Thứ ba, 13-10-26 01:25:14
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អស្ចារ្យនៃផ្ទាំងគំនូរភ័ព្វវាសនា

Báo Cà Mau សម្រាប់សហគមន៍ Hoaនៅ Cà Mau វត្តអារាម និងទីសក្ការៈបូជាមិនត្រឹមតែជាកន្លែងនៃសកម្មភាពវប្បធម៌ និងសាសនាប៉ុណ្ណោះទេ ថែមទាំងបានរក្សាតម្លៃវប្បធម៌ប្រពៃណីទៀតផង ក្នុងនោះមានផ្ទាំងគំនូរនៃភ័ព្វវាសនាដែលតំណាងឱ្យសំណាងល្អ។

ភ្ញៀវទេសចរណ៍ចាប់អារម្មណ៍ជាមួយគំនូរទេវតាចំខ្លោងទ្វារនៅវត្ត Bang សង្កាត់ Bạc Liêu។

នៅតាមវត្តអារាម ទីសក្ការៈបូជា និងស្នាដៃស្ថាបត្យកម្មរបស់សហគមន៍ Hoa តែងមានរូបគំនូរ បង្កើតឡើងក្នុងរចនាប័ទ្ម និងវត្ថុធាតុផ្សេងៗគ្នា ឆ្លុះបញ្ចាំងពីអត្តសញ្ញាណវប្បធម៌របស់សហគមន៍ជនជាតិចិនផងដែរ។

តួយ៉ាងដូចជាផ្ទាំគំនូរនៃភ័ព្វវាសនា "ភាពបរិបូរណ៌បីយ៉ាង" ដែលពណ៌នាអំពីតួអង្គទាំង ៣៖ សុភមង្គល វិបុលភាព និងអាយុយឺនយូរ ជានិមិត្តរូបនៃសេចក្តីប្រាថ្នាសម្រាប់សុភមង្គលដ៏អស្ចារ្យ អាយុយឺនយូរ និងទ្រព្យសម្បត្តិពេញបរិបូរណ៍។ គំនូរប្រជាប្រិយមួយទៀតដែលសហគមន៍ Hoa នៅ Cà Mau មានចំណាប់អារម្មណ៍ខ្លាំង និងតែងព្យួរនៅក្នុងផ្ទះរបស់ពួកគេដែរនោះគឺគំនូរ "ឆ្នាំណាក៏ទទួលជោគជ័យ" ដែលពណ៌នាអំពីក្មេងប្រុស ៥ នាក់ឱបត្រីគល់រាំងមាស ជានិមិត្តរូបនៃពរជ័យទាំងប្រាំប្រការ និងសេចក្តីប្រាថ្នានៃការបន្តពូជពង្ស។ល។

ផ្ទាំងគំនូរ “តួអង្គទាំង ៣” នៅវត្ត Cá Ông សង្កាត់ Hiệp Thành។

ក្រៅពីរឿងព្រេងនិទានប្រជាប្រិយ ខ្លឹមសារនៃផ្ទាំគំនូរនភ័ព្វវាសនាថែមទាំងរក្សាវប្បធម៌ប្រពៃណីដ៏ល្អផូរផង់ និងរឿងរ៉ាវបុរាណរបស់ជនរួមជាតិ Hoa ផងដែរ ដោយមានគោលបំណងអប់រំកូនចៅរបស់ខ្លួនអំពីតម្លៃនៃសច្ចភាព សេចក្តីល្អ និងការទំនាក់ទំនងក្នុងសហគមន៍ និងគ្រួសារ ព្រមទាំងការបណ្ដុះបណ្ដាលខ្លួនឯងជាបន្តបន្ទាប់ និងអភិវឌ្ឍសីលធម៌ ទេពកោសល្យ យកត្រាប់តាមបុព្វបុរស និងមិនភ្លេចឫសគល់របស់ខ្លួន។

ផ្ទាំងគំនូរ “ឆ្នាំណាក៏ទទួលជោគជ័យ” តំណាងឱ្យពរជ័យទាំង ៥ ប្រការដែលតែងបានប្រជាជន Hoa ព្យួរតាមគេហដ្ឋានរបស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ បណ្តាវណ្ណកម្មផ្នែងខាងសិល្បៈទាំងនេះកំពុងប្រឈមមុខនឹងហានិភ័យនៃការសាបរលាបជាសន្សឹមៗ ដោយសារការកែច្នែដែលស្ទើរតែត្រូវបានធ្វើឡើងតាមរបៀប "លុបបំបាត់អ្វីដែលចាស់ៗចោល ហើយគូរឡើងវិញនូវអ្វីដែលថ្មី"។ ដូច្នេះ ចាំបាច់ត្រូវមានដំណោះស្រាយដើម្បីថែរក្សាប្រភេទគំនូរដ៏អស្ចារ្យរបស់បងប្អូនជនជាតិ Hoa ផង និងដើម្បីថែរក្សាលក្ខណៈវប្បធម៌ដ៏ពិសេសអស្ចារ្យ ដើម្បីទាញយកសម្រាប់បម្រើទេសចរណ៍ ពិសោធន៍វប្បធម៌សម្រាប់អ្នកទស្សនាដែលបានមក Cà Mau ៕

Lư Kiết Tường

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។