Thứ ba, 13-10-26 01:25:55
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទាញយកតម្លៃវប្បធម៌នៃវត្តអារាម Khmer

Báo Cà Mau Cà Mau ជាទឹកដីមានលក្ខណៈវប្បធម៌ពិសេសរបស់បងប្អូនជនរួមជាតិទាំង ៣ រួមមាន៖ Kinh - Khmer - Hoa រស់នៅច្រើន បណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទក៏កំពុងមានភាពរីកចម្រើនយ៉ាងសកម្មផងដែរ។ នេះមិនត្រឹមតែជាកន្លែងស្ងប់ស្ងាត់សម្រាប់ខាងការប្រណិបត្តិធម៌ប៉ុណ្ណោះទេ វត្តអារាម Khmer ទាំងឡាយកំពុងក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ខាងវិញ្ញាណ វប្បធម៌ និងសហគមន៍ដ៏រស់រវើកទៀតផង។

ពិធីប្រណាំងទូក.ងខ្នាតតូចនៅវត្តសុរិយារាម (Cái Giá Giữa) ឃុំ Hưng Hội។

សម្រាប់ប្រជាជន Khmer វត្តអារាមគឺជាបេះដូងនៃភូមិស្រុករបស់ខ្លួន។ ប៉ុន្មានឆ្នាំកន្លងមកនេះ និន្នាការនៃការអភិវឌ្ឍទេសចរណ៍នៅតាមវត្តអារាម Khmer បានបង្កើតចំណុចលេចធ្លោគួរឱ្យចាប់អារម្មណ៍ មិនមែនតាមរយៈពាណិជ្ជកម្មនៃសាសនានោះទេ ប៉ុន្តែតាមរយៈវិធីសាស្រ្តសកម្មចំពោះវប្បធម៌ទៅវិញ។ ជាតួយ៉ាងដូចជាព្រះតេជគុណ Lý Quang Long ចៅអធិការវត្តសុរិយារាម ខ្វែងបបែលកណ្តាល (Cái Giá Giữa) ឃុំ Hưng Hội។ ជាមួយនឹងផ្នត់គំនិតថ្មី ព្រះតេជគុណ បានបង្វែបរិវេណវត្តឱ្យក្លាយទៅជាបរិយាកាសសម្រាប់ពិសោធខាងវប្បធម៌ជនជាតិជាមួយនឹងទម្រង់ទីលំហែកាយ "មាត់បឹង" ស្តារឡើងវិញនូវការប្រណាំងទូក.ងខ្នាតតូច បង្ហាញចង្វាក់រាំវង់ និងការផ្សព្វផ្សាយនំខ្ញី និងនំម្ទេសជាដើម។ ទម្រង់នេះមិនត្រឹមតែទាក់ទាញភ្ញៀវទេសចរប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារ និងបង្កើនប្រាក់ចំណូលដោយផ្ទាល់សម្រាប់ប្រជាជននៅក្នុងភូមិស្រុកផងដែរ។

ចំណែកវត្តគម្ពីសាគរ ព្រែកជ្រៅ (Xiêm Cán) នៅសង្កាត់ Hiệp Thành ក្រោមការដឹកនាំរបស់ព្រះតេជគុណ Dương Quân ជាសក្ខីភាពសម្រាប់ការឋិតថេរដ៏យូរអង្វែងនៃបេតិកភណ្ឌស្ថាបត្យកម្មអង្គរដ៏អស្ចារ្យ និងគម្ពីរសាស្ត្រាស្លឹករឹតដ៏កម្រផងដែរ។ ព្រះតេជគុណជឿជាក់ថា៖ «ការអភិរក្សបេតិកភណ្ឌមិនអាចនៅស្ងៀមបាននោះទេ គឺត្រូវតែធ្វើយ៉ាងណាដើម្បីមានភាពរស់រវើកជានិច្ចក្នុងសហគមន៍»។ អាស្រ័យការរៀបចំបណ្តាពិធីបុណ្យប្រពៃណីទាំងឡាយបានល្អរៀបរយ មានដូចជា៖ បុណ្យចូលឆ្នាំថ្មី សែនដូនតា អកបំបុក វត្តព្រែកជ្រៅតែងបញ្ជាក់ពីស៊ី ជំហររបស់ខ្លួនជាគោលដៅទេសចរណ៍ដ៏ឆ្នើមមួយប្រចាំតំបន់វាលរាបទន្លេគឺវឡុង ដោយទាក់ទាញភ្ញៀវទេសចរណ៍រាប់ម៉ឺននាក់ជារៀងរាល់ឆ្នាំ។

ពិធីពូនភ្នំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវត្តសុរិយារាម (Cái Giá Giữa ឃុំ Hưng Hội។

មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Cà Mau បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ព្រះសង្ឃ និងអ្នកមុខអ្នកការសាសនាផងដែរ។ ការគាំទ្រពីរដ្ឋអំណាចសម្រាប់ក្នុងការបណ្តុះបណ្តាលជំនាញទេសចរណ៍ ការផ្សព្វផ្សាយផលិតផល OCOP និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធបានបង្កជាលក្ខណៈអំណោយផលសម្រាប់វត្តអារាមខ្មែរទាំងឡាយ ដើម្បីអភិវឌ្ឍសក្តានុពលរបស់រៀងខ្លួនទៀតផង។ នៅពេលដែលព្រះសង្ឃចូលរួមក្នុងវិស័យទេសចរណ៍ រាល់ជំហានដែលអ្នកទស្សនាធ្វើដំណើរទៅកាន់វត្តអារាមក្លាយជាដំណើរនៃការរកឃើញឡើងវិញនូវឫសគល់ និងតម្លៃមនុស្សធម៌សុទ្ធសាធផងដែរ។

ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមគឺស្ថិតនៅការធ្វើឱ្យមានតុល្យភាពនៃការអភិវឌ្ឍទេសចរណ៍ជាមួយនឹងភាពស្ងប់ស្ងាត់នៃបរិយាកាសវត្តអារាម។ យោងតាមព្រះចៅអធិការ គោលការណ៍ស្នូលនៅតែជា «ទេសចរណ៍កើតចេញពីចិត្ត»។ សកម្មភាពទាំងអស់ត្រូវតែរក្សាភាពឧឡារិក មិនមែនផ្លាស់ប្តូរការបង្រៀនរបស់ព្រះពុទ្ធសាសនានោះទេ ហើយតែងតែផ្តល់អាទិភាពដល់ផលប្រយោជន៍សហគមន៍ទៀតផង។ នេះគឺជាការរួមបញ្ចូលគ្នាដ៏សុខដុមរមនារវាងជាតិ និងសាសនា ការអភិរក្ស និងអភិវឌ្ឍនេះក៏រួមចំណែកដល់ការពង្រឹងអត្តសញ្ញាណវប្បធម៌របស់ប្រទេស Việt Nam ក្នុងយុគសម័យថ្មីផងដែរ៕

Thạch Đờ Ni

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។