Thứ ba, 13-10-26 01:25:49
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អប្សរា - សម្រស់ដ៏បរិសុទ្ធនៃសិល្បៈ Khmer

Báo Cà Mau នៅក្នុងសិល្បៈប្រពៃណី Khmer របាំអប្សរាត្រូវបានចាត់ទុកជានិមិត្តរូបនៃសម្រស់ដ៏បរិសុទ្ធ លក្ខណៈ និងស្មារតីមនុស្សធម៌ផងដែរ។ បំផុសគំនិតដោយទេពធីតាអប្សរាក្នុងទេវកថា Ấn Độ និងទទួលមរតក និងអភិវឌ្ឍតាមរយៈសិល្បៈអង្គរ របាំនេះបានស្ងើចសរសើរពីសម្រស់ស្ត្រី ខណៈពេលដែលបង្ហាញពីសេចក្តីប្រាថ្នាសម្រាប់ជីវិតដ៏សុខសាន្ត សុភមង្គល និងវិបុលភាព។ ជាច្រើនសតវត្សមកហើយ រូបភាពអប្សរាបានក្លាយជាទម្រង់សិល្បៈតំណាងមួយ ដែលបង្កើតអត្តសញ្ញាណវប្បធម៌របស់សហគមន៍ Khmerផងដែរ។

ប្អូនកុមារ Khmer រាំរបាំអប្សរាអំណរបុណ្យចូលឆ្នាំថ្មី។

ភាពទាក់ទាញនៃរបាំអប្សរាស្ថិតនៅភាសាកាយវិការដ៏ស្រទន់ និងបង្ហាញពីអារម្មណ៍ផងដែរ ។ រាល់ចលនាដៃ ជើង ក្រសែភ្នែក និងឥរិយាបថត្រូវបានអនុវត្តយ៉ាងយឺតៗ ប្រកបដោយភាពថ្លៃថ្នូរតាមស្តង់ដារតឹងរ៉ឹង។ ម្រាមដៃដ៏ប្រណិតដូចផ្កា ចលនាចង្វាក់នីមួយៗ និងអាកប្បកិរិយាថ្លៃថ្នូរបង្កើតបានភាពស្រស់ស្អាតដ៏ឆើតឆាយ និងទាក់ទាញអ្នកទស្សនា។ នៅក្នុងលំហដ៏រំជួលចិត្តនៃ សូរសព្ទសម្លេងវង់ភ្លេងពិណពាទ្យប្រពៃណី ចលនាដ៏ប៉ិនប្រសព្វបានរៀបរាប់ពីរឿងរ៉ាវ ធ្វើឱ្យអ្នកទស្សនាចូលទៅក្នុងពិភពនៃសិល្បៈខាងវិញ្ញាណ និងអារម្មណ៍ដ៏សម្បូរបែបទៀតផង។

សិល្បៈការិនី ក្នុងសំលៀកបំពាក់អប្សរាប្រារព្ធពិធីកិច្ចតាមប្រពៃណី។

របាំអប្សរាបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គោលគំនិតសោភ័ណភាព និងជំនឿរបស់បងប្អូន Khmer។ នៅក្នុងពិធីបុណ្យប្រពៃណី ពិធីវប្បធម៌ និងព្រឹត្តិការណ៍សហគមន៍ របាំនេះត្រូវបានសម្តែងដូចជាការទទួលស្វាគមន៍ និងបួងសួងសូមសុខសន្តិភាព និងវិបុលភាពជាតិ អាកាសធាតុអំណោយផល ការប្រមូលផលពេញបរិបូរណ៍ និងជីវិតសុខុមាលភាព។ តាមរយៈចលនាដ៏រលូន សិល្បករ សិល្បការិនីទាំងឡាយតែងផ្សារភ្ជាប់ទំនាក់ទំនងរវាងមនុស្ស និងធម្មជាតិ ជាមួយសហគមន៍ និងតម្លៃដ៏ស្រស់ស្អាតដែលបានថែរក្សាពីមួយជំនាន់ទៅមួយជំនាន់ផងដែរ។

ភាពទាក់ទាញនៃរបាំអប្សរាស្ថិតនៅក្នុងភាសាកាយវិការដ៏ស្រទន់ និងការបង្ហាញពីអារម្មណ៍ផងដែរ។

ដើម្បីបង្ហាញយ៉ាងពេញលេញនូវសម្រស់នៃរបាំអប្សរា សិល្បករគ្រប់រូបត្រូវតែឆ្លងកាត់ដំណើរការនៃការហ្វឹកហាត់ដ៏លំបាក និងជាប់លាប់។ ចាប់ពីបច្ចេកទេសនៃការពត់ម្រាមដៃ និងការគ្រប់គ្រងចលនារាងកាយ រហូតដល់ការបញ្ចេញមតិនៅក្នុងភ្នែក និងស្នាមញញឹម អ្វីគ្រប់យ៉ាងតម្រូវឱ្យមានភាពបត់បែន ការតស៊ូ និងភាពរសើបសិល្បៈដ៏ចម្រាញ់។ អាស្រ័យការផ្ទិតផ្ចង់យ៉ាងយកចិត្តទុកដាក់នេះហើយ ទើបបង្កើតបានភាពស្រស់ស្អាតដ៏ប្រណិត បរិសុទ្ធ និងភាពរស់រវើកយូរអង្វែងសម្រាប់សិល្បៈរបាំ។

រូបភាពនៃអ្នករាំរបាំអប្សរាជាមួយសំលៀកបំពាក់ប្រពៃណីដ៏រស់រវើក ពាក់ម្កុដ និងបញ្ចេញកាយវិកាដ៏ស្រស់ស្រទន់ បានក្លាយជានិមិត្តរូបដ៏លេចធ្លោនៃសិល្បៈរបាំប្រពៃណី Khmer ផងដែរ៕

Danh Nguyên - Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។