងមុខនេះ វត្តនឹងផ្តើមកសាងព្រះពុទ្ធបដិមាករចម្រើនវិបស្សនាកម្មដ្ឋានកម្ពស់ ២៧ ម៉ែត្រ ដើម្បីរួមចំណែកអភិវឌ្ឍន៍ទេសចរណ៍ជំនឿផ្លូវចិត្ត និងលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer”។
ដើម្បីអភិរក្ស និងពង្រីកប្រភពនៃចង្វាក់តាមរយៈព្រែកទន្លេចំពោះស្ថានភាពថ្មី គឺពិតជាត្រូវការស្មារតីទទួលខុសត្រូវពីសហគមន៍ខ្លាំងណាស់ ក្នុងនោះគួរមានការរៀបចំប្រភពកម្លាំងវិនិយោគ និងការទាញយកសក្តានុពលស្តីពីទេសចរណ៍ផងដែរ៕
Hữu Thọ

Truyền hình



Xem thêm bình luận