Chủ nhật, 11-10-26 10:51:52
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

Báo Cà Mau ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

អ្នកដែលបានអញ្ជើញឱ្យចូលរួមក្នុងពិធីសុំអាយុ ត្រូវតែជាអ្នកដែល “រក្សាសីល ៨” និងព្យយាមក្នុងការប្រតិបត្តិធម៌ រួមជាមួយចាស់ព្រឹទ្ធាចារ្យផងដែរ។

ខុសប្លែកពីពិធីបុណ្យខួបកំណើត ឬបុណ្យចំរើនព្រះជន្ម ដែលជាឱកាសឱ្យកូនចៅបង្ហាញនូវក្តីកត្តញ្ញូពេលជីដូនជីតា មាតាបិតាឈានចូលវ័យថ្មី ពិធីសុំអាយុមានអត្ថន័យសំដៅទៅលើការបួងសួងសុំសេចក្តីសុខ និងរំដោះគ្រោះ។

តាមជំនឿប្រជាប្រិយរបស់ជនជាតិ Khmer រាល់ដំណាក់កាលនៃជីវិត ជាពិសេសគឺក្នុង “ឆ្នាំជួបគ្រោះ” ដែលមានបញ្ហាប្រឈមច្រើន មនុស្សតែងមានអារម្មណ៍មិនសប្បាយចិត្ត។ ពិធីសុំអាយុបានរៀបចំឡើងជាមធ្យោបាយមួយដើម្បីតភ្ជាប់ជាមួយពិភពស័ក្តិសិទ្ធិ ដើម្បីបួងសួងសុំការគាំពារពីទេវតា ជីដូនជីតា និងវត្ថុស័ក្តិសិទ្ធិទាំងឡាយ។ ទន្ទឹមនឹងនោះ កូនចៅសុំអាយុបន្ថែមឱ្យជីដូនជីតា មាតាបិតាឱ្យបានយូរអង្វែង ឬសុំអាយុបន្ថែមសម្រាប់ខ្លួនដើម្បីបន្តធ្វើកិច្ចការងារសប្បុរសធម៌ដែលមិនទាន់បានសម្រេច។ល។

បរិយាកាសនៃពិធីគឺមានលក្ខណៈគោរពបូជា ប៉ុន្តែមានភាពជិតស្និទ្ធ។ នៅលើកម្រាលព្រំ ឬកន្ទេលដែលបានក្រាលធំទូលាយ សមាជិកគ្រួសារអង្គុយជុំគ្នាយ៉ាងស្ងៀមស្ងាត់ លើកដៃសំពះដោយចិត្តជ្រះថ្លាឆ្ពោះទៅរកគ្រឿងរណ្តាប់ដែលបានរៀបចំល្អិតល្អន់។ ជាពិសេស អ្នកដែលបានអញ្ជើញឱ្យចូលរួមក្នុងពិធីសុំអាយុ ត្រូវតែជាអ្នកដែល “រក្សាសីល៨” និងព្យយាមក្នុងការប្រតិបត្តិធម៌ រួមជាមួយចាស់ព្រឹទ្ធាចារ្យក្នុងភូមិស្រុក ឬក្នុងចំណុះវត្តអារាម។

កិច្ចនមស្សក្ការព្រះរតនត្រ័យនៅក្នុងផ្ទះ មុនពេលចេញទៅខាងក្រៅដើម្បីប្រារព្ធពិធីសុំអាយុ។

មិនត្រឹមតែបួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ អត្ថន័យមនុស្សធម៌នៃពិធីសុំអាយុថែមទាំងស្ថិតនៅលើការតភ្ជាប់ទំនាក់ទំនងផងដែរ។ នេះគឺជាឱកាសមួយដែលសមាជិកគ្រួសាររស់នៅយឺតបន្តិច ព្រមព្រៀងគ្នាក្នុងការតម្រង់ចិត្តទៅរកគុណតម្លៃនៃសីលធម៌ រំលឹកគ្នាទៅវិញទៅមកឱ្យរស់នៅដោយសុចរិត សន្សំអំពើល្អ ដើម្បីចិត្តបានស្ងប់សុខ។ ពិធីនេះក៏ជាមធ្យោបាយមួយដែលមនុស្សចាស់អប់រំកូនចៅឱ្យចេះគោរពដឹងគុណ និងថែរក្សាទំនៀមទម្លាប់ប្រពៃណីជាតិ។

ក្នុងចង្វាក់ជីវិតដ៏មមាញឹកនៃសម័យទំនើប ពិធីសុំអាយុរបស់ជនជាតិ Khmer មិនត្រឹមតែជាពិធីសាសនាប៉ុណ្ណោះទេ ថែមទាំងជា “កាវ” ដ៏រឹងមាំសម្រាប់ភ្ជាប់ទំនាក់ទំនង កសាងគ្រួសារឱ្យមានសុភមង្គល ក៏ដូចជាការថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិ Khmer ផងដែរ៕

Thạch Đờ Ni

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។