Thứ ba, 13-10-26 01:25:13
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អភិរក្សវប្បធម៌ប្រពៃណីពីទីកំណើតគ្រួសារ

Báo Cà Mau គ្រួសារខ្មែរជាច្រើននៅ Cà Mau គឺជាទីកំណើតដែលតែងថែរក្សា និងបន្តអភិរក្សតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនរួមជាតិ Khmer អស់ជាច្រើនជំនាន់មកហើយដែរ។

បងស្រី Thạch Thị Ngọc Phượng (ឆ្វេង) បង្ហាត់របាំ Khmer ជូនកូនស្រីរបស់ខ្លួន (កណ្តាល) និងមិត្តយុវវ័យនៅភូមិ Cái Giá ឃុំ Hưng Hội។

រំលឹកដល់បងស្រី Thạch Thị Ngọc Phượng ដែលជាសិល្បការិនីនៃក្រុមសិល្បៈ Khmer ចម្រុះនៃរោងមហោស្រព Cao Văn Lầu ទស្សនិកជននៅតាមគ្រប់បណ្តាភូមិស្រុកមិនត្រឹមតែចងចាំឈ្មោះក្មេងស្រីម្នាក់ដែលចេះរាំរបាំដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រពៃណីសិល្បៈរបស់គ្រួសារបងផងដែរ។

សិល្បការិនី Ngọc Phượng កើតក្នុងគ្រួសារមួយដែលមានបួនជំនាន់ស្រឡាញ់ខាងវិស័យសិល្បៈប្រពៃណី។ ជាពិសេសម្តាយរបស់បងស្រីគឺ​អ្នកមីង Kim Thị Chung ជាអតីតអនុប្រធានក្រុមសិល្បៈសាមគ្គី Bạc Liêu (ចាស់)។ ដោយទទួលមរតកទេពកោសល្យ និងសេចក្តីស្រឡាញ់ចំពោះសិល្បៈពីម្តាយរបស់ខ្លួន បងស្រីបានបង្ហាញពីចំណង់ចំណូលចិត្តចំពោះរបាំ Khmer តាំងពីក្មេង។ បងស្រីត្រូវបានម្តាយជួបង្ហាត់បង្រៀនយ៉ាងលម្អី រួមជាមួយទេពកោសល្យរបស់ខ្លួនផងនោះ បងស្រីមួយថ្ងៃកាន់តែមានជំនាញ និងមានឱកាសបានចូលរួមសម្តែងជាច្រើនតួអង្គផ្សេងៗ រួមទាំងឈុតសម្តែងប្លែងៗដែលគួរឱឱ្យចំណាប់អារម្មណ៍សម្រាប់ភ្ញៀវទស្សនិកជនទាំងឡាយគ្រប់ទិសទីផងដែរ។

រហូតមកដល់បច្ចុប្បន្ន បងស្រី Ngọc Phượng បានផ្សារភ្ជាប់ខាងវិស័យសិល្បៈអស់រយៈពេល ១៦ ឆ្នាំនៅក្រុមសិល្បៈ Khmer ចម្រុះ ជាមួយតួនាទីជាសិល្បការិនីផ្នែកខាងរបាំ និងច្រៀងយូកេ។ ដោយសារការខិតខំរៀនសូត្រ និងអនុវត្តល្អ បងស្រីក៏ដើរតួជាអ្នកបង្ហាត់របាំផងដែរ។ ដោយសង្ឃឹមថានឹងនាំយកនូវសិល្បៈប្រពៃណីឱ្យកាន់តែខិតជិតទស្សនិកជនថែមទៀត ជាពិសេសយុវជន។ បងស្រីខិតខំបង្កើតរបាំថ្មីៗដែលរួមបញ្ចូលគ្នានូវធាតុផ្សំបែបលក្ខណៈប្រពៃណី និងសម័យ ដើម្បីបង្កើតអ្វីដែលប្លែកៗ និងទាក់ទាញអារម្មណ៍អ្នកទស្សនា។

បងស្រី Ngọc Phượng បានចែករំលែកថា៖ «ខ្ញុំកំពុងព្យាយាមបង្រៀនកូនស្រីរបស់ខ្ញុំ ក៏ដូចជាយុវជនជាច្រើនទៀត ដើម្បីឱ្យពួកគេយល់ និងមានមោទនភាព រួមចំណែកថែរក្សា និងលើកតម្កើងសិល្បៈរបាំប្រពៃណី Khmer »។

ថ្វីត្បិតតែមានវ័យចាស់ជរា កម្លាំងទន់ខ្សោយក៏ដោយ តែលោកយាយ Thạch Thị Niêm តែងរក្សាទម្លាប់ធ្វើនំខ្ញីក្នុងរាល់ឱកាសបុណ្យទានប្រពៃណី Khmer ជានិច្ច ដើម្បីបង្រៀនដល់កូនចៅផងដែរ។

ចំពោះលោកយាយ Thạch Thị Niêm នៅអនុសង្កាត់ Biển Đông B សង្កាត់ Hiệp Thành សេចក្តីស្រឡាញ់របស់គាត់ចំពោះវប្បធម៌ជនជាតិត្រូវបានបង្ហាញតាមរយៈនំប្រពៃណីនីមួយៗផងដែរ។ ឆ្នាំនេះ ដោយសារតែមានវ័យចាស់ និងសុខភាពធ្លាក់ចុះ ទើបលោកយាយបានសម្រេចចិត្តឈប់សម្រាក និងផ្អាក់ធ្វើនំខ្ញី នំម្ទេសសម្រាប់ថ្ងៃឈប់សម្រាក និងពិធីបុណ្យផ្សេងៗផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ដោយមិនព្រមបោះបង់ចោល លោកយាយនៅតែខិតខំរក្សាប្រពៃណីនេះ ពីព្រោះលោកយាយផ្ទាល់ចង់ឱ្យក្រុមគ្រួសាររបស់ខ្លួនចំណាយពេលច្រើនជាមួយគ្នានៅក្នុងផ្ទះបាយ ហើយសំខាន់ជាងនេះទៅទៀត គឺដើម្បីជម្រុញទឹកចិត្តកូនចៅឱ្យចូលរួមថែរក្សាសម្បត្តិវប្បធម៌ប្រពៃណីសម្រាប់កូនចៅជំនាន់ក្រោយ។

លោកយាយ Niêm មានប្រសាសន៍៖ «នំខ្ញីមិនត្រឹមតែជាម្ហូបពិសេសមួយសម្រាប់ក្នុងឱកាសបុណ្យទាន និងថ្ងៃឈប់សម្រាកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌ Khmer ផងដែរ។ ដូច្នេះ ខ្ញុំចង់បង្រៀនកូនចៅៗរបស់ខ្ញុំអំពីប្រភពដើម និងតម្លៃវប្បធម៌នៃម្ហូបនេះ ដើម្បីឱ្យពួកគេដឹងពីការទទួលខុសត្រូវរបស់ខ្លួនក្នុងការថែរក្សា និងការពារវា»។

តាំងពីកំណើតនៃជីវិតគ្រួសារ តម្លៃវប្បធម៌ប្រពៃណីដ៏ស្រស់ស្អាតរបស់បងប្អូនជនរួមជាតិ Khmer មិនត្រឹមតែត្រូវបានថែរក្សាប៉ុណ្ណោះទេ ថែមទាំងរីករាលដាល និងអភិវឌ្ឍនៅក្នុងជីវិតសម័យទំនើបទៀតផង៕

Hữu Thọ - Anh Tuấn

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។